ធនាគារ ABA ចូលរួមជាមួយប្រព័ន្ធបាគង ដើម្បីលើកកម្ពស់ បរិយាបន្នហិរញ្ញវត្ថុ និងរូបិយប័ណ្ណក្នុងស្រុក
11/Sep/2020
ABA ជាធនាគារពាណិជ្ជនាំមុខផ្នែកហិរញ្ញវត្ថុឌីជីថលរបស់កម្ពុជា ថ្ងៃនេះក្លាយជាសមាជិកនៃ ‘ប្រព័ន្ធបាគង’ ជាមធ្យោបាយទូទាត់ និងផ្ទេរប្រាក់ប្រើបច្ចេកវិទ្យា blockchain-based ដែលផ្តួចផ្តើមដោយធនាគារជាតិនៃកម្ពុជា (NBC) ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការប្រើប្រាស់រូបិយប័ណ្ឌជាតិនៅប្រទេសកម្ពុជា។
សមាជិកភាពនេះ អនុញ្ញាតឱ្យអតិថិជន ABA ធ្វើការផ្ទេរប្រាក់បានយ៉ាងស្រួល រវាងគណនី ABA ជាមួយ កាបូបបាគង តាម ABA Mobile និង Bakong Mobile។
លើសពីនេះ អ្នកប្រើប្រាស់ បាគង អាចអញ្ជើញមកកាន់សេវាអតិថិជនប្រចាំការិយាល័យកណ្ដាល នៅតាមបណ្តោយមហាវិថីព្រះសីហនុ រាជធានីភ្នំពេញ ដើម្បីដាក់ប្រាក់ចូលឬដកប្រាក់បាគង wallet។
នៅដំណាក់កាលបន្ទាប់នៃសមាជិកភាព អ្នកប្រើកម្មវិធីបាគងនឹងអាចស្កេនលេខកូដបាគង QR ដើម្បីបង់ប្រាក់សម្រាប់ផលិតផលនិងសេវាកម្មដោយមិនចាំបាច់ប្រើសាច់ប្រាក់នៅតាមពាណិជ្ជករ ABA ដែលចូលរួម។
ដឹងបន្ថែមអីពីសេវាកម្មនេះ សូមចូលទៅកាន់ទំព័រ ផ្ទេរពី ABA ទៅបាគង។