ABA​ ធ្វើ​ជា​ Gold​ Sponsor​ នៃ​ពិធីបុណ្យ​សមុទ្រ​ ក្នុង​ខេត្ត​កែប​ ដើម្បី​ភាព​រីក​ចម្រើន​ និង​និរន្តរភាព

05/Dec/2023

ABA Gold Sponsor of Kep SF KHABA Gold Sponsor of Kep SF KH
ABA Gold Sponsor of Kep SF KH-3ABA Gold Sponsor of Kep SF KH-3
ABA Gold Sponsor of Kep SF KH-2ABA Gold Sponsor of Kep SF KH-2
ABA Gold Sponsor of Kep SF KH-4ABA Gold Sponsor of Kep SF KH-4
ABA Gold Sponsor of Kep SF KH-5ABA Gold Sponsor of Kep SF KH-5

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា​ បាន​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ សម្រាប់​វឌ្ឍនភាព​សហគមន៍​ និង​ការ​រីក​ចម្រើន​ប្រកបដោយ​និរន្តរភាព​ ក្នុង​នាម​ជា​អ្នក​ឧបត្ថម្ភ​ (Gold​ Sponsor)​ នៃ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​ 10​ នៅ​ខេត្ត​កែប​ នា​ពេល​ថ្មីៗ​នេះ​។​ ​

ព្រឹត្តិការណ៍​នេះ​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​ 1​ ដល់​ថ្ងៃ​ទី​ 3​ ខែធ្នូ​ ក្រោម​ប្រធានបទ​ “​ទាំងអស់​គ្នា​ដើម្បី​ទេសចរណ៍​”​ និង​បាន​បន្សល់​ទុក​នូវ​មរតក​ដ៏​រស់​រវើក​នៃ​ការ​ផ្លាស់​ប្តូរ​វប្បធម៌​ និង​ការ​កសាង​សេដ្ឋកិច្ច​ឡើង​វិញ​ តាម​រយៈ​ការ​ចូលរួម​គាំទ្រ​របស់​ធនាគារ​ ABA​ ។​ ​

វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្តេច​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​ ក្នុង​ពិធី​បើក​នេះ​ បាន​ឆ្លុះ​បញ្ចាំង​ពី​ស្មារតី​នៃ​កិច្ចសហការ​របស់​ពិធី​ទាំងមូល​ ដោយ​មានការ​ដាំ​ដើមឈើ​ចំនួន​ 1300​ ដើម​ ជា​និមិត្តរូប​នៃ​ការ​បោះ​ជំហាន​យ៉ាង​មុតមាំ​ ក្នុង​ការ​ថែរក្សា​បរិស្ថាន​។​ ​

នៅ​ក្នុង​ពិធីបុណ្យ​នេះ​ ធនាគារ​ ABA​ បាន​រៀបចំ​ស្តង់​នៅ​ក្នុង​ទីតាំង​ពិព័រណ៍​និង​ពាណិជ្ជកម្ម​ ដើម្បី​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​នវានុវត្តន៍​ ជូន​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ ក៏​ដូច​ជា​ជំរុញ​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ និង​លើក​ស្ទួយ​អាជីវកម្ម​ក្នុងស្រុក​។​ ​

ការ​ឧបត្ថម្ភ​របស់​ធនាគារ​ ABA​ បាន​ត្រួសត្រាយ​ផ្លូវ​ សម្រាប់​ភាព​ជា​ដៃគូ​នា​ពេល​អនាគត​ ជាមួយ​អាជីវកម្ម​ក្នុងស្រុក​ ដោយ​ជំរុញ​កំណើន​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​កែប​។​ ការ​ប្តេ​ជា​ចិត្ត​របស់​ ABA​ ចំពោះ​ការ​រីក​ចម្រើន​នៅ​ក្នុង​ខេត្ត​កែប​ មាន​លើស​ពី​ការ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ព្រឹត្តិការណ៍​នេះ​ ដោយ​ធនាគារ​ ABA​ បាន​សម្ពោធ​សាខា​ថ្មី​របស់​ខ្លួន​ជា​ផ្លូវការ​ នៅ​ក្នុង​ខេត្ត​នេះ​កាលពី​ឆ្នាំ​មុន​។​ ការ​ពង្រីក​សាខា​ក្នុង​ខេត្ត​នេះ​ បង្ហាញ​ពី​ការ​គាំទ្រ​ជា​បន្តបន្ទាប់​របស់​ធនាគារ​ ABA​ សម្រាប់​សក្តានុពល​សេដ្ឋកិច្ច​ក្នុងស្រុក​ ក៏​ដូច​ជា​ការ​យកចិត្តទុកដាក់​របស់​ខ្លួន​ ក្នុង​ការ​លើក​ស្ទួយ​អាជីវកម្ម​ និង​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​កែប​។​