​ធនាគារ​ ABA​ គាំទ្រ​គម្រោង​សម្ដេច​តេ​ជោ​សម្រាប់ ​គោលដៅ​កម្ពុជា​គ្មាន​មីន​ តាម​រយៈ​ការ​បរិច្ចាគ​ទឹកប្រាក់​ 200,000​ ដុល្លារ​អា​មេ​រិ​ក

13/Jul/2022

ABA Donation to STP-MAABA Donation to STP-MA
ABA Donation to STP-MA 02ABA Donation to STP-MA 02
ABA Donation to STP-MA 03ABA Donation to STP-MA 03
ABA Donation to STP-MA 04ABA Donation to STP-MA 04
ABA Donation to STP-MA 05ABA Donation to STP-MA 05

​ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​កម្ពុជា​ដ៏​ធំ​បំផុត​ បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ (CMAA)​។​ ABA​ បាន​ផ្តល់​វិភាគទាន​សប្បុរសធម៌​ចំនួន​ 200,000​ ដុល្លារ​អា​មេ​រិ​ក​ ជូន​គម្រោង​សម្ដេច​ ​តេ​ជោ​សម្រាប់​សកម្មភាព​មីន​។​ ​ថវិកា​សប្បុរសធម៌​នេះ​ នឹង​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ ដើម្បី​ជំរុញ​ការងារ​បោសសម្អាត​មីន​ឆ្ពោះទៅ​កាន់​គោលដៅ​ កម្ពុជា​គ្មាន​មីន​ឆ្នាំ​ 2025​។​ ​

ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ​ ធ្វើ​នៅ​ការិយាល័យ​កណ្ដាល​ធនាគារ​ ABA​ ក្រោម​អធិបតីភាព​ឯកឧត្តម​ លី​ ធុ​ជ​ ​ទេស​រដ្ឋមន្ត្រី​ និង​ជា​អនុប្រធាន​ទី​1​ អាជ្ញាធរ​មីន​,​ លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​។

​​ថ្លែង​ក្នុង​ពិធី​នេះ​ លោក​ Askhat​ Azhikhanov​ បាន​មាន​ប្រសាសន៍​ថា​៖​ "​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ជា​ច្រើន​នៅ​ទូ​ទាំង​ប្រទេស​ ពី​គ្រាប់​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។​ ​យើងខ្ញុំ​នៅ​ ABA​ មាន​សេចក្ដី​សោមនស្ស​យ៉ាង​ក្រៃ​លែង​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ របស់​អាជ្ញាធរ​មីន​ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​លើ​ "​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន​ (STP-MA)"​ ដែល​ផ្តួចផ្តើម​ឡើង​ដោយ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ឆ្ពោះទៅ​កាន់​ កម្ពុជា​គ្មាន​មីន​ឆ្នាំ​ 2025​។​" ​លោក​ក៏​បាន​បន្ថែម​ផង​ដែរ​ថា​៖​ "​យើងខ្ញុំ​សង្ឃឹមថា​ ការ​រួមចំណែក​ដ៏​ស្ដួចស្ដើង​របស់​យើងខ្ញុំ​ នឹង​ជួយ​សម្រួល​ការងារ​ដ៏​មាន​តម្លៃ​មួយ​នេះ​ ក្នុង​ការ​រំដោះ​ដីធ្លី​ សម្រាប់​ការ​ប្រើប្រាស់​ដី​,​ ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​,​ សេវា​សង្គម​មូលដ្ឋាន​,​ ប្រព័ន្ធ​ធារាសាស្ដ្រ​ និង​ទឹក​ស្អាត​ប្រកបដោយ​សុវត្ថិភាព​។​

"​ក្រៅពី​ការ​បរិច្ចាគ​ទឹកប្រាក់​នេះ​ ធនាគារ​ ABA​ នឹង​ផ្ដល់​ឱកាស​ដល់​អតិថិជន​របស់​ខ្លួន​ជាង​ 2​ លាន​នាក់​ ក្នុង​ការ​ឧបត្ថម្ភ​ជូន​ CMAA​ តាម​រយៈ​មុខងារ​បរិច្ចាគ​ផ្ទាល់​ក្នុង​កម្មវិធី​ ABA​ Mobile​ ដោយ​ឥត​គិតថ្លៃ​។​ ​ឯកឧត្តម​ លី​ ធុ​ជ​ បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា​៖​ "​ខ្ញុំ​ ក្នុង​នាម​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ សូម​អរគុណ​ដល់​ថ្នាក់ដឹកនាំ​ និង​ ធនាគារ​ ABA​ ទាំងមូល​នូវ​ការ​បរិច្ចាគ​សប្បុរសធម៌​ចំនួន​ 2​ សែន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​អនុវត្ត​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន​ផ្តល់​ដី​សុវត្ថិភាព​ បង្កើត​ស្នាមញញឹម​"​។​ ​អនុស្សរណៈ​នេះ​ នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ជួយ​ឲ្យ​ប្រជាជន​កម្ពុជា​រស់នៅ​ក្នុង​ប្រទេស​គ្មាន​មីន​។​ ប្រជាពលរដ្ឋ​ក៏​អាច​ចូលរួម​ជួយ​គាំទ្រ​ដល់​សកម្មភាព​បោសសម្អាត​មីន​សល់​ពី​សង្គ្រាម​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ ដោយ​បរិច្ចាគ​តាម​រយៈ​គណនី​ ABA​ របស់​ CMAA​ បាន​។​"

ស្រប​តាម​គោលការណ៍​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ខ្លួន​ ធនាគារ​ ABA​ តែងតែ​ចូលរួម​ក្នុង​ការ​បរិច្ចាគ​ និង​កម្មវិធី​សប្បុរសធម៌​ជា​ប្រចាំ​ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​ និង​សហគមន៍​។​ ​ ជាក់ស្តែង​ កាលពី​ពេល​ថ្មីៗ​នេះ​ ធនាគារ​បាន​បរិច្ចាគ​ថវិកា​ចំនួន​ 200,000​ ដុល្លារ​អា​មេ​រិ​ក​ ជូន​កាកបាទក្រហមកម្ពុជា​ សម្រាប់​សកម្មភាព​មនុស្សធម៌​។

​ក្រៅពី​នេះ​ ធនាគារ​ ក៏​បាន​គាំទ្រ​ដល់​ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ (TYDA)​ សម្រាប់​ការ​ផ្ដល់​សេវា​ ថែទាំ​សុខភាព​ឥត​គិតថ្លៃ​ដល់​ប្រជាពលរដ្ឋ​នៅ​ជនបទ​ទូ​ទាំង​ប្រទេស​ និង​សមាគមនិស្សិត​អាហារូបករណ៍​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ (AMT)​ ដើម្បី​គាំទ្រ​ដល់​សិស្ស​-​និស្សិត​កម្ពុជា​តាម​រយៈ​អាហារ​រូបករណ៍​,​ កម្មវិធី​អប់រំ​ និង​គម្រោង​ជំនួយ​ហិរញ្ញវត្ថុ​ ដោយ​បរិច្ចាគ​ទឹកប្រាក់​ចំនួន​ 100,000​ ដុល្លារ​អា​មេ​រិ​ក​ ដល់​សមាគម​នីមួយៗ​។​ កាលពី​ខែមេសា​ ឆ្នាំ​2021​ ធនាគារ​ ក៏​បាន​បរិច្ចាគ​ 1,000,000,000​ ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​ផង​ដែរ​។​