ABA ទទួលបានពានរង្វាន់ចំនួន 8 ពីក្រុមហ៊ុន VISA ពង្រឹងភាពឈានមុខក្នុងទីផ្សារកម្ពុជា
21/Feb/2025

ធនាគារ ABA ទទួលបានពានរង្វាន់ឈានមុខចំនួន 8 ពីក្រុមហ៊ុន VISA ដែលជាក្រុមហ៊ុនផ្តល់សេវា ទូទាត់បែបឌីជីថលនាំមុខគេរបស់ពិភពលោក។ ពានរង្វាន់នេះ បានបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេ របស់ ABA ក្នុងការជំរុញកំណើននៃការទូទាត់ដោយមិនប្រើសាច់ប្រាក់ និងបរិយាប័ន្នហិរញ្ញវត្ថុនៅ កម្ពុជាក្នុងឆ្នាំ 2024 ។
ABA ទទួលបានពានរង្វាន់ទាំងនេះនៅក្នុងព្រឹត្តិការណ៍ VISA Client Appreciation 2024។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងដើម្បីអបអរសាទរ និងអរគុណដល់ធនាគារទាំងអស់ ដែលបានចូលរួមចំណែកដល់ភាពរីកចម្រើននៃផលិតផល VISA ជាពិសេសការដាក់ឲ្យប្រើប្រាស់ និង ការលើកកម្ពស់ ការទូទាត់បែបឌីជីថលនៅកម្ពុជា ។
ការយកចិត្តទុកដាក់របស់ធនាគារ ABA ចំពោះឧត្តមភាពក្នុងទីផ្សារ ត្រូវបានទទួលស្គាល់តាមរយៈ ការទទួលបានពានរង្វាន់ ចំនួន 8 ក្នុង ព្រឹត្តិការណ៍របស់ក្រុមហ៊ុន VISA នេះ៖
- Leadership in Consumer Debt Payment Volume;
- Leadership in Consumer Credit Payment Volume;
- Leadership in Credit Activation Rate;
- Leadership in Debt Activation Rate;
- Leadership in Spend per Active Card for VISA Debit in Affluent Segment;
- Leadership in Total Merchant Sales Volume Growth.
- Leadership in Active CAIDs Growth;
- Leadership in Active Net New Acceptance Location;
ពានរង្វាន់ទាំងនេះគូសបញ្ជាក់សាជាថ្មីថា ABA គឺជាធនាគារឈានមុខគេ ក្នុងការទូទាត់កាតនៅកម្ពុជា។ ABA គឺជាធនាគារលេខមួយនៅក្នុងប្រទេស ផ្អែកលើបរិមាណនៃការទូទាត់កាត និងការស្គែនទូទាត់តាម KHQR សរុប ក៏ដូចជាចំនួនកន្លែងទទួលទូទាត់កាត និងតាម KHQR ច្រើនជាងគេបំផុត។ បរិមាណដ៏ច្រើនទាំងនេះ បានធ្វើឲ្យ ABA ដើរតួនាទីយ៉ាងសំខាន់និងលេចធ្លោ ក្នុងការជំរុញប្រតិបត្តិការឌីជីថលទូទាំងប្រទេស។
លោក Sanzhar Abdullayev នាយកកាត និង សេវាទូទាត់អេឡិកត្រូនិក មានប្រសាសន៍ថា ៖ “នេះជាកិត្តិយសរបស់យើងខ្ញុំ ដែលតែងតែទទួលបានពានរង្វាន់ពី VISA ប៉ុន្មានឆ្នាំជាប់ៗគ្នានេះ។ ពានរង្វាន់ទាំងនេះ មិនត្រឹមតែឆ្លុះបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់យើងខ្ញុំ ក្នុងការផ្តល់នូវសេវាកម្មយ៉ាងឥតខ្ចោះ ជូនអតិថិជននោះទេ ប៉ុន្តែថែមទាំងពង្រឹងតួនាទីរបស់យើង ក្នុងការជំរុញដំណោះស្រាយឌីជីថល និងការទូទាត់ដោយ មិន ប្រើ សាច់ប្រាក់។”
កាលពីឆ្នាំ 2022 ABA បានក្លាយជាធនាគារដំបូងគេក្នុងប្រទេសកម្ពុជា ដែលដាក់ឲ្យប្រើប្រាស់នូវម៉ាស៊ីនកាត ដែល អតិថិជនអាចបើកកាតបានភ្លាមៗ។ ម៉ាស៊ីននេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ ABA Mobile ទទួលបាន កាតក្នុងរយៈពេលតិចជាង 2 នាទី ដោយមិនត្រូវការជំនួយពីបុគ្គលិកសាខាឡើយ។ ធនាគារ ក៏បានបន្តពង្រីកបណ្តាញប្រើប្រាស់ម៉ាស៊ីន POS និងបណ្តាញទទួលទូទាត់តាមកាតផងដែរ៕

