​ធនាគារ​ ABA​ ដាក់​ដំណើរការ​កម្មវិធី​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ដៃគូ​ចែកចាយ​របស់​ក្រុមហ៊ុន​ TotalEnergies

19/Feb/2025

aba totalenergies khaba totalenergies kh
aba totalenergies kh-1aba totalenergies kh-1
aba totalenergies kh-2aba totalenergies kh-2
aba totalenergies kh-3aba totalenergies kh-3
aba totalenergies kh-4aba totalenergies kh-4

ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា​ និង​ជា​អ្នក​នាំមុខ​នៃ​ផ្នែក​ដំណោះស្រាយ​ឌី​ជី​ថ​ល​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន​ TotalEnergies​ Marketing​ (Cambodia)​ Co.,​ Ltd.​ (“TEMC”)​ ដើម្បី​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ និង​ ដល់​អតិថិជន​របស់​ TEMC​ តាម​រយៈ​កម្មវិធី​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ដៃគូ​ចែកចាយ​ពិសេស​មួយ​។​

​ក្នុង​នាម​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ TotalEnergies​ (France)​ ក្រុមហ៊ុន​ TEMC​ បាន​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ ប្រេងរំអិល​ និង​ប្រេងឥន្ធនៈ​អាកាសចរណ៍​ តាម​រយៈ​បណ្តាញ​សេវាកម្ម​ទូ​ទាំង​ប្រទេស​កម្ពុជា​ ចាប់តាំងពី​ឆ្នាំ​ 1993​។​ ​នៅ​ថ្ងៃ​ទី​14​ ខែកុម្ភៈ​ ឆ្នាំ​2025​ អ្នកតំណាង​ពី​ភាគី​ទាំង​សងខាង​ និង​ក្រុមការងារ​បាន​ចូលរួម​កម្មវិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​។​ កម្មវិធី​នេះ​ផង​ដែរ​ ក៏​បាន​ដើរតួ​ជា​វេទិកា​សម្រាប់​ក្រុមការងារ​ ABA​ ផ្តល់​ព័ត៌មាន​ដល់​អតិថិជន​របស់​ TEMC​ រួម​មាន​តំណាង​អ្នកលក់​បន្ត​ និង​ដៃគូ​ចែកចាយ​ អំពី​លក្ខណៈ​ជាក់លាក់​របស់​កម្មវិធី​។​

​ក្រោម​អនុស្សរណៈ​យោគយល់​គ្នា​នេះ​ ABA​ នឹង​ផ្តល់​ជូន​នូវ​ឥណទាន​ និង​សេវាកម្ម​ផ្តាច់មុខ​ដូច​ជា​សេវា​ធនាគារ​សម្រាប់​តម្រូវការ​អាជីវកម្ម​ រំហូរ​សាច់ប្រាក់​/​ឥណទាន​សម្រាប់​ទុន​បង្វិល​ និង​ឥណទាន​ សម្រាប់​ពង្រីក​អាជីវកម្ម​ដល់​អតិថិជន​របស់​ TEMC​។​ គោលដៅ​នៃ​កម្មវិធី​នេះ​ គឺ​ដើម្បី​អនុញ្ញាត​ឲ្យ​អាជីវកម្ម​បំពេញតម្រូវការ​ហិរញ្ញវត្ថុ​របស់​ពួក​គេ​បាន​ឆាប់រហ័ស​សម្រាប់​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​ ឬ​គម្រោង​ពង្រីក​អាជីវកម្ម​។​

​លោក​ Zhiger​ Atchabarov​ នាយក​ប្រតិបត្តិការ​នៃ​ធនាគារ​ ABA​ បាន​សង្កត់ធ្ងន់​ទៅ​លើ​ភាព​បត់បែន​នៃ​កម្មវិធី​ និង​ការ​ទទួល​បាន​សាច់ប្រាក់​យ៉ាង​ឆាប់រហ័ស​ ដែល​បង្កើត​ឡើង​ក្នុង​ការ​ពង្រឹង​រំហូរ​សាច់ប្រាក់​ គាំទ្រ​ការ​ពង្រីក​ស្ថានីយ៍​ថ្មី​ ឬ​ស្ថានីយ៍​ដែល​មាន​ស្រាប់​ និង​ផ្តល់​នូវ​សេវាកម្ម​ធនាគារ​ដែល​ចាំបាច់​។​ “​ភាព​ជា​ដៃគូ​សហការ​នេះ​មិន​ត្រឹមតែ​មាន​តម្លៃ​ត្រឹមតែ​ហិរញ្ញប្បទាន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​បាន​កសាង​មូលដ្ឋាន​គ្រឹះ​សម្រាប់​ភាព​ជោគជ័យ​ និង​ចីរភាព​។​ ABA​ និង​ TEMC​ រួម​គ្នា​ជំរុញ​ភាព​នវានុវត្តន៍​ និង​បង្កើត​តម្លៃ​យូរអង្វែង​សម្រាប់​អាជីវកម្ម​របស់​លោក​អ្នក​។​”

​លោកស្រី​ Dinah​ Jogia​ Kumar​ អគ្គ​នាយិកា​ក្រុមហ៊ុន​ TEMC​ មាន​ប្រសាសន៍​ថា​ “​ការ​សហការ​ជាមួយ​ ABA​ ជា​សា​ក្ខី​ភាព​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍន៍​ និង​ផ្តល់​ជូន​នូវ​ឧបករណ៍​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​។​ ភាព​ជា​ដៃគូ​នេះ​នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ឱកាស​ថ្មីៗ​ និង​ជំរុញ​ការ​ច្នៃប្រឌិត​ក្នុង​វិស័យ​នេះ​។​”

​ក្នុង​នាម​ជា​អ្នក​ផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​ ធនាគារ​ ABA​ នៅ​តែ​បន្ត​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ និង​ធនាគារ​ដែល​មិន​អាច​ប្រៀបផ្ទឹម​បាន​ ជូន​ដល់​អតិថិជន​ពី​គ្រប់​ស្រទាប់វណ្ណៈ​។​ មិន​ថា​ជា​អាជីវកម្ម​គ្រួសារ​ ឬ​សាជីវកម្ម​ពហុ​ជាតិ​ធំៗ​ ធនាគារ​យើងខ្ញុំ​ធានា​គ្រប់​ក្រុមហ៊ុន​នឹង​ទទួល​បាន​បទ​ពិសោធន៍​ធនាគារ​កំពូល​។​

​សម្រាប់​សំណួរ​ ឬ​ច​ម្ង​ល់​ពាក់ព័ន្ធ​នឹង​កម្មវិធី​ហិរញ្ញប្បទាន​ និង​ដំណោះស្រាយ​សេវា​ធនាគារ​សាជីវកម្ម​ សូម​ទាក់ទង​មក​កាន់​ តាម​រយៈ​ទូរស័ព្ទ​ 010​ 630​ 772​។