​ឱកាស​ទស្សនាការ​ប្រកួត​ផ្ទាល់​ រវាង​ Arsenal​ និង​ Manchester​ City​ ជាមួយ​កាត​ ABA​ Mastercard​

04/Aug/2025

ទទួលយក​បទ​ពិសោធ​ដ៏​រំភើប​រីករាយ​នៃ​ការ​ប្រកួត​ជើងឯក​បាល់ទាត់​ English​ Premier​ League​ ដោយ​ផ្ទាល់​ជាមួយ​កាត​ ABA​ Mastercard!​ ចាយ​ជាមួយ​កាត​ចាប់ពី​ 300​ដុល្លារ​ ពី​ឥឡូវ​ ដល់​ថ្ងៃ​ទី​5​ ខែតុលា​ ឆ្នាំ​2026​ នឹង​មានឈ្មោះ​ក្នុង​ការ​ចាប់​រង្វាន់​ ដែល​អាច​ឈ្នះ​ដំណើរ​កម្សាន្ដ​មិន​អាច​បំភ្លេច​បាន​។​ កុំ​ខកខាន​ឱកាស​មើល​ការ​ប្រកួត​បាល់ទាត់​លំដាប់​ពិភពលោក​ដោយ​ផ្ទាល់​!

​មិន​ទាន់​មាន​កាត​ ABA​ Mastercard?​ មើល​ពី​របៀប​បើក​កាត​ប្លា​ស្ទិ​ក​ Mastercard​ ដោយ​ឥត​គិតថ្លៃ​ តាម​កម្មវិធី​ ABA​ Mobile​។

​រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ 6​ កក្កដា​ ដល់​ 5​ តុលា​ 2026​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។

​ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ ម្ចាស់​កាត​ ABA​ Mastercard​ នឹង​មានឱកាស​ឈ្នះ​កញ្ចប់​ធ្វើ​ដំណើរ​សម្រាប់​ពីរ​នាក់​ទៅ​ទីក្រុង​ឡុ​ង​ដ៍​ និង​ទស្សនាការ​ប្រកួត​រវាង​ក្រុម​ Arsenal​ និង​ Manchester​ City​ នៅ​ថ្ងៃ​ទី​ 28​ វិច្ឆិកា​ ឆ្នាំ​ 2026​ ពេល​ចំណាយ​សរុប​ចូល​គ្នា​ចាប់ពី​ 300​ ដុល្លារ​តាម​កាត​ ABA​ Mastercard​ ក្នុងអំឡុងពេល​ប្រូ​ម៉ូ​សិន​។

​ខ​ និង​លក្ខខណ្ឌ​

  • ​ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​ផ្ដាច់មុខ​សម្រាប់​ម្ចាស់​កាត​ ABA​ Mastercard​ ទាំង​កាត​ប្លា​ស្ទិ​ក​ និង​កាត​និម្មិត​។​
  • ប្រូ​ម៉ូ​សិន​នេះ​ សម្រាប់​ការ​ចំណាយ​ទាំងអស់​ជាមួយ​កាត​ ABA​ Mastercard​ មិន​ថា​ចាយ​តាម​អន​ឡាញ​ ឬ​នៅ​ហាង​ផ្ទាល់​។
  • ​រាល់​ការ​ចំណាយ​តាម​កាត​ ABA​ Mastercard​ នឹង​ត្រូវ​បូក​បញ្ចូល​គ្នា​នៅ​អំឡុង​ពេល​ចាប់ឆ្នោត​នីមួយៗ​។​
  • ការ​ប្រើ​កាត​ ABA​ Mastercard​ ច្រើន​ផ្សេងៗ​គ្នា​សម្រាប់​ទូទាត់​ នឹង​មិន​ត្រូវ​បាន​យក​មក​បូក​បញ្ចូល​គ្នា​ដើម្បី​ឲ្យ​គ្រប់​លក្ខខណ្ឌ​ចំណាយ​ឡើយ​។
  • ​រាល់​ការ​ចំណាយ​ចូល​គ្នា​គ្រប់​ 300​ដុល្លារ​ លើ​កាត​ ABA​ Mastercard​ មួយ​ ស្មើនឹង​ឱកាស​មួយ​ដង​ក្នុង​ការ​ចាប់​រង្វាន់​។​
  • កាត​ ABA​ Mastercard​ មួយ​ អាច​ទទួល​បាន​ឱកាស​ច្រើន​លើស​ពី​មួយ​ដង​ នៅ​ក្នុង​ការ​ចាប់​រង្វាន់​នីមួយៗ​។​
  • អ្នក​ឈ្នះ​ចំនួន​ 2​រូប​ នឹង​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​រង្វាន់​ កញ្ចប់​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ឡុ​ង​ដ៍​ និង​ទស្សនាការ​ប្រកួត​រវាង​ក្រុម​ Arsenal​ និង​ Manchester​ City​ នៅ​កីឡដ្ឋាន​ Emirates​ Stadium​។
  • ​ការ​ចាប់​រង្វាន់​នឹង​ធ្វើ​ឡើង​ចំនួន​ 2​លើក​ ដោយ​ក្នុង​មួយ​លើក​ រើស​អ្នក​ឈ្នះ​ 1​រូប​ តាម​កាលវិភាគ​ដូច​ខាងក្រោម​៖

    • លើក​ទី​1​ នៅ​ថ្ងៃ​ទី​24​ សីហា​ 2026​ សម្រាប់​ប្រតិបត្តិការ​ពី​ថ្ងៃ​ទី​6​ កក្កដា​ ដល់​ថ្ងៃ​ទី​20​ សីហា​ 2026​។​
    • ​លើក​ទី​2​ នៅ​ថ្ងៃ​ទី​7​ តុលា​ 2026​ សម្រាប់​ប្រតិបត្តិការ​ពី​ថ្ងៃ​ទី​21​ សីហា​ ដល់​ថ្ងៃ​ទី​5​ តុលា​ 2026​។​

  • អ្នក​ឈ្នះ​ នឹង​ទទួល​បាន​កញ្ចប់​ធ្វើ​ដំណើរ​សម្រាប់​មនុស្ស​ពីរ​នាក់​ រួម​មាន​អ្នក​ឈ្នះ​ផ្ទាល់​ និង​អ្នក​រួម​ដំណើរ​ជាមួយ​ម្នាក់​ទៀត​។​ កញ្ចប់​ធ្វើ​ដំណើរ​នេះ​ នឹង​រ៉ាប់រង​លើ​ការ​ចំណាយ​ដូច​ជា​៖

    • ថ្លៃ​ទិដ្ឋាការ​ទៅ​ចក្រភព​អង់គ្លេស​សម្រាប់​មនុស្ស​ពីរ​នាក់​
    • សំបុត្រ​យន្តហោះ​ទៅ​មក​ ភ្នំពេញ​-​ទីក្រុង​ឡុ​ង​ដ៍​ចំនួន​ 2​សន្លឹក​
    • ការ​ស្នាក់​នៅ​ 3​ យប់​នៅ​ទីក្រុង​ឡុ​ង​ដ៍​
    • សំបុត្រ​ 2​សន្លឹក​ សម្រាប់​ចូល​មើល​ការ​ប្រកួត​រវាង​ក្រុម​ Arsenal​ និង​ Manchester​ City​ នៅ​កីឡដ្ឋាន​ Emirates​ Stadium​ នៅ​ថ្ងៃ​ទី​ 28​ វិច្ឆិកា​ 2026
    • ការ​ធ្វើ​ដំណើរ​ទៅ​មក​ពី​សណ្ឋាគារ​ និង​ព្រ​លាន​យន្ដហោះ​ក្នុង​ទីក្រុង​ឡុ​ង​ដ៍​
    • ក្នុង​ចំណោម​អ្នកដំណើរ​ទាំង​ពីរ​នាក់​ ត្រូវ​មាន​ម្នាក់​អាយុ​យ៉ាងតិច​ 30​ឆ្នាំ​

  • ការ​ចំណាយ​លើ​អាហារ​,​ អីវ៉ាន់​ផ្ទាល់ខ្លួន​ និង​ចំណាយ​នានា​មុន​ ឬ​អំឡុង​ពេល​ស្នាក់​នៅ​ទីក្រុង​ឡុ​ង​ដ៍​ ដែល​មិន​បាន​បញ្ជាក់​ច្បាស់​នៅ​ក្នុង​កញ្ចប់​ធ្វើ​ដំណើរ​នេះ​ គឺជា​បន្ទុក​ផ្ទាល់​របស់​អ្នក​ឈ្នះ​។
  • ​ធនាគារ​ ABA​ នឹង​ធានា​រៀប​ចំការ​ហោះហើរ​ និង​ការ​ស្នាក់​នៅ​ ឲ្យ​មាន​លក្ខណៈ​សមរម្យ​។​ ការ​ផ្ដល់​ជូន​នៅ​ក្នុង​កញ្ចប់​ធ្វើ​ដំណើរ​នេះ​ត្រូវ​បាន​កំណត់​ទាំងស្រុង​ដោយ​ធនាគារ​ ABA​ ផ្ទាល់​។​ អ្នក​ឈ្នះ​មិន​អាច​ស្នើ​សុំ​កែប្រែ​ ឬ​កែសម្រួល​ណាមួយ​ពាក់ព័ន្ធ​នឹង​កញ្ចប់​ធ្វើ​ដំណើរ​នេះ​ទេ​។​ ប៉ុន្តែ​ អ្នក​ឈ្នះ​អាច​ស្នើ​សុំ​បន្ថែម​ ឬ​ដំឡើង​សេវាកម្ម​ណា​ មួយ​ ប៉ុន្ដែ​ជា​បន្ទុក​ចំណាយ​ផ្ទាល់​របស់​អ្នក​ឈ្នះ​ និង​អាស្រ័យ​លើ​ការ​យល់ព្រម​ពី​ធនាគារ​ ABA​ និង​ភ្នាក់ងារ​ធ្វើ​ ដំណើរ​។​
  • ភ្នាក់ងារ​រៀបចំ​ការ​ធ្វើ​ដំណើរ​នឹង​ជួយ​សម្របសម្រួល​ដល់​ដំណើរការ​ស្នើ​សុំ​ទិដ្ឋាការ​ និង​ឯកសារ​នានា​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ដំណើរ​ដល់​អ្នក​ឈ្នះ​។​

    • ​អ្នក​ឈ្នះ​ត្រូវ​ផ្តល់​រាល់​ឯកសារ​ដែល​ចាំបាច់​ សម្រាប់​ការ​ស្នើ​ទិដ្ឋាការ​ ការ​រៀបចំ​ការ​ធ្វើ​ដំណើរ​ និង​ការ​ផ្ទៀងផ្ទាត់​ផ្សេងៗ​។​
    • ការិយាល័យ​ UK​ វី​សា​ និង​ អន្តោប្រវេសន៍​ (UKVI)​ ជា​អ្នកមាន​យុត្តាធិការ​សម្រេច​តែ​មួយ​គត់​លើ​ការ​ចេញ​ទិដ្ឋាការ​។​ អ្នក​ឈ្នះ​ទទួលខុសត្រូវ​ទាំងស្រុង​ក្នុង​ការ​អនុលោម​តាម​ច្បាប់​ និង​បទ​ប្បញ្ញត្តិ​អន្ដោប្រវេសន៍​របស់​ចក្រភព​អង់គ្លេស​ជា​ធរមាន​។
    • ​ប្រសិនបើ​មិន​ទទួល​បាន​ទិដ្ឋាការ​ (​ធ្លាក់​វី​សា​)​ នោះ​អ្នក​ឈ្នះ​នឹង​ត្រូវ​ដក​ចេញពី​ការ​ទទួល​រង្វាន់​នេះ​ដោយ​ស្វ័យប្រវត្ត​។​ មិន​មានការ​ផ្តល់​សំណង​ ឬ​ការ​ពន្យារពេល​ណាមួយ​បន្ថែម​សម្រាប់​អតិថិជន​នោះ​ទេ​។​
    • ធនាគារ​ ABA​ រក្សា​សិទ្ធិ​ក្នុង​ការ​រើស​អ្នក​ឈ្នះ​ថ្មី​មក​ជំនួស​សម្រាប់​រង្វាន់​កញ្ចប់​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ឡុ​ង​ដ៍​ ក្នុង​ករណី​អ្នក​ឈ្នះ​ដំបូង​ មិន​បាន​ទទួល​ទិដ្ឋាការ​។​

  • ក្រុមការងារ​ ABA​ នឹង​ទាក់ទង​ទៅ​អ្នក​ឈ្នះ​រង្វាន់​ដោយ​ផ្ទាល់​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ ដើម្បី​បញ្ជាក់​ពី​ការ​ទទួល​រង្វាន់​ តាម​លេខ​ទូរស័ព្ទ​តែ​មួយ​ខ្សែ​គត់​ 098​ 203​ 203​។​ អ្នក​ឈ្នះ​ត្រូវ​ឆ្លើយ​តប​ និង​បញ្ជាក់​អំឡុង​ពេល​ដែល​ក្រុមការងារ​បាន​ខ​ល​ទៅ​។​ ប្រសិនបើ​អតិថិជន​មិន​បាន​លើក​ទូរស័ព្ទ​ ឬ​បញ្ជាក់​ពី​ការ​ទទួល​រង្វាន់​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ នោះ​យើងខ្ញុំ​នឹង​ជ្រើសរើស​អ្នក​ឈ្នះ​ថ្មី​មក​ជំនួស​។​
  • ​អ្នក​ឈ្នះ​ត្រូវ​អញ្ជើញ​មក​ទទួល​រង្វាន់​នៅ​ការិយាល័យ​កណ្តាល​របស់​ធនាគារ​ ABA​ ដោយ​ចុះហត្ថលេខា​លើ​ទម្រង់​បែបបទ​ទទួល​រង្វាន់​ ក្នុង​រយៈពេល​ 3​ ថ្ងៃ​ បន្ទាប់​ពី​ក្រុមការងារ​ ABA​ ទាក់ទង​ទៅ​រួច​។​ ប្រសិនបើ​អតិថិជន​មិន​មក​តាម​ពេល​ដែល​បាន​កំណត់​នោះ​ទេ​ យើងខ្ញុំ​នឹង​ជ្រើសរើស​អ្នក​ឈ្នះ​ថ្មី​មក​ជំនួស​។​
  • តាម​រយៈ​ការ​ទទួល​រង្វាន់​ អ្នក​ឈ្នះ​បាន​យល់​ព្រមទៅ​តាម​ការ​កំណត់​ផ្សេងៗ​ និង​ការ​ផ្ដល់​ជូន​ក្នុង​កញ្ចប់​ធ្វើ​ដំណើរ​ ដូចដែល​បាន​រៀបរាប់​ខាងលើ​ ហើយ​យល់ព្រម​សហការ​ជាមួយ​ភ្នាក់ងារ​រៀបចំ​ដំណើរ​កម្សាន្ដ​ និង​ធនាគារ​ ABA​ ក្នុង​ដំណើរការ​ស្នើ​សុំ​ទិដ្ឋាការ​ និង​រៀបចំ​ការ​ធ្វើ​ដំណើរ​ផ្សេងៗ​។​ អ្នក​ឈ្នះ​នឹង​ត្រូវ​បាន​ជម្រាប​ដំណឹង​អំពី​ចន្លោះ​ពេល​ចាំបាច់​ សម្រាប់​ដាក់​ឯកសារ​ និង​បំពេញបែបបទ​ផ្សេងៗ​។​ ក្នុង​ករណី​មានការ​ខក​ខានមិនបាន​ផ្តល់​ឯកសារ​ទាន់​ពេលវេលា​ ធនាគារ​ ABA​ មាន​សិទ្ធិ​ក្នុង​កា​រដក​រង្វាន់​ពី​អ្នក​ឈ្នះ​។​
  • ក្នុង​ករណី​អ្នក​ឈ្នះ​ស្ម័គ្រចិត្ត​ដកខ្លួន​ ឬ​ធ្វើ​ឲ្យ​មានការ​យឺតយ៉ាវ​ដោយ​មិន​សម​ហេតុផល​ សម្រាប់​ការ​ស្នើ​សុំ​ទិដ្ឋាការ​ ធនាគារ​ ABA​ រក្សា​សិទ្ធិ​ក្នុង​កា​រដក​រង្វាន់​ពី​អ្នក​ឈ្នះ​។​ ករណី​នេះ​ នឹង​មិន​មាន​សំណង​ ឬ​ការ​កែប្រែ​កាលវិភាគ​ធ្វើ​ដំណើរ​ណាមួយ​នឹង​ត្រូវ​ផ្តល់​ជូន​នោះ​ទេ​។
  • ​​រង្វាន់​នេះ​មិន​អាច​ដូរ​យក​ជា​សាច់ប្រាក់​ ឬ​ផលិតផល​ផ្សេង​បាន​ទេ​។​ ដោយឡែក​ រង្វាន់​អាច​ផ្ទេរ​ទៅ​អតិថិជន​ដែល​ជា​ម្ចាស់​កាត​ ABA​ Mastercard​ ផ្សេង​បាន​ ដោយ​មានការ​បញ្ជាក់​ជា​លាយលក្ខណ៍អក្សរ​ពី​ម្ចាស់​រង្វាន់​ដើម​។
  • ​តាម​រយៈ​ការ​ចូលរួម​ក្នុង​ប្រូ​ម៉ូ​សិន​នេះ​ អ្នក​ឈ្នះ​នឹង​តម្រូវ​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​ផ្សព្វផ្សាយ​នានា​ដោយ​ស្វ័យប្រវត្ត​ ដោយ​រូបភាព​ និង​ឈ្មោះ​របស់​ពួក​គាត់​ អាច​នឹង​ត្រូវ​បង្ហាញ​ជា​សាធារណៈ​។​
  • ​បុគ្គលិក​ធនាគារ​ ABA​ មិន​អាច​ចូលរួម​ក្នុង​ប្រូ​ម៉ូ​សិន​នេះ​ទេ​។​
  • ធនាគារ​ ABA​ និង​ក្រុមហ៊ុន​ Mastercard​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ផ្លាស់​ប្ដូរ​ ឬ​កែប្រែ​លក្ខខណ្ឌ​ ឬ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  • ​ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​ក្រុមហ៊ុន​ Mastercard​ អំពី​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​នេះ​ គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ ដោយ​មិន​មានការ​កែប្រែ​។​