ធនាគារ​ ABA​ ឈ្នះ​ពានរង្វាន់​ “​ន​វា​នុ​វត្ត​ហិរញ្ញវត្ថុ​ឆ្នើម​ប្រចាំឆ្នាំ​”​ ដោយសារ​ឧត្តមភាព​ធនាគារ​ឌី​ជី​ថ​ល​ឈានមុខ​របស់​ខ្លួន​

13/Nov/2025

aba asain innovation 2025 khaba asain innovation 2025 kh
aba asain innovation 2025 kh-2aba asain innovation 2025 kh-2
aba asain innovation 2025 kh-4aba asain innovation 2025 kh-4
aba asain innovation 2025 kh-3aba asain innovation 2025 kh-3

ធនាគារ​ ABA​ មាន​មោទនភាព​ ប្រកាស​អំពី​ការ​ទទួល​បាន​កិត្តិនាម​ ន​វា​នុ​វត្ត​ហិរញ្ញវត្ថុ​ឆ្នើម​ប្រចាំឆ្នាំ​ –​ ដែល​ជា​ពានរង្វាន់​សេវាកម្ម​ហិរញ្ញវត្ថុ​ នៅ​ក្នុង​កម្មវិធី​ Asian​ Innovation​ Excellence​ Awards​ 2025​។​ ពានរង្វាន់​នេះ​ ទទួលស្គាល់​ពី​ភាព​លេចធ្លោ​នាំ​មុខជា​បន្តបន្ទាប់​របស់​ធនាគារ​ ABA​ លើ​ធនាគារ​ឌី​ជី​ថ​ល​ និង​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​សុវត្ថិភាព​ ន​វា​នុ​វត្ត​ និង​បទ​ពិសោធ​ឈានមុខ​ដែល​ផ្តោត​ទៅ​លើ​អ្នក​ប្រើប្រាស់​ជា​ចម្បង​។​ កម្មវិធី​ប្រគល់​ពានរង្វាន់​នេះ​ ត្រូវ​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​5​ ខែតុលា​ ឆ្នាំ​ 2025​ នៅ​ Marina​ Bay​ Sands​ Expo​ and​ Convention​ Center​ ក្នុង​ប្រទេស​សិង្ហ​បុរី​។​

​ពានរង្វាន់​នេះ​ ស្ដែង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ភាព​ជោគជ័យ​របស់​ ABA​ Mobile​ ដែល​ជា​តួឯក​របស់​ធនាគារ​ ក្នុង​នាម​ជា​កម្មវិធី​ធនាគារ​ឌី​ជី​ថ​ល​ ដែល​បាន​នាំ​មក​នូវ​បទ​ពិសោធ​ថ្មី​នៃ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។​ ចាប់តាំងពី​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មួយ​ទស​វត្ស​កន្លង​ទៅ​ ABA​ Mobile​ បាន​អភិវឌ្ឍ​ជា​បន្តបន្ទាប់​ក្លាយជា​ផ្លែ​ត​ហ្វ​ម​ដ៏​ទូលំទូលាយ​ ដែល​ផ្ដល់​លទ្ធភាព​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ អាច​គ្រប់គ្រង​លុយកាក់​ ក៏​ដូច​ជា​ប្រើប្រាស់​សេវា​ធនាគារ​ប្រចាំ​ថ្ងៃ​ ប្រកបដោយ​ភាព​ងាយស្រួល​ សុវត្ថិ​ភាពរឹងមាំ​ និង​ទំនុកចិត្ត​ខ្ពស់​។​

​ក្នុង​ចំណោម​នវានុវត្តន៍​សំខាន់ៗ​នៅ​ក្នុង​ ABA​ Mobile​ គឺ​ មុខងារ​សោ​មុខ​សុវត្ថិភាព​ ដែល​ជា​បច្ចេកវិទ្យា​ស្គាល់​ផ្ទៃមុខ​ដំបូង​គេ​បង្អស់​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា​។​ ដោយ​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ការពារ​ប្រតិបត្តិការ​ដែល​មាន​ទឹកប្រាក់​ច្រើនៗ​ និង​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​សំខាន់ៗ​ មុខងារ​នេះ​ ឆ្លុះ​បញ្ចាំង​ពី​ការ​យកចិត្ត​ដាក់​ខ្ពស់​របស់​ធនាគារ​ចំពោះ​អតិថិជន​ និង​គិតគូ​វែង​ឆ្ងាយ​ទុកជា​មុន​ ក្នុង​ការ​ការពារ​អតិថិជន​ ឲ្យ​ប្រើប្រាស់​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់​ ក្នុង​បរិការណ៍​ដែល​ឌី​ជី​ថ​ល​កំពុង​អភិវឌ្ឍ​រីក​ចម្រើន​។​

​មុខងារ​ដ៏​សំខាន់​មួយទៀត​ គឺ​ ណា​វី​ ដែល​ជា​ជំនួយការ​និមិត្ត​សម្រាប់​សេវា​ធនាគារ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ ។​ ដោយ​មាន​វត្តមាន​ក្នុង​ ABA​ Mobile​ និង​មាន​សមត្ថភាព​ចេះ​ច្រើន​ភាសា​ ណា​វី​អាច​ឆ្លើយ​តប​រាល់​សំណួរ​របស់​អតិថិជន​ភ្លាមៗ​ ពាក់ព័ន្ធ​នឹង​ ABA​ ដែល​ជា​កម្រិតស្តង់ដា​ថ្មី​នៃ​ការ​បម្រើ​អតិថិជន​ ដោយ​ពួក​គាត់​អាច​ពឹងពាក់​បាន​គ្រប់ពេល​ និង​ប្រកបដោយ​ប្រសិទ្ធភាព​។​

​ដើម្បី​ជួយ​សម្រួល​ឲ្យ​អតិថិជន​គ្រប់គ្រង​ និង​សាង​ទម្លាប់​ចាត់ចែង​លុយកាក់​ប្រកបដោយ​ភាព​ឆ្លាត​វៃ​ មុខងារ​វិភាគ​ ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​ផ្លែ​ត​ហ្វ​ម​ធនាគារ​ផ្ទាល់​ ហើយ​បាន​ក្លាយជា​តួអង្គ​សំខាន់​ ក្នុង​នាម​ជា​ជំនួយការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​សម្រាប់​អតិថិជន​គ្រប់​រូប​។​ ជាមួយ​ មុខងារ​វិភាគ​ របស់​ ABA​ Mobile​ អតិថិជន​អាច​តាមដាន​ មើលឃើញ​ចំណាយ​ច្បាស់ៗ​ កំណត់​ខ្ទង់ចំណាយ​ឲ្យ​ត្រូវ​តាម​បែបផែន​រស់នៅ​របស់​ខ្លួន​ផ្ទាល់​ ព្រម​ទាំ​មាន​របាយការណ៍​ស្វ័យប្រវត្ត​ និង​សុក្រឹត​ ដែល​អាច​ទាញ​យក​ភ្លាមៗ​។​ ហើយ​នេះ​ គឺជា​សមត្ថភាព​ឈានមុខ​របស់​ ABA​ Mobile​ ក្នុង​ការ​ជួយ​ឲ្យ​អតិថិជន​ ធ្វើការ​សម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាព​ឆ្លាត​វៃ​ និង​មាន​ទំនុកចិត្ត​ខ្ពស់​។​

Asian​ Innovation​ Excellence​ Awards​ ជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​ដែល​ធ្វើ​ឡើង​ទទួលស្គាល់​ភាព​លេចធ្លោ​ និង​គុណ​តម្លៃ​របស់​ស្ថាប័ន​ ក៏​ដូច​ជា​គ្រឹះស្ថាន​នានា​ដែល​សម្រេច​បាន​សមិទ្ធផល​លេចធ្លោ​ជាក់ស្ដែង​អាច​វាស់វែង​បាន​ ហើយ​ក៏​ជា​សមិទ្ធផល​ដែល​អាច​ដោះស្រាយ​នូវ​រាល់​បញ្ហា​នានា​របស់​អតិថិជន​តាម​រយៈ​នវានុវត្តន៍​ ជាមួយ​ការ​អភិវឌ្ឍ​ប្រតិបត្តិការ​។​ កម្មវិធី​នេះ​ ទទួលស្គាល់​សមិទ្ធផល​ និង​គំនិត​ផ្តួចផ្តើម​នានា​ដែល​នាំ​មក​នូវ​ឧត្តម​ប្រយោជន៍​ ជួយ​ជំរុញ​ភាព​រីក​ចម្រើន​លើ​គ្រប់​វិស័យ​នៅ​ក្នុង​តំបន់​។​

​អត្ថបទ​ព័ត៌មាន​ផ្លូវការ​ ចុះ​ផ្សាយ​ដោយ​គេហទំព័រ​ Asian​ Business​ Review​ មាននៅ​ ទី​នេះ​។