ធនាគារ​ ABA​ ឧបត្ថម្ភ​ការ​ប្រកួត​កីឡា បាល់បោះជន​ពិការ​នារី​

29/Apr/2017

ធនាគារ​ ABA​ ឧបត្ថម្ភ​ការ​ប្រកួត​កីឡា បាល់បោះជន​ពិការ​នារី​ធនាគារ​ ABA​ ឧបត្ថម្ភ​ការ​ប្រកួត​កីឡា បាល់បោះជន​ពិការ​នារី​
ធនាគារ​ ABA​ ឧបត្ថម្ភ​ការ​ប្រកួត​កីឡា បាល់បោះជន​ពិការ​នារី​ធនាគារ​ ABA​ ឧបត្ថម្ភ​ការ​ប្រកួត​កីឡា បាល់បោះជន​ពិការ​នារី​
ធនាគារ​ ABA​ ឧបត្ថម្ភ​ការ​ប្រកួត​កីឡា បាល់បោះជន​ពិការ​នារី​ធនាគារ​ ABA​ ឧបត្ថម្ភ​ការ​ប្រកួត​កីឡា បាល់បោះជន​ពិការ​នារី​
ធនាគារ​ ABA​ ឧបត្ថម្ភ​ការ​ប្រកួត​កីឡា បាល់បោះជន​ពិការ​នារី​ធនាគារ​ ABA​ ឧបត្ថម្ភ​ការ​ប្រកួត​កីឡា បាល់បោះជន​ពិការ​នារី​

​ដើម្បី​ជួយ​ជំរុញ​ចលនា​កីឡា​ក្នុង​ប្រទេស​កម្ពុជា​ និង​ដោយ​យោង​តាម​គោលការណ៍​ជួយ​សង្គម​ (CSR)​ របស់​ខ្លួន​ ធនាគារ​ ABA​ មាន​មោទនភាព​ក្នុង​ការ​ចូលរួម​ឧបត្ថម្ភ​ការ​ប្រកួត​កីឡាបាល់បោះ​ ​ជន​ពិការ​នារី​ ដែល​ត្រូវ​បាន​រៀបចំ​ដោយ​ការិយាល័យ​ស្ថានទូត​កា​ណា​ដា​ប្រចាំ​ប្រទេស​កម្ពុជា​។​ ការ​ប្រកួត​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីលាន​ខាងក្នុង​នៃ​ពហុ​កីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ នៅ​ថ្ងៃ​ទី​26​ ខែមេសា​ ឆ្នាំ​2017​។​

​ការ​ប្រកួត​រវាង​ក្រុម​ពីរ​ដែល​មក​ពី​ខេត្តបាត់ដំបង​ និង​កំពង់ស្ពឺ​ ត្រូវ​បាន​រៀបចំ​រួម​គ្នា​ ដោយ​គណៈកម្មាធិការ​អន្តរជាតិ​នៃ​ កាកបាទក្រហម​ប្រចាំ​ប្រទេស​កម្ពុជា​ សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា​ រួម​ជាមួយ​ក្រ​សួ​ង​អប់រំ​យុវជន​ និង​កីឡា​។​ ដើម្បី​ពង្រឹងសមត្ថភាព​ និង​គាំទ្រ​បន្ថែម​ដល់​កីឡាការិនី​ ការិយាល័យ​ស្ថានទូត​កា​ណា​ដា​បាន​អញ្ជើញ​គ្រូបង្វឹក​ពី​ប្រទេស​កា​ណា​ដា​មក​បង្ហាត់​បន្ថែម​ដល់​ក្រុម​ទាំង​ពីរ​ ពី​បច្ចេកទេស​ផ្សេងៗ​ និង​តាក់​ទិច​នានា​ មុន​ពេល​ចូលរួម​ប្រកួត​។​

​កញ្ញា​ លឹ​ម​ ស៊ា​ង​ហេង​ ប្រធាន​ទំនាក់ទំនង​សាធារណៈ​ របស់​ធនាគារ​ ABA​ បាន​មាន​ប្រសាសន៍​ថា​៖​ “​យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ណាស់​ក្នុង​ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​ការ​ប្រកួត​បាល់បោះ​ផ្នែក​នារី​ពិការ​ ព្រោះថា​នេះ​សបញ្ជាក់​ពី​កិច្ច​ការងារ​ជួយ​ដល់​មនុស្សធម៌​ និង​ជំរុញ​លើកទឹកចិត្ត​បុគ្គល​ជា​ច្រើន​ទៀត​ឲ្យ​ចូលរួម​លេង​កីឡា​”​។​ កញ្ញា​បាន​បន្ថែម​ថា​ ៖​ យើង​សង្ឃឹមថា​ការ​ប្រកួត​នេះ​នឹង​លើកទឹកចិត្ត​បន្ថែម​ដល់​ជនរួមជាតិ​ទូទៅ​ឲ្យ​ចូលរួម​លេង​កីឡា​ជា​និច្ច​បើ​ទោះបីជា​កាយសម្បទា​ និង​សមត្ថភាព​យ៉ាងណា​ក៏​ដោយ​”។

ការ​ប្រកួត​កីឡាបាល់បោះ​ជន​ពិការ​នារី​ ត្រូវ​បាន​បង្កើត​ឡើង​ឆ្នាំ​ 2012​ ក្នុង​គោលបំណង​លើកទឹកចិត្ត​នារីៗ​ឲ្យ​ចូលរួម​លេង​កីឡា​ឲ្យ​បាន​ច្រើន​។​ សូម​បញ្ជាក់​ផង​ដែរ​ថា​ ការ​ផ្តល់​ពិន្ទុ​ ទំហំ​នៃ​ទីលាន​ប្រកួត​ និង​កម្ពស់​នៃ​ហ្គុ​ន​បាល់បោះ​មាន​ភាព​ស្មើគ្នា​ដូច​នឹង​ការ​ប្រកួត​បាល់បោះ​ធម្មតា​ដែរ។​ ការ​ប្រកួត​បាន​បែងចែក​ជា​ 3​ វគ្គ​ ព្រមទាំង​មានការ​សំដែង​ ​ជា​ពិសេស​ពី​ សមាគម​ន៍​ អេ​បិ​ច​អាត​ ដែល​មក​ពី​ខេត្តបាត់ដំបង​។​ ក្រុម​ដែល​ឈ្នះ​ក្នុង​ការ​ប្រកួត​នេះ​គឺ​ ក្រុម​ដែល​អញ្ជើញ​មក​ពី​ខេត្តបាត់ដំបង​ ដោយ​ទទួល​បាន​ពានរង្វាន់​ជ័យ​លា​ភី​យ៉ាង​មោទនភាព​។​