​ធនាគារ​ ABA​ បន្ត​រក្សា​ចំណាត់ថ្នាក់​ឥណទាន​ប្រភេទ​ B+/Stable/B​ ពី​ទីភ្នាក់ងារ​វាយតម្លៃ​ឥណទាន​ S&P

30/Oct/2026

aba s&p rating 2026 kh dt

ធនាគារ​ ABA​ បន្ត​រក្សា​ចំណាត់ថ្នាក់​ឥណទាន​ ប្រភេទ​ B+/Stable/B​ ពី​ទីភ្នាក់ងារ​វាយតម្លៃ​ឥណទាន​ឈានមុខ​របស់​ពិភពលោក​ S&P​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ជំហរ​ទីផ្សារ​ដ៏​ខ្លាំងក្លា​ ប្រូ​ហ្វា​ល​មូលនិធិ​ប្ប​ទាន​ដ៏​រឹង​មាំ​ និង​កម្រិត​ប្រាក់​ចំណេញ​ខ្ពស់​ធៀប​នឹង​ដៃគូ​នានា​ក្នុង​វិស័យ​ធនាគារ​ ដូច​មាន​បង្ហាញ​នៅ​ក្នុង​របាយការណ៍​ចុង​ក្រោយបង្អស់​របស់​ស្ថាប័ន​វាយតម្លៃ​នេះ​។​

​ការ​វាយតម្លៃ​ អនាគត​ស្ថិរភាព​ សម្រាប់​ ABA​ ស្ដែង​ឲ្យ​ឃើញ​តាម​រយៈ​ទស្សនៈ​របស់​ S&P​ ដោយ​បាន​វិនិច្ឆ័យ​គ្រប់​ជ្រុងជ្រោយ​ថា​ ធនាគារ​នឹង​រក្សា​បាន​នូវ​កំណើន​ប្រាក់​កម្ចី​ប្រកបដោយ​ចីរភាព​ ជាមួយនឹង​ការ​ប្រមូលប្រាក់​បញ្ញើ​បាន​គ្រប់គ្រាន់​ និង​ស្តង់ដារ​វាយតម្លៃ​កម្ចី​យ៉ាង​គត់មត់​រឹង​មាំ​ សម្រាប់​រយៈពេល​ 12​ខែ​ ទៅ​ 18​ខែ​ជា​បន្ដ​ទៀត​។​

S&P​ ក៏​ទទួលស្គាល់​ភាព​នាំមុខ​របស់​ធនាគារ​នៅ​កម្ពុជា​ ដោយ​បាន​ពណ៌នា​ថា​ ជា​ធនាគារ​មាន​ “​វត្តមាន​អាជីវកម្ម​ដ៏​រឹង​មាំ​នៅ​កម្ពុជា​ ជាមួយនឹង​មូលដ្ឋាន​ប្រាក់​បញ្ញើ​រូបវន្ដបុគ្គល​ដ៏​រឹង​មាំ​”​ ។​ គិត​ត្រឹម​ថ្ងៃ​ទី​31​ ខែធ្នូ​ ឆ្នាំ​ 2025​ ABA​ មាន​ចំណែក​ជាង​ 20%​ នៃ​ប្រាក់​បញ្ញើ​ និង​ 17%​ នៃ​ប្រាក់​កម្ចី​របស់​កម្ពុជា​ ដោយ​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​ ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​របស់​កម្ពុជា​ ទាំង​ផ្នែក​ប្រាក់​បញ្ញើ​ និង​ប្រាក់​កម្ចី​។​

​ការ​បន្ដ​ពង្រីក​បណ្តាញ​ឌី​ជី​ថ​ល​ និង​បណ្តាញ​រូប​វន្ដ​ បាន​ជួយ​ពង្រឹង​វត្តមាន​របស់​ ABA​ ក្នុង​ទីផ្សារ​ និង​សមត្ថភាព​របស់​ធនាគារ​ក្នុង​ការ​បម្រើសេវា​ជូន​អតិថិជន​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។​ របាយការណ៍​ S&P​ បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​នៃ​សមត្ថភាព​ឌី​ជី​ថ​ល​របស់​ ABA​ ដោយ​លើក​ឡើង​ថា​ “​ផ្លែ​ត​ហ្វ​ម​ឌី​ជី​ថ​ល​ដ៏​ទូលំទូលាយ​របស់​ ABA​ នឹង​បន្ត​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​ក្នុង​ការ​គាំទ្រ​ជំហរ​អាជីវកម្ម​ដ៏​រឹង​មាំ​របស់​ធនាគារ​។​ ការ​វិនិយោគ​របស់​ ABA​ លើ​បច្ចេកវិទ្យា​ ទាំង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ដោយ​ធនាគារ​ផ្ទាល់​ និង​កិច្ចសហការ​ជាមួយ​ដៃគូ​ បាន​ធ្វើ​ឲ្យ​ ABA​ ក្លាយជា​អ្នក​នាំមុខ​ក្នុង​វិ​ស័៏​យ​ធនាគារ​នៅ​កម្ពុជា​។​ កាណ៍​នេះ​ បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ប្រកួតប្រជែង​ ជា​ពិសេស​ក្នុង​វិស័យ​ធនាគារ​ប្រតិបត្តិការ​”​។​

​ភាពរឹងមាំ​នៃ​មូលនិធិ​ប្ប​ទាន​ក៏​ជា​ចំណុចខ្លាំង​មួយទៀត​របស់​ ABA​ ផង​ដែរ​។​ អនុ​បាតប្រាក់​កម្ចី​ធៀប​នឹង​ប្រាក់​បញ្ញើ​ (LDR)​ របស់​ធនាគារ​ នៅ​រក្សា​បាន​ក្រោម​ 80%​ ខណៈ​ដែល​ជា​មធ្យម​នៅ​ក្នុង​វិស័យ​នេះ​មាន​ប្រមាណ​ 114%​។​ S&P​ ក៏​បាន​វាយតម្លៃ​ថា​ ជំហរ​មូលនិធិ​ប្ប​ទាន​របស់​ ABA​ មាន​ភាពរឹងមាំ​ ដែល​គាំទ្រ​ដោយ​មូលដ្ឋាន​អាជីវកម្ម​ដ៏​រឹង​មាំ​ និង​សេវា​ឌី​ជី​ថ​ល​ដែល​ទំនើប​ឈានមុខ​នៅ​ក្នុង​ទីផ្សារ​។​

S&P​ ក៏​បាន​កត់សម្គាល់​ផង​ដែរ​ថា​ អត្រា​ផល​ចំណេញ​លើ​ទ្រព្យសកម្ម​ជា​មធ្យម​ របស់​ ABA​ បាន​រក្សា​កម្រិត​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​លើស​មធ្យមភាគ​នៃ​វិស័យ​ធនាគារ​ ដោយ​បញ្ជាក់​ថា​ ប្រាក់​ចំណេញ​របស់​ ធនាគារ​ “​នឹង​បន្ត​រក្សា​ភាពរឹងមាំ​ជាង​ដៃគូ​ប្រកួតប្រជែង​នានា​នៅ​ក្នុង​វិស័យ​ធនាគារ​”​។​

​លទ្ធផល​នៃ​របាយការណ៍​នេះ​ បាន​បង្ហាញ​តួនាទី​ដ៏​រឹង​មាំ​របស់​ធនាគារ​ ABA​ នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​ ព្រមទាំង​ការ​ប្ដេជ្ញា​ចិត្តជា​បន្ដបន្ទាប់​របស់​ធនាគារ​ក្នុង​ការ​ជំរុញ​ឌី​ជី​ថ​ល​នវានុវត្តន៍​ គាំទ្រ​កំណើន​ប្រកបដោយ​ចីរភាព​ និង​ផ្តល់​នូវ​សេវា​ធនាគារ​ដែល​ងាយស្រួល​ប្រើប្រាស់​ និង​ងាយ​ទទួល​បាន​សម្រាប់​រូបវន្ដបុគ្គល​ និង​អាជីវកម្ម​នៅ​ទូ​ទាំង​ប្រទេស​។​