PayWay​ របស់​ ABA​ ទទួល​បាន​ពានរង្វាន់​ Asia​ eCommerce​ Awards​ ចំនួន​ពីរ​ក្នុងពេលតែមួយ

25/Nov/2019

aba asia ecommerce award 7aba asia ecommerce award 7
aba asia ecommerce award 9aba asia ecommerce award 9
aba asia ecommerce award 10aba asia ecommerce award 10
aba asia ecommerce award 11aba asia ecommerce award 11
aba asia ecommerce award 12aba asia ecommerce award 12

ធនាគារ​ ABA​ ដែល​ជា​ស្ថាប័នហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​ និង​ជា​បុត្រ​សម្ពន្ធ​ធនាគារជាតិ​កា​ណា​ដា​ ទទួល​បាន​ពានរង្វាន់​ចំនួន​ពីរ​ សម្រាប់​ប្រព័ន្ធ​ទូទាត់​អន​ឡាញ​ PayWay​ របស់​ខ្លួន​ ពី​ទស្សនាវដ្ដី​ Marketing​ ដែល​ជា​ទស្សនាវដ្ដី​ឈានមុខ​គេ​មួយ​នៅ​អាស៊ី​។​

ពានរង្វាន់​ទាំង​ពីរ​នេះ​ ត្រូវ​បាន​ផ្តល់​ជូន​ដល់​ប្រព័ន្ធ​ PayWay​ ក្នុង​ចំណាត់ថ្នាក់​ Best​ in​ eCommerce​ (Brands)​ –​ Banking​ /​ Financial​ Services​ និង​ Best​ eCommerce​ Payment​ Solutions​។​ ពានរង្វាន់​ទាំងនេះ​ ត្រូវ​បាន​ប្រគល់​ជូន​ធនាគារ​ក្នុងអំឡុងពេល​ប្រារ​ព្វ​ពិធី​ Asia​ eCommerce​ Awards​ 2019​ ប្រចាំឆ្នាំ​ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ក្នុង​ប្រទេស​សឹ​ង្ហ​បុរី​ កាល់ពី​ថ្ងៃ​ទី​21​ ខែ​វិ​ច្ឋិ​កា​ ឆ្នាំ​2019​។​

​នៅ​ក្នុង​ពី​ធី​ប្រគល់​ពានរង្វាន់​ ទស្សនាវដ្ដី​ Marketing​ បាន​អបអរសាទរ​ប្រព័ន្ធ​ទូទាត់​ប្រាក់​របស់​ធនាគារ​ ABA​ ថា​មាន​អត្តសញ្ញាណ​ពាណិជ្ជកម្ម​អន​ឡាញ​រឹង​មាំ​ និង​បាន​ផ្តល់​នូវ​ដំណោះស្រាយ​ទូទាត់​អន​ឡាញ​បាន​យ៉ាង​ល្អ​បំផុត​ ជូន​ដល់​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

ថ្លែង​នៅ​ក្នុង​ឱកាស​នេះ​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ លោក​ Askhat​ Azhikhanov​ បាន​មាន​ប្រសាសន៍​ថា​ “​យើង​ពិតជា​មាន​មោទនភាព​ណាស់​ ដែល​បាន​ទទួល​ពានរង្វាន់​ដល់​ទៅ​ពីរ​ សម្រាប់​ប្រព័ន្ធ​ទូទាត់​អន​ឡាញ​របស់​យើង​។​ ចាប់តាំងពី​ការ​ដាក់​ឲ្យ​ដំណើរការ​បាន​យ៉ាង​ជោគជ័យ​នៅ​ក្នុង​ឆ្នាំ​2017​មក​ PayWay​ ត្រូវ​បាន​អភិវឌ្ឍ​គួរ​ឲ្យ​កត់សម្គាល់​។​ យើង​បាន​ធ្វើការ​ណែនាំ​នូវ​មុខងារ​ និង​ឧបករណ៍​ថ្មីៗ​ជា​បន្តបន្ទាប់​សម្រាប់​ពាណិជ្ជករ​ ពង្រីក​បញ្ជី​មុខងារ​ទូទាត់​បន្ថែម​ដល់​អតិថិជន​ និង​ផ្តល់​ការ​គាំទ្រ​ ក៏​ដូច​ជា​ការ​ធ្វើ​សមាហរណកម្ម​បច្ចេកទេស​ជាដើម​។​ ជា​លទ្ធផល​ PayWay​ នា​ពេល​នេះ​ បាន​ជួយ​អាជីវកម្ម​ខ្នាត​តូច​ និង​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ ក្នុង​ការ​ព​ង្រីក​ការ​លក់​ និង​បង្កើន​ប្រាក់​ចំណូល​របស់​ពួក​គេ​ ខណៈ​ពេល​ជាមួយ​គ្នា​នេះ​ បាន​ចូលរួម​ចំណែក​ក្នុង​ការ​ផ្លាស់​ប្តូរ​ប្រទេស​កម្ពុជា​ឆ្ពោះទៅ​រក​សង្គម​ទូទាត់​ឌី​ជី​ថ​ល​បែប​ទំនើប​មួយ​។​”

គ្រប់​បេក្ខភាព​ដែល​បាន​ដាក់​ពាក្យ​ទាំងអស់​ ត្រូវ​បាន​វាយតម្លៃ​ដោយ​គណៈកម្មការ​ឆ្នើម​ចំនួន​ 39​ រូប​ ដែល​រួម​មាន​អ្នកជំនាញ​អាជីវកម្ម​ឌី​ជី​ថ​លអន​ឡាញ​ជាន់ខ្ពស់​ និង​អ្នកជំនាញ​មក​ពី​ក្រុមហ៊ុន​ល្បីៗ​ ដូច​ជា​ AIA,​ Alibaba.com,​ Coca-Cola,​ Foodpanda,​ Lazada,​ Marriott​ International,​ National​ Australia​ Bank,​ Procter​ &​ Gamble,​ Samsung,​ និង​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​ទៀត​។​ ​

បង្កើត​ឡើង​បាន​យ៉ាង​ល្អ​ សម្រាប់​បំពេញតម្រូវការ​របស់​អាជីវករ​ក្នុងស្រុក​ ប្រព័ន្ធ​ទូទាត់​អន​ឡាញ​ PayWay​ របស់​ធនាគារ​ ABA​ ផ្តល់​ជូន​នូវ​ដំណោះស្រាយ​ប្រកបដោយ​សុវត្ថិភាព​ ងាយស្រួល​ប្រើ​ និង​បត់បែន​ ដែល​ជួយ​ដល់​សហគ្រិន​ ក្នុង​ការ​លក់​ផលិតផល​ ឬ​សេវាកម្ម​របស់​ពួក​គេ​តាម​អន​ឡាញ​ និង​ទទួល​បានការ​ទូទាត់​ប្រាក់​ភ្លាមៗ​។​

​វា​ក៏​ផ្តល់​ជូន​អា​ជីករ​ ឬ​អ្នក​ផ្តល់​សេវា​សាធារណៈ​ នូវ​ជម្រើស​ទូទាត់​បន្ថែម​ ដែល​ដាក់​បញ្ចូល​ទៅ​ក្នុង​វិ​ប​សាយ​របស់​ពាណិជ្ជករ​ដែល​មាន​ស្រាប់​ ឬ​កម្មវិធី​ទូរស័ព្ទ​សម្រាប់​ iOS​ ឬ​ Android​ បាន​ផង​ដែរ​។​ លើស​ពី​នេះ​ទៅ​ទៀត​ PayWay​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ ជួយ​លើកកម្ពស់​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក​ ដោយ​សារវា​អាច​ធ្វើ​ប្រតិបត្តិការ​បាន​ទាំង​ប្រាក់​ដុល្លារ​ និង​ប្រាក់​រៀល​។​ PayWay​ ទទួល​ការ​ទូទាត់​តាម​រយៈ​កាត​ទូទាត់​អន្តរជាតិ​ ដូច​ជា​ Visa,​ Mastercard,​ និង​ UnionPay​ (UPI)​ ជាមួយ​មុខងារ​ទូទាត់​ផ្សេងៗ​ទៀត​ នឹង​ត្រូវ​បាន​បន្ថែម​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។​

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ប្រព័ន្ធ​ទូទាត់​អន​ឡាញ​ PayWay​ ដែល​បាន​ឈ្នះ​ពានរង្វាន់​នេះ​ សូម​ចូល​ទៅ​កាន់​ payway.com.kh​ ឬ​ផ្ញើ​អ៊ីមែល​មក​កាន់​ក្រុមការងារ​តាម​រយៈ​ paywaysales(at)ababank.com​។

​​អំពី​ Asia​ eCommerce​ Awards
Asia​ eCommerce​ Awards​ ត្រូវ​បាន​រៀបចំ​ដោយ​ទស្សនាវដ្តី​ Marketing​ និង​ត្រូវ​បាន​រចនា​ឡើង​ ដើម្បី​ទទួលស្គាល់​នូវ​ភាព​ឆ្នើម​ក្នុង​វិស័យ​អាជីវកម្ម​អន​ឡាញ​នៅ​ទូ​ទាំង​តំបន់​អាស៊ី​ អាស៊ី​ខាងត្បូង​ ​
និងអូស្ត្រាលី-នូវែលសេឡង់​។​ ប្រភេទ​រង្វាន់​ដែល​មាន​ចំណាត់ថ្នាក់​ចំនួន​ 30​ប្រភេទ​ ត្រូវ​បាន​ផ្តល់​ជូន​ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ទំហំ​និង​ភាព​ច្នៃប្រឌិត​របស់​ឧស្សាហកម្ម​ និង​បង្ហាញ​ពី​ភាពល្អ​បំផុត​របស់​ម្ចាស់​ម៉ាក​ និង​ eRetailers​ ទៅ​កាន់​ភ្នាក់ងារ​និង​អ្នកជំនាញ​។​
ពានរង្វាន់​ទាំងនេះ​ ត្រូវ​បាន​វាយតម្លៃ​ដោយ​គណៈកម្មការ​ពូកែៗ​ ដែល​រួម​មាន​អ្នកជំនាញ​ជាន់ខ្ពស់​ក្នុង​វិស័យ​ ដើម្បី​បង្ហាញ​ករណី​ដែល​ល្អ​បំផុត​ដល់​មនុស្ស​ទាំងឡាយ​នៅ​ក្នុង​ឧស្សាហកម្ម​ធំៗ​ ជួយ​បង្កើន​ភាព​ជឿជាក់​ និង​កត់សម្គាល់​អ្នក​ដែល​ឈានមុខ​គេ​នៅ​ក្នុង​ឧស្សាហកម្ម​នោះ​។​