ABA​ ទទួល​បាន​ពាន​ធនាគារ​ឌី​ជី​ថ​ល​ឆ្នើម​ ជាងគេ​នៅ​កម្ពុជា​ ក្នុង​ឆ្នាំ​ 2020​ ពី​ទស្សនាវដ្តី​ Asiamoney

14/Jan/2021

Asia Money Award_KH

​ធនាគារ​ ABA​ ជា​ធនាគារ​កម្ពុជា​នាំមុខ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ និង​ជា​បុត្រ​សម្ព័ន្ធ​របស់​ធនាគារជាតិ​កា​ណា​ដា​ ប្រកាស​ថា​ ខ្លួន​បាន​ទទួល​ពានរង្វាន់​ “​ធនាគារ​ឌី​ជី​ថ​ល​ដ៏​ឆ្នើម​នៅ​កម្ពុជា​ឆ្នាំ​ 2020”​ ពី​ទស្សនាវដ្តី​ Asiamoney​ ជា​ទស្សនាវដ្តី​ថ្នាក់​តំបន់​របស់​ Euromoney​ ដែល​ជា​ទស្សនាវដ្តី​ហិរញ្ញវត្ថុ​អន្តរជាតិ​។​ ពានរង្វាន់​ពី​ទស្សនាវដ្តី​ Asiamoney​ បង្ហាញ​ពី​ឧត្តមភាព​ប្រព័ន្ធ​ឌី​ជី​ថ​ល​របស់​ធនាគារ​ ABA​ រយៈពេល​ពីរ​ឆ្នាំ​ជាប់​គ្នា​។​

អំឡុង​ពេល​វាយតម្លៃ​ គណៈវិនិច្ឆ័យ​បាន​វិភាគ​ផលប​ត្រ​ផលិតផល​របស់​ធនាគារ​ រួម​មាន​ សេវាកម្ម​នានា​ដែល​បាន​ដាក់​ឲ្យ​ប្រើប្រាស់​អំឡុង​ពេល​ធ្វើ​របាយការណ៍​។​ អ្នកជំនាញ​របស់​ទស្សនាវដ្តី​ Asiamoney​ កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​គំនិត​ផ្តួចផ្តើម​ប្លែក​ពី​គេ​ ដែល​បាន​ជួយ​ឲ្យ​ធនាគារ​ឈ្នះ​នូវ​ពានរង្វាន់​ធនាគារ​ឌី​ជី​ថ​ល​ឆ្នើម​ ដូច​ខាងក្រោម​៖

  • កម្ចី​ភ្លាមៗ​នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ ដែល​ជួយ​ឲ្យ​អតិថិជន​ ABA​ ដោះស្រាយ​ការ​លំបាក​ផ្នែក​សាច់ប្រាក់​បណ្តោះអាសន្ន​របស់​ពួក​គេ​ដោយ​មិនបាច់​បិទ​បញ្ញើ​កាលកំណត់​ និង​ធ្វើ​ឲ្យ​បាត់បង់​ការ​ប្រាក់​ដែល​ទទួល​បាន​។​
  • ​សេវា​ផ្ទេរ​ប្រាក់​ Visa​ Direct​ ដែល​អនុញ្ញាត​ឲ្យ​ម្ចាស់​កាត​ ABA​ Visa​ អាច​ផ្ញើ​ប្រាក់​បាន​ភ្លាមៗ​ពី​កម្មវិធី​ ABA​ Mobile​ ទៅ​កាន់​កាត​ Visa​ ណាមួយ​ដែល​បើក​ដោយ​ធនាគារ​នានា​នៅ​កម្ពុជា​ និង​ប្រទេស​ចំនួន​ 8​ ទៀត​នៅ​ក្នុង​តំបន់​។​
  • ​ការ​ពង្រីក​បន្ថែម​នូវ​ប្រព័ន្ធ​ទូទាត់​អន​ឡាញ​ PayWay​ និង​ការ​ទទួលយក​ការ​ទូទាត់​តាម​កូដ​ QR​។​
  • ​ការ​ពង្រីក​សេវា​ស្វ័​យ​ធនាគារ​ ការ​ដាក់​ម៉ាស៊ីន​ដក​ដាក់​ប្រាក់​ និង​ម៉ាស៊ីន​ដាក់​មូល​ប្ប​ទា​នប​ត្រ​ និង​ការ​ដាក់​ឲ្យ​ដំណើរការ​ទីតាំង​ស្វ័​យ​សេវា​ធនាគារ​ ABA​ 24/7​ ដែល​អនុញ្ញាត​ឲ្យ​ធ្វើការ​ដក​ និង​ដាក់​ប្រាក់​ និង​ដាក់​មូល​ប្ប​ទា​នប​ត្រ​បាន​គ្រប់ពេលវេលា​ ដោយ​ភាព​ងាយស្រួល​។​

​នៅ​ក្នុង​របាយការណ៍​អំពី​ពានរង្វាន់​របស់​ខ្លួន​ ទស្សនាវដ្តី​ Asiamoney​ បាន​កត់​សម្គាល់ថា​ ប្រព័ន្ធ​សេវា​ធនាគារ​ឌី​ជី​ថ​ល​របស់​ធនាគារ​ ABA​ បាន​ជួយ​ឲ្យ​ធនាគារ​ក្នុង​ការ​ទទួល​បាន​អតិថិជន​ យល់​ពី​អតិថិជន​ និង​បម្រើ​អតិថិជន​របស់​ខ្លួន​។​ កម្មវិធី​ ABA​ Mobile​ ជា​កម្មវិធី​ដ៏​លេចធ្លោ​របស់​ធនាគារ​ ក្នុង​ឆ្នាំ​ 2020​ មាន​ប្រតិបត្តិការ​ជាង​ 100​ លាន​ដង​ ដែល​មាន​ទឹកប្រាក់​សរុប​ជាង​ 59​ ប៊ី​លាន​ដុល្លារ​។​

អ្នកជំនាញ​របស់​ទស្សនាវដ្តី​ Asiamoney​ មាន​ប្រសាសន៍​ថា​៖​ “​ដោយ​មានការ​ទទួលស្គាល់​ថា​ជា​ធនាគារ​ដែល​មាន​ បច្ចេកវិទ្យា​ទំនើប​បំផុត​នៅ​ក្នុង​ប្រទេស​ ធនាគារ​ ABA​ បាន​ធ្វើ​មូលធន​កម្ម​ពី​ការ​រីក​ចម្រើន​នៃ​វិស័យ​ពាណិជ្ជកម្ម​អេ​ឡិ​ក​ត្រូ​និក​ដែល​កើតឡើង​ដោយសារ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-19​។​ ធនាគារ​បាន​ពង្រីក​មុខងារ​ ABA​ PAY​ ដែល​ជា​ប្រព័ន្ធ​ទូទាត់​មិន​ប្រើ​សាច់ប្រាក់​តាម​កូដ​ QR​ ដល់​ពាណិជ្ជករ​តូចៗ​។​ ធនាគារ​ក៏​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ទូទាត់​អន​ឡាញ​ PayWay​ របស់​ខ្លួន​ដែល​អនុញ្ញាត​ឲ្យ​សហគ្រិន​ក្នុងស្រុក​អាច​លក់​ផលិតផល​ និង​សេវាកម្ម​របស់​ពួក​គេ​តាម​អន​ឡាញ​ និង​មានមុខ​ងារ​ចេញ​វិក្កយបត្រ​ មុខងារ​គ្រប់គ្រង​អ្នក​ប្រើប្រាស់​ និង​មុខងារ​បង្កើត​កូដ​ QR”​។​

​លោក​ Zokhir​ Rasulov​ នាយក​ឌី​ជី​ថ​ល​របស់​ធនាគារ​ ABA​ មាន​ប្រសាសន៍​នា​ឱកាស​នេះ​ថា​​ “​ការ​ទទួលស្គាល់​នេះ​បង្កើត​ទំនុកចិត្ត​លើ​យុទ្ធសាស្ត្រ​សេវា​ធនាគារ​ឌី​ជី​ថ​ល​ដែល​យើង​បាន​ជ្រើសរើស​ និង​លើកទឹកចិត្ត​យើង​យ៉ាង​ខ្លាំង​សម្រាប់​ការ​អភិវឌ្ឍ​ និង​នវានុវត្តន៍​ថ្មីៗ​ទៀត​។​ គោលដៅ​ចម្បង​របស់​យើង​ គឺ​ធ្វើ​ឲ្យ​សកម្មភាព​ហិរញ្ញវត្ថុ​ប្រចាំ​ថ្ងៃ​របស់​អតិថិជន​យើង​មាន​ភាព​ងាយស្រួល​ និង​មាន​សុវត្ថិភាព​។​ យើង​នឹង​បន្ត​ផ្តោត​លើ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​អេកូ​ឌី​ជី​ថ​ល​ដ៏​រឹង​មាំ​ដោយ​ផ្តល់​ផលិតផល​ និង​សេវាកម្ម​ដ៏​ទំនើប​ដែល​នឹង​បន្ត​ឲ្យ​អតិថិជន​ ABA​ ពេញចិត្ត​ក្នុង​កម្រិត​មួយ​ដ៏​ខ្ពស់​”​។​

​គិត​ត្រឹម​ថ្ងៃ​ទី​ 31​ ធ្នូ​ 2020​ ធនាគារ​ ABA​ គ្រប់គ្រង​ទ្រព្យសកម្ម​សរុប​ចំនួន​ 6.1​ ប៊ី​លាន​ដុល្លារ​  និង​មាន​អតិថិជន​សរុប​ជាង​ 1.3​ លាន​នាក់​ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។​

​អំពី​ទស្សនាវដ្តី​ Asiamoney
​រយៈពេល​ជាង​បី​ទសវត្សរ៍​ ទស្សនាវដ្តី​ Asiamoney​ គឺជា​សំឡេង​នៃ​ឧស្សាហកម្ម​ធនាគារ​ និង​ទីផ្សារ​មូលធន​នៅ​អាស៊ី​។​ ក្នុងអំឡុងពេល​នោះ​ ការ​បោះពុម្ពផ្សាយ​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​គ្របដណ្តប់​លើ​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​នៅ​ក្នុង​តំបន់​ដ៏​រំភើប​បំផុត​នៅ​លើ​ពិភពលោក​។​ ច្បាប់​ចេញផ្សាយ​នីមួយ​របស់​ទស្សនាវដ្តី​ Asiamoney​ មាន​របាយការណ៍​ស៊ីជម្រៅ​ និង​ពានរង្វាន់​វិស័យ​ធនាគារ​ជា​ច្រើន​នៅ​ក្នុង​ទីផ្សារ​រហូត​ដល់​ទៅ​ 6​ នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​។​ ការ​សម្រេចចិត្ត​ផ្តល់​ពានរង្វាន់​របស់​ទស្សនាវដ្តី​ Asiamoney​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​សារព័ត៌មាន​ជាន់ខ្ពស់​ដឹកនាំ​ដោយ​និពន្ធ​នាយក​របស់​ទស្សនាវដ្តី​ Euromoney​ បន្ទាប់​ពី​ទទួល​បានការ​ដាក់​សំណើ​លម្អិត​ពី​អ្នកចូលរួម​ទីផ្សារ​នេះ​ និង​រួម​ជាមួយ​ការ​ស្រាវជ្រាវ​លើ​ទីផ្សារ​ធនាគារ​ និង​មូលធន​ដោយ​គណៈកម្មាធិការ​និពន្ធ​នាយក​។​ និពន្ធ​នាយក​ជាន់ខ្ពស់​ក៏​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ ឬ​តំបន់​នីមួយៗ​ដើម្បី​ជួប​ជាមួយនឹង​ធនាគារិក​នាំមុខ​គេ​ និង​ប្រមូល​មតិយោបល់​ពី​អតិថិជន​ និង​គូប្រកួត​ប្រជែង​ផង​ដែរ​។​