ធនាគារ ABA ជាធនាគារបង់ពន្ធច្រើនជាងគេមួយក្នុងឆ្នាំ 2020

31/Mar/2021

ធនាគារ ABA ជាធនាគារបង់ពន្ធច្រើនជាងគេមួយក្នុងឆ្នាំ 2020ធនាគារ ABA ជាធនាគារបង់ពន្ធច្រើនជាងគេមួយក្នុងឆ្នាំ 2020
ABA Bank named as one of Cambodia 2ABA Bank named as one of Cambodia 2
ABA Bank named as one of Cambodia 3ABA Bank named as one of Cambodia 3

ធនាគារ ABA ជាគ្រឹះស្ថានហិរញ្ញវត្ថុនាំមុខផ្នែកហិរញ្ញវត្ថុឌីជីថលរបស់កម្ពុជា បានទទួលលិខិតសរសើរពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម គង់ វិបុល អគ្គនាយក ពន្ធដារ  ដែលកោតសរសើរនូវការរួមចំណែករបស់ធនាគារក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងជាសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេ ក្នុងប្រទេសសម្រាប់ឆ្នាំ 2020។

ក្នុងនាមជាសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេលំដាប់ទី 12 ធនាគារបង្ហាញនូវការប្តេជ្ញាចិត្ត និងតម្លាភាពក្នុងអភិបាលកិច្ចពន្ធសារជីវកម្មដ៏ល្អរបស់ខ្លួនតាមរយៈការបំពេញកាតព្វកិច្ចបង់ពន្ធដារជូនរដ្ឋ។

ប្រសាសន៍ក្នុងលិខិតសរសើរដែលមានប្រថាប់ត្រា និងហត្ថលេខារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថា៖ “ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះលោក-លោកស្រីនាយកធនាគារដែលបានចូលរួមចំណែកក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធដារផ្ទៃក្នុងជូនរដ្ឋ ជាសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេលំដាប់ទី 12 ក្នុងចំណោមអ្នកបង់ពន្ធទាំងអស់ក្នុងឆ្នាំ 2020។ ការបំពេញកាតព្វកិច្ចបង់ពន្ធរបស់សហគ្រាសលោក-លោកស្រី គឺជាការចូលរួមចំណែកដែលមិនអាចខ្វះបានពីវិស័យឯកជនដែលជាដៃគូដ៏សំខាន់របស់រដ្ឋ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ និងការរីកលូតលាស់នៃសេដ្ឋកិច្ចជាតិ។”

ក្នុងខែធ្នូ ឆ្នាំ 2020 ធនាគារ ABA ទទួលបានពីអគ្គនាយកដ្ឋានពន្ធដារនូវវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទ “មាស” ដែលមានរយៈពេលសុពលភាព 2 ឆ្នាំសម្រាប់ឆ្នាំហិរញ្ញវត្ថុ 2021 និង 2022 ដោយសារតែការប្តេជ្ញាចិត្តរឹងមាំចំពោះអនុលោមភាពពន្ធដារ។