ធនាគារABA គាំទ្រ ការប្រកួតប្រជែង ស្រាវជ្រាវរបស់និស្សិត

23/Feb/2016

ធនាគារABA គាំទ្រ ការប្រកួតប្រជែង ស្រាវជ្រាវរបស់និស្សិតធនាគារABA គាំទ្រ ការប្រកួតប្រជែង ស្រាវជ្រាវរបស់និស្សិត
ធនាគារABA គាំទ្រ ការប្រកួតប្រជែង ស្រាវជ្រាវរបស់និស្សិតធនាគារABA គាំទ្រ ការប្រកួតប្រជែង ស្រាវជ្រាវរបស់និស្សិត
ធនាគារABA គាំទ្រ ការប្រកួតប្រជែង ស្រាវជ្រាវរបស់និស្សិតធនាគារABA គាំទ្រ ការប្រកួតប្រជែង ស្រាវជ្រាវរបស់និស្សិត

ធនាគារABA បានគាំទ្រក្នុងនាម ជាអ្នកឧបត្ថម្ភប្រភេទមាស Gold Sponsor ក្នុងការប្រកួតប្រជែងស្រាវជ្រាវរបស់និស្សិត ឆ្នាំ2015 ដែលរៀបចំដោយ សកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីថ្ងៃទី 18 ខែ កុម្ភៈ ឆ្នាំ2016។ ព្រឹត្តិការណ៍នេះបានធ្វើឡើង ក្រោមប្រធានបទ “ទីក្រុងស្អាតនិងបៃតង” និង ទទួលបានពានរង្វាន់ ស្រាវជ្រាវសម្តេចតេជោហ៊ុនសែន។

ការប្រកួតប្រជែងនេះ បានចាប់ផ្តើមនៅខែ មិថុនា ឆ្នាំ2015 ដែលមានអ្នកចូលរួម ប្រមាណ378នាក់មកពី 20សកលវិទ្យាល័យ។ នៅខែ សីហា បេក្ខជនដែលបានសំរង់ ជ្រើសរើស ត្រូវបានឲ្យចូលរៀនវគ្គបណ្តុះបណ្តាល ផ្នែកជំនាញ ស្រាវជ្រាវ ជំនាញធ្វើបទបង្ហាញ និង ស្វែងយល់ពីគោលនយោបាយ របស់រាជរដ្ឋាភិបាលស្តីពី ទីក្រុងស្អាតនិងបៃតង។ ក្នុងចំណោម30ក្រុម ដែលបាន ចូលរួម មានតែ 10ក្រុមតែប៉ុណ្ណោះ ត្រូវបានជ្រើសរើសនៅវគ្គបន្ទាប់ ដោយរួមបញ្ចូល ការធ្វើបទបង្ហាញ និង ដាក់ប្រកួតគម្រោងស្រាវជ្រាវពេញលេញ ។ ជាលទ្ធផល អ្នកឈ្នះ 3 ក្រុមត្រូវបាន ផ្តល់ពាន់រង្វាន់ជូន ដែលពាន់រង្វាន់លេខ1 មានទឹកប្រាក់ចំនួន $1,000 រង្វាន់លេខ2 មានទឹកប្រាក់ $600 និង រង្វាន់លេខ3 មានទឹកប្រាក់ $400 រួមជាមួយមេដៃ មាស ប្រាក់ និង ទង់ដែង រៀងគ្នា។

“នេះជាល់កទី1មួយហើយសម្រាប់ខ្ញុំ ដែលទទួលបានបទពិសោធន៏ និង ការយល់ដឹងផ្នែកស្រាវជ្រាវ ព្រមទាំងយល់ពីរបៀបទំនាក់ទំនង រវាងសង្គមនិងអាជ្ញាធរមានសមត្ថកិច្ច។ ខ្ញុំនឹងចែករំលែកចំណេះដឹងនេះ ទៅកាន់មិត្តភក្តិរបស់ខ្ញុំ ហើយនឹងបញ្ចូល ទៅក្នុងការសិក្សារបស់ខ្ញុំផងដែរ” នេះជាសំដីរបស់ប្អូនស្រី ស៊ីន សុរម្យនា តំណាងក្រុមជ័យលាភីដែលមកពី សកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច” ។ ប្អូនស្រីបានបន្តទៀតថា “ ខ្ញុំមានក្តីរំភើបណាស់ដែលគម្រោងរបស់ក្រុមខ្ញុំ ទទួលបានជ័យលាភីលេខ1 ។ ពួកយើងនឹងបន្តការសហការ ជាមួយក្រសួងបរិស្ថានដើម្បីប្រែក្លាយ គម្រោងមួយនេះ ឲ្យចេញទៅសកម្មភាព” ។ គម្រោងរបស់ក្រុម ប្អូនសុរម្យនា ដែលទទួលបានជ័យលាភីលេខ1 មានចំណងជើងថា “បង្កើនការយល់ដឹងផ្នែកបរិស្ថាន តាមរយៈការសិក្សាដោយផ្អែកលើសិល្បៈជាគោល”។

ក្នុងឪកាសពិធីចែកពានរង្វាន់ អ្នកស្រី ធាម រមនី ប្រធានសាខាធនាគារABAទួលគោកបានថ្លែងជាពិសេសថា “ការគាំទ្រនេះ បានឆ្លុះបញ្ចាំងពីទំនួលខុសត្រូវផ្នែកសង្គម របស់ធនាគារABA និង ស្របតាម ទស្សនៈវិស័យ ចក្ខុវិស័យ និង គុណតម្លៃរបស់ធនាគារផងដែរ។ យើងរីករាយ ដែលព្រឹត្តិការណ៏នេះអាចធ្វើឲ្យយើង បានរួមចំណែកជាក់ស្តែងដើម្បីភាពប្រសើថ្លៃថ្លានិងពណ៌បៃតង របស់មាតុប្រទេសយើង តាមរយៈការយល់ដឹងរបស់យុវជន”