ធនាគារ ABA ឈ្នះពានរង្វាន់ ធនាគារបច្ចេកវិទ្យា និងប្រតិបត្តិ ក្នុងស្រុកប្រចាំឆ្នាំនៅកម្ពុជា

23/Aug/2012

ទស្សនាវដ្តីហិរញ្ញវត្ថុឈានមុខគេ​នៅអាស៊ីឈ្មោះ Asian Banking & Finance បានទទួលស្គាល់ធនាគារ ABA ជា ធនាគារបច្ចេកវិទ្យា និងប្រតិបត្តិ ក្នុងស្រុក ប្រចាំឆ្នាំនៅកម្ពុជា។ ធនាគារ​​ត្រូវបានទទួល ស្គាល់ពី ABF ថ្មីៗ ​ស្ថិតក្រោមក្របខ័ណ្ឌពានរង្វាន់ Wholesale Banking Awards ប្រចាំឆ្នាំ2012។ ពិធីប្រគល់ពានរង្វាន់នេះ​ត្រូវ​រៀបចំឡើងនៅក្នុង ប្រទេសសិង្ហបុរីតាមព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលមានការចូលរួមពីតំណាងជាង 150 នាក់​ផ្នែកវិស័យ ធនាគារ​ដែលមកពីជុំវិញទ្វីបអាស៊ី។

ធនាគារ ABA ត្រូវបានផ្តល់ការទទួលស្គាល់ក្នុងការទទួលពានរង្វាន់នេះចំពោះការងារជាប្រចាំរបស់ ខ្លួនក្នុងការ​ច្នៃប្រឌិត និង​ការកែលម្អសេវាប្រកបដោយបច្ចេកវិទ្យាដើម្បីបម្រើសេវាកាន់តែប្រសើរ ជូន អតិថិជនរបស់ខ្លួននិង​រក្សាភាពស្មោះត្រង់របស់អតិថិជន។

ប្រធានប្រតិបត្តិធនាគារ ABA លោក Askhat Azhikhanov បានថ្លែងថា “វាជាស្ថាប័ន​ហិរញ្ញវត្ថុ​នៅកម្ពុជា​ដែលត្រូវ​បានជ្រើសរើសក្នុងក្របខ័ណ្ឌ “Domestic Technology and Operation Bank of the Year” និងឆ្នាំជាប់ៗ​គ្នា​លើកទីពីរដែលធនាគារ ABA ទទួលបានពានរង្វាន់ពីទស្សនាវដ្តី Asian Banking and Finance។ ពានរង្វាន់នេះ​ឆ្លុះបញ្ចាំងពី​ភាពជោគជ័យរបស់ធនាគារ ABA នៅក្នុងប្រតិបត្តិការ ក្នុងស្រុករបស់ខ្លួន និងការប្តេជ្ញាចិត្តរបស់ខ្លួន​ក្នុងការ​ផ្តល់​សេវាធនាគារទំនើប ប្រកបដោយ បច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាទាំងមូល។

ប្រធានអ្នកនិពន្ធទស្សនាវដ្ដី Asian Banking and Finance លោក Timothy Charlton បានពន្យល់ថា “ធនាគារ ABA បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការប្រើប្រាស់សេវាធនាគារទំនើប ប្រកបដោយ បច្ចេកវិទ្យា​សម្រាប់​ជា​ប្រយោជន៍​របស់អតិថិជនដូចជា ABA iBanking  ដែលជាកម្មវិធី សេវាកម្មធនាគារតាមអុីនធឺណិតមួយ​មាន​សុវត្ថិភាព និងអភិវឌ្ឍន៍នៅ​កម្ពុជា។ យើងជឿថា ធនាគារ ABA បានរៀបចំខ្លួនយ៉ាងល្អប្រសើរ​សម្រាប់កំណើន​នាពេលអនាគត និង​ភាពជាអ្នកដឹកនាំ​នៅក្នុង ទីផ្សារកម្ពុជា”។

ទស្សនាវដ្ដី Asian Banking and Finance Magazine គឺជាទីភ្នាក់ងារបោះពុម្ពផ្សាយឈានមុខ បំផុតផ្នែកអនុវត្ត​សេវាធនាគារ និងហិរញ្ញវត្ថុ​នៅក្នុងទ្វីបអាស៊ី ដោយផ្តោតលើសេវាធនាគារពាណិជ្ជ និងសេវាធនាគារឯកត្តជន ព្រមទាំងនៅក្នុងទីផ្សារមូលបត្រពីដៃគូធនាគារ។ យើងតាម ABF ការជ្រើសរើសត្រូវត្រួតពិនិត្យដោយជំនាញ​វិស័យនេះ និងដៃគូមកពី Accenture, Ernst និង Young Advisory LLP និង Deloitte Consulting, Southeast Asia។ ការវិនិច្ឆ័យនេះ​ពិនិត្យមើល​យុទ្ធសាស្រ្ត សេវាកម្ម ឬផលិតផលរបស់បេក្ខជន ដោយផ្អែកលើ​ការច្នៃប្រឌិតដែលខុសគ្នាពី (ការច្នៃប្រឌិត) ផ្សេងទៀត ការឆ្នៃប្រឌិតផ្តល់អត្ថប្រយោជន៍​ដល់ទីផ្សារទាំងមូល (ប្រសិទ្ធភាព) និង​ភាពបត់បែន​ក្នុងការផ្លាស់ប្តូរ និង​ឱកាស​រីកចម្រើនលូតលាស់ (ថាមភាព)។