ABA ចូលរួមគាំទ្រសន្និសីទធនាគារអាស៊ានទី 22 និងកិច្ចប្រជុំក្រុមប្រឹក្សាធនាគារអាស៊ានទី 49
28/Nov/2019
ធនាគារ ABA បានធ្វើជា Silver Sponsor នៃសន្និសីទធនាគារអាស៊ានលើកទី 22 និងកិច្ចប្រជុំក្រុមប្រឹក្សាធានាគារអាស៊ានលើកទី 49 ដែលបានប្រព្រឹត្តិទៅនៅក្នុងទីក្រុងភ្នំពេញ ចាប់ពីថ្ងៃទី25 ដល់ ថ្ងៃទី27 ខែវិច្ឆិកា ឆ្នាំ2019។ ព្រឹត្តិការណ៍ទាំងពីរនេះ ត្រូវបានរៀបចំឡើងដោយ សមាគមធនាគារនៅកម្ពុជា (ABC) និង សមាគមធនាគារិកអាស៊ាន (ABA)។
ក្រៅពីការចូលរួមឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ លោក Zokhir Rosulov នាយកអង្គភាពឌីជីថលរបស់ធនាគារ ABA ក៏បានចូលរួមធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាអំពី “Digitalization/Fintech for one ASEAN market” ហើយគាត់បានធ្វើការចែករំលែកអំពី ដំណើរនវានុវត្តន៍ផ្នែកឌីជីថលរបស់ធនាគារ ABA រួមជាមួយនឹងចក្ខុវិស័យរបស់គាត់ ចំពោះការអភិវឌ្ឍផ្នែកហិរញ្ញវត្ថុឌីជីថលបន្ថែមទៀតនៅកម្ពុជា។
រៀបចំក្រោមប្រធានបទ “ASEAN Connectivity 2025: A Brave New World of Digital Innovation for One ASEAN Banking Sector” សន្និសីទធនាគារអាស៊ាន បានប្រមូលប្រតិភូជាង 500នាក់ មកពីបណ្តាប្រទេសអាស៊ាន និងក្នុងតំបន់ ដើម្បីធ្វើការពិភាក្សាអំពី ការវិវឌ្ឍផ្នែកឌីជីថលនៅក្នុងសេវាហិរញ្ញវត្ថុ និងធនាគារនៅអាស៊ីអាគ្នេយ៍។
បន្ទាប់ពីសន្និសីទត្រូវបានបញ្ចប់នៅថ្ងៃទីមួយ កិច្ចប្រជុំក្រុមប្រឹក្សាធនាគារអាស៊ានត្រូវបានបន្តនៅក្នុងថ្ងៃទីពីរ និងទីបី ដែលមានការចូលរួមពីសមាជិក នៃសមាគមធនាគារិកអាស៊ាន ជាង 150នាក់ ដែលបានប្រមូលផ្តុំដើម្បីគាំទ្រសំណើរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ទាំងបីរបស់ក្រុមប្រឹក្សា។