ABA​ គាំទ្រ​យុទ្ធនាការ​វះកាត់​ដោយ​ឥត​គិតថ្លៃ​របស់​ អង្គការ​ស្នាមញញឹម​កម្ពុជា​ ក្នុង​ខេត្តសៀមរាប​

19/Mar/2025

aba smile mission sr enaba smile mission sr en
aba smile mission sr en-2aba smile mission sr en-2
aba smile mission sr en-3aba smile mission sr en-3
aba smile mission sr en-4aba smile mission sr en-4
aba smile mission sr en-5aba smile mission sr en-5
aba smile mission sr en-6aba smile mission sr en-6

ក្នុងនាមជាសាជីវកម្មមានទំនួលខុសត្រូវសង្គម ធនាគារ ABA មានកិត្តិយសឧបត្ថម្ភ ដល់យុន្ធនាការវះកាត់ដោយឥតគិតថ្លៃ របស់អង្គការស្នាមញញឹមកម្ពុជា នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ធនាគារបានបរិច្ចាគទឹកប្រាក់ចំនួន 10,000 ដុល្លាអាមេរិក រួមចំណែកដល់ភាពជោគជ័យនៃយុទ្ធនាការនេះ។

​យុទ្ធនាការ​នេះ​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​13​ ដល់​ 15​ ខែមីនា​ ឆ្នាំ​ 2025​ ដោយ​បាន​ព្យាបាល​អ្នកជំងឺ​ដែល​មាន​មាត់​ឆែប​ ក្រអូម​ឆែប​ និង​មុខមាត់​មិន​ប្រក្រតី​ផ្សេងៗ​ ដោយ​ដោយ​ឥត​គិតថ្លៃ​។​ ក្រុម​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ រួម​មាន​គ្រូពេទ្យ​វះកាត់​ និង​ក្រុមការងារ​ស្ម័គ្រចិត្ត​ជនជាតិ​ខ្មែរ​ ចិន​ និង​ហុងកុង​ ជា​ច្រើន​រូប​បាន​ធ្វើការ​ខិតខំ​ប្រឹងប្រែង​ផ្តល់​អ្នក​ជំ​ងឹ​នូវ​ស្នាមញញឹម​ថ្មី​ ដែល​ពួក​គាត់​ត្រូវការ​។​

​លោក​ Chan​ Kok​ Choy​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ស្នាមញញឹម​កម្ពុជា​ មាន​ប្រសាសន៍​ថា​ “​យើងខ្ញុំ​ សូម​អរគុណ​ចំពោះ​ការ​គាំទ្រ​ដ៏​ឥត​ងាករេ​របស់​ធនាគារ​ ABA​។​ ក្នុង​យុ​ន្ធ​នា​ការ​ថ្មីៗ​នេះ​ យើង​បាន​ផ្តល់​ការ​វះកាត់​ព្យាបាល​ដល់​អ្នកជំងឺ​ចំនួន​ 44​ នាក់​។​ ការ​វះកាត់​នេះ​មិន​ត្រឹមតែ​ផ្លាស់​ប្តូរ​រូបរាង​មុខមាត់​របស់​ពួក​គាត់​នោះ​ទេ​ គឺ​បន្ថែម​ទាំង​ផ្តល់​ឱកាស​ដល់​កុមារ​កម្ពុជា​ទាំងនេះ​ ឲ្យ​ទទួល​បាន​អនាគត​ភ្លឺស្វាង​ផង​ដែរ​។​”

​លោក​ យិ​ន​ ចិន្តា​ភក្តី​ នាយក​សាខា​ធនាគារ​ ABA​ ខេត្តសៀមរាប​ ក៏​មាន​ប្រសាសន៍​ថា​ “​ការងារ​របស់​ អង្គការ​ស្នាមញញឹម​កម្ពុជា​ ពិតជា​គួរ​ឲ្យ​កោតសរសើរ​ណាស់​។​ យើងខ្ញុំ​មាន​ភាព​រីករាយ​ ដែល​ការ​រួមចំណែក​នេះ​ បាន​ផ្តល់​ផល​វិជ្ជមាន​យ៉ាង​យូរអង្វែង​នៅ​ក្នុង​សហគមន៍​។​”​

​លើស​ពី​នេះ​ បុគ្គលិក​ធនាគារ​ ABA​ ប្រមាណ​ 50​ នាក់​ មក​ពី​សាខា​ខេត្តសៀមរាប​ ក៏​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ “​ដើរ​ដើម្បី​ស្នាមញញឹម​”​ នៅ​ថ្ងៃ​បន្ទាប់​ ដើម្បី​អបអរ​ដល់​ជោគជ័យ​របស់​ អង្គការ​ស្នាមញញឹម​កម្ពុជា​ និង​លើកកម្ពស់​ការ​យល់​ដឹង​ អំពី​យុទ្ធនាការ​ដ៏​សំខាន់​មួយ​នេះ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​។​

​ក្នុង​នាម​ជា​ដៃគូ​គាំទ្រ​យូរអង្វែង​ ABA​ តែងតែ​ដើរតួ​យ៉ាង​សកម្ម​ ក្នុង​ការ​គាំទ្រ​ អង្គការ​ស្នាមញញឹម​កម្ពុជា​ និង​យុទ្ធនាការ​របស់​ខ្លួន​។​ ក្នុង​ឆ្នាំ​ 2024​ ABA​ បាន​ធ្វើ​ជា​អ្នក​ឧបត្ថម្ភ​ធំ​ នៃ​យុទ្ធនាការ​នេះ​ដូច​គ្នា​ ក្នុង​ខេត្តសៀមរាប​។​ ធនាគារ​ក៏​បាន​ជួយ​លើកកម្ពស់​ការ​យល់​ដឹង​ អំពី​យុទ្ធនាការ​វះកាត់​នេះ​ នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ តាម​រយៈ​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​របស់​ខ្លួន​។​

ABA​ នៅ​តែ​បន្ត​ប្តេជ្ញា​ចិត្ត​គាំទ្រ​ដល់​យុទ្ធនាការ​ ដែល​ជួយ​លើក​ស្ទួយ​សុខុមាលភាព​ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​៕