​ធនាគារ​ ABA​ បាន​ចូលរួម​ក្នុង​កម្មវិធី​ ទិវា​ប្រាក់​រៀល​ ឆ្នាំ​ 2026​ ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ជាតិ​

04/Nov/2026

aba riel day 2026 khaba riel day 2026 kh
aba riel day 2026 kh-2aba riel day 2026 kh-2
aba riel day 2026 kh-3aba riel day 2026 kh-3

ធនាគារ​ ABA​ បាន​ចូលរួម​ក្នុង​កម្មវិធី​ ទិវា​ប្រាក់​រៀល​ ឆ្នាំ​ 2026​ ប្រព្រឹត្ត​ឡើង​ថ្មីៗ​នេះ​ក្នុង​ខេត្តកំពត​ ដែល​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​លើកកម្ពស់​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ជាតិ​ និង​គាំទ្រ​គំនិត​ផ្តួចផ្តើម​ដែល​ទាក់ទង​នឹង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ទូ​ទាំង​ប្រទេស​កម្ពុជា​។​

​រៀបចំ​ឡើង​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ កម្មវិធី​នេះ​ មានការ​អញ្ជើញ​ចូលរួម​ក្រោម​អធិបតីភាព​ ឯកឧត្តម​ យឹ​ម​ លាត​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ និង​ឯកឧត្តម​ ខៀវ​ រិ​ទ្ធិ​ភ័​ណ្ឌ​ អភិបាលរង​ នៃ​គណៈ​អភិបាល​ខេត្តកំពត​ ព្រមទាំង​រួម​មាន​តំណាង​ស្ថាប័ន​រដ្ឋាភិបាល​ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ សិស្សានុសិស្ស​ និង​សាធារណជន​ ដើម្បី​អបអរ​ប្រាក់​រៀល​ និង​ជំរុញ​ការ​ប្រើប្រាស់​ក្នុង​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​។​

​ក្នុង​រយៈពេល​ពេញ​មួយ​ថ្ងៃ​នោះ​ ABA​ បាន​រាក់ទាក់​យ៉ាង​សកម្ម​ជាមួយ​អ្នកចូលរួម​នៅ​បញ្ជរ​របស់​ខ្លួន​។​ ក្រុមការងារ​ ABA​ បាន​ផ្តល់​ព័ត៌មាន​សំខាន់ៗ​ទាក់ទង​នឹង​គណនី​សន្សំ​ជា​ប្រាក់​រៀល​ សង្កត់ធ្ងន់​ទៅ​លើ​អត្រា​ការ​ប្រាក់​ខ្ពស់​ សម្រាប់​គណនី​ប្រាក់​បញ្ញើ​ ការ​បើក​គណនី​រហ័ស​ និង​ផ្តល់​រង្វាន់​ដល់​អ្នកចូលរួម​ផង​ដែរ។​

​ស្រប​ទៅ​នឹង​ការ​ប្តេជ្ញា​ចិត្តជា​បន្តបន្ទាប់​របស់​ ABA​ ក្នុង​ការ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ ម៉ាស៊ីន​ ATM​ ម៉ាស៊ីន​ដាក់​ប្រាក់​ និង​ម៉ាស៊ីន​ដក​ប្រាក់​របស់​ធនាគារ​ គឺ​សុទ្ធតែ​ទទួលយក​ និង​ចែកចាយ​ក្រដាសប្រាក់​រៀល​ ដែល​មាន​ក្រដាសប្រាក់​គ្រប់​ប្រភេទ​។​ ការ​ដាក់​ដំណើរការ​ម៉ាស៊ីន​ទាំងនេះ​ នឹង​ធានា​ថា​អតិថិជន​អាច​សន្សំ​ ដក​ និង​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ខ្លួន​ជា​រូបិយប័ណ្ណ​ជាតិ​ ដោយ​ងាយស្រួល​។​

ABA​ ក៏​នឹង​ចូលរួម​កម្មវិធី​ ទិវា​ប្រាក់​រៀល​នៅ​បណ្តា​ខេត្ត​ផ្សេងៗ​ រួម​មាន​ ខេត្ត​កែប​ (​ថ្ងៃ​ទី​6​ ខែវិច្ឆិកា​)​ ខេត្តកណ្តាល​ (​ថ្ងៃ​ទី​20​ ខែវិច្ឆិកា​)​ ខេត្ត​ព្រះ​សីហ​នុ​ (​ថ្ងៃ​ទី​4​ ខែធ្នូ​)​ ខេត្ត​ត្បូងឃ្មុំ​ (​ថ្ងៃ​ទី​18​ ខែធ្នូ​)​ និង​ខេត្តកំពង់ចាម​ (​ថ្ងៃ​ទី​21​ ខែធ្នូ​)​ ។​

ABA​ សូម​លើកទឹកចិត្ត​អ្នក​ទាំងអស់​គ្នា​បន្ត​ប្រើប្រាស់​ប្រាក់​រៀល​ក្នុង​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​ និង​ចូលរួម​យើងខ្ញុំ​គាំទ្រ​រូបិយប័ណ្ណ​ជាតិ​ទាំងអស់​គ្នា​!​