ធនាគារ ABA គាំទ្រក្រុមកីឡាមានពិការភាពជម្រើសជាតិកម្ពុជា តាមរយៈយុទ្ធនាការ 1 លាន បេះដូង

15/Mar/2023

aba support national para games 2023(kh2)aba support national para games 2023(kh2)
aba support national para games 2023(kh3)aba support national para games 2023(kh3)
aba support national para games 2023(kh4)aba support national para games 2023(kh4)
aba support national para games 2023(kh5)aba support national para games 2023(kh5)
aba support national para games 2023(kh6)aba support national para games 2023(kh6)
aba support national para games 2023(kh7)aba support national para games 2023(kh7)

ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំបំផុតមួយនៅកម្ពុជា1 បានបង្ហាញការគាំទ្រដល់ក្រុមកីឡាមានពិការភាពជម្រើសជាតិ កម្ពុជា តាមរយៈការចូលរួមបត់បេះដូងនៃយុទ្ធនាការ BeyondTheGames (លើសពីការប្រកួតកីឡា)។ គំនិតផ្ដួចផ្ដើមនេះ មានគោលបំណងរៃអង្គាសថវិកា ដើម្បីគាំទ្រដល់ក្រុមជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម 2023 និងផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី 32 និងអាស៊ានប៉ារ៉ាហ្គេម 2023 ដល់ប្រជាពលរដ្ឋគ្រប់រូប ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះជាលើកដំបូងក្នុងប្រវត្តិសាស្ដ្រ។

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ABA បានចូលរួមបង្ហាញការគាំទ្ររបស់ខ្លួន ទាំងការគាំទ្រជាថវិកា និងការគាំទ្រផ្សេងៗមិនមែនថវិកា ដោយក្នុងនោះ ធនាគារបានរៀបចំឲ្យបុគ្គលិករបស់ខ្លួន មកពីគ្រប់សាខាទូទាំងប្រទេស ចូលរួមបត់បេះដូងក្រដាសបានជាង 1 ម៉ឺន បេះដូង។ លើសពីនេះ អតិថិជននៅទីក្រុងភ្នំពេញ ក៏អាចចូលរួមយុទ្ធនាការបត់បេះដូងនេះបានដែរ នៅតាមសាខា 12/7 របស់ ABA ។

នៅឯសន្និសីទកាសែត និងពិធីសម្ពោធជាផ្លូវការយុទ្ធនាការ BeyondTheGames ដើម្បីបំបែកកំណត់ត្រាពិភពលោក “បេះដូងច្រើនជាងគេលើពិភពលោក (មួយលាន បេះដូង)” ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានមានប្រសាសន៍ថា “BeyondTheGames គឺជាយុទ្ធនាការមួយដែលអាចឲ្យប្រជាពលរដ្ឋគ្រប់រូប មានឱកាសសម្តែងនូវមោទនភាពរបស់ខ្លួនចំពោះព្រះរាជាណាចក្រកម្ពុជា។ យើងមានគោលបំណងបង្កើតនូវស្មារតីសាមគ្គីភាព ការរួបរួម និងបង្ហាញអំពីកិច្ចការជាច្រើនដែលអាចសម្រេចទៅបាន ក្រោមរូបភាពនៃការស្ម័គ្រចិត្ត និងការលះបង់ដើម្បីសម្រេចគោលដៅរួម។ យុទ្ធនាការនេះ នឹងដើរតួជាផ្នែកមួយក្នុងការបង្កើតការចងចាំ ដែលនឹងចាក់គ្រឹះយូរអង្វែងបន្ទាប់ពីព្រឹត្តិការណ៍កីឡានេះបានបញ្ចប់។”

លោកស្រី ធាម រមណីយ នាយិកាទំនាក់ទំនងគូភាគី - ប្រធានគ្រប់គ្រងតំបន់ មានប្រសាសន៍ថា “នៅធនាគារ ABA ពួកយើងខ្ញុំតែងតែប្តេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តកិច្ចការទំនួលខុសត្រូវសង្គមរបស់ខ្លួន ហើយគំនិតផ្តួចផ្តើមដូចជា BeyondTheGames នេះ ពិតជាស្របនឹងគុណតម្លៃ និងបេសកកម្មរបស់ ABA។ យើងខ្ញុំជឿជាក់ថា ការចូលរួមបន្តិចបន្តួចនេះ ពិតជាអាចបង្កើតជាផលវិជ្ជមានជាច្រើន ហើយយើងខ្ញុំមានកិត្តិយស ដែលបានចូលរួមក្នុងចលនា ដែលនាំឲ្យប្រជាពលរដ្ឋយើង រួមគ្នាសម្រាប់បុព្វហេតុដ៏ល្អមួយនេះ។”

ABA មានកិត្តិយសដែលបានចូលរួមចលនាមួយនេះ ខណៈខ្លួនបានឧបត្ថម្ភថវិកាជូនកីឡាករជាតិយើង ក៏ដូចជាលើកកម្ពស់សាមគ្គីភាព ស្មារតីសហគមន៍ និងមោទនភាពជាតិ។

ធនាគារ ABA បានឧបត្ថម្ភថវិកាជាសាច់ប្រាក់ 1.5 លានដុល្លារអាមេរិក និងការគាំទ្រផ្សេងៗមិនមែនថវិកា ដើម្បីគាំទ្រក្រុមជម្រើសជាតិកម្ពុជានៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម 2023 ដែលជាព្រឹត្តិការណ៍ដំបូងបង្អស់ក្នុងប្រវត្តិសាស្ដ្រដែលកម្ពុជានឹងក្លាយជាម្ចាស់ផ្ទះពីថ្ងៃទី 5-17 ខែឧសភា និងអាស៊ានប៉ារ៉ាហ្គេមពីថ្ងៃទី 3-9 ខែមិថុនា។ ធនាគារ ABA ក៏នឹងឧបត្ថម្ភបន្ថែមជូនក្រុមជម្រើសជាតិកម្ពុជា ក្នុងទឹកប្រាក់ដែលស្មើថវិកាកៀរគរបាននៅលើផ្លែតហ្វម KhmerCare www.khmercare.com ហើយទឹកប្រាក់បន្ថែមនេះ កំណត់ផ្ដល់ជូនរហូតដល់ 150,000 ដុល្លារអាមេរិក។

ធនាគារ ABA បាននឹងកំពុងបន្ដគាំទ្រដល់វិស័យកីឡាស្របតាមគុណតម្លៃនៃសាជីវកម្មរបស់ខ្លួន ដោយឧបត្ថម្ភដល់សហព័ន្ធយូដូកម្ពុជា ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា និងតែងតែគាំទ្រដល់ ក្រុមជម្រើសជាតិវាយកូនបាល់កម្ពុជា។

1 ABA ជាធនាគារពាណិជ្ជកម្ពុជាដ៏ធំបំផុតគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជននិងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 របស់ធនាគារជាតិនៃកម្ពុជា។