ឈ្នះរង្វាន់ធំពេលបញ្ជាទិញពីផ្នែក សេវាកម្ម ក្នុង ABA Mobile!

05/May/2025

នៅផ្នែកសេវាកម្មរបស់ ABA Mobile អ្នកអាចទិញសំបុត្រកុន, ភ្ជាប់ដាតាអ៊ីនធឺណិត ឬបញ្ចូលលុយទូរស័ព្ទ, ទិញសំបុត្រធ្វើដំណើរ, កុម្ម៉ង់កាហ្វេ Starbucks, ទិញកញ្ចប់ស្ប៉ាម៉ាស្សា, ទទួលសេវាសាធារណៈ, សេវាថែទាំសុខភាព ការកម្សាន្ត និងសេវាកម្មជាច្រើនទៀតយ៉ាងងាយស្រួលពីទូរស័ព្ទរបស់អ្នក។

សម្រាប់អំឡុងពេលនេះ រាល់ការទិញពីមុខងារ សេវាកម្ម អ្នកនឹងមានឱកាសឈ្នះរង្វាន់ជាច្រើន។ ពីឥឡូវ ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2025 គ្រប់ប្រតិបត្តិការនៅក្នុងផ្នែក សេវាកម្ម របស់ ABA Mobile នឹងបញ្ចូលឈ្មោះទៅក្នុងការចាប់រង្វាន់ដោយអ្នកនឹងមានឱកាសឈ្នះ iPhone 16 Pro ប្រចាំខែ និងរង្វាន់ធំ ម៉ូតូ Vespa Sprint S 150! កុំខកខានឱកាសនេះឲ្យសោះណា៎ – រកមើលសេវាកម្មជាច្រើនពី ផ្នែកសេវាកម្ម របស់ABA Mobile ថ្ងៃនេះ ដើម្បីឈ្នះរង្វាន់ធំ។

មិនទាន់មានគណនី ABA? ដោនឡូតកម្មវិធី ABA​ Mobile​ app រួចបើក គណនីរហ័ស​ ដោយមិនចាំបាច់ បំពេញក្រដាសស្នាម ឬអញ្ជើញទៅសាខា (ត្រូវមានអត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទ) ដើម្បីទទួលយកអត្ថប្រយោជន៍នៃការផ្ដល់ជូននេះ ឥឡូវ។

រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី 5 ខែឧសភា ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2025 (រាប់បញ្ចូលថ្ងៃទាំងពីរ)។

ដំណើរការនៃប្រូម៉ូសិន៖ អ្នកប្រើ ABA Mobile អាចមានឱកាសឈ្នះទូរស័ព្ទ iPhone 16 Pro ប្រចាំខែ ឬរង្វាន់ធំ ម៉ូតូ Vespa Sprint S 150 សម្រាប់ប្រតិបត្តិការចាប់ពី $5 ឡើងទៅជាមួយ ABA PAY នៅផ្នែក សេវាកម្ម។

ខ និងលក្ខខណ្ឌ

  • ប្រូម៉ូសិននេះ ផ្ដល់ជូនផ្ដាច់មុខសម្រាប់អ្នកប្រើ ABA Mobile ទាំងអស់។
  • ប្រូម៉ូសិននេះ អនុវត្តចំពោះប្រតិបត្តិការទិញជោគជ័យចាប់ពី $5 ជាមួយ ABA PAY (ប្រតិបត្តិការត្រូវតាមលក្ខខណ្ឌ) នៅផ្នែក សេវាកម្ម របស់ ABA Mobile ។
  • ប្រូម៉ូសិននេះ មិនអនុវត្តចំពោះសេវាកម្ម Agoda និង Booking.com ដែលប្រតិបត្តិការត្រូវបានធ្វើឡើងជាមួយកាត ABA ។
  • ប្រតិបត្តិការត្រូវតាមលក្ខខណ្ឌនីមួយៗស្មើនឹងឱកាសក្នុងការចាប់រង្វាន់ចំនួន 1 ដង។ ធ្វើប្រតិបត្តិការកាន់តែច្រើន ឱកាសឈ្នះក៏កាន់តែច្រើនដូចគ្នា។
  • ទូរស័ព្ទ iPhone 16 Pro សរុបចំនួន 7 រង្វាន់ នឹងផ្ដល់ជូនសម្រាប់រង្វាន់ប្រចាំខែ៖

    • អ្នកឈ្នះ iPhone 16 Pro ចំនួន 1 រូប នឹងត្រូវជ្រើសរើសតាមរយៈការចាប់រង្វាន់រៀងរាល់ខែ។
    • ចំនួនដងនៃឱកាសចូលរួម នឹងរាប់ប្រចាំខែរាល់ពេលចាប់រង្វាន់ iPhone 16 Pro មួយលើកៗ និងមិនរាប់បន្ដទៅខែបន្ទាប់នោះទេ។
    • អតិថិជនម្នាក់អាចឈ្នះរង្វាន់ iPhone 16 Pro តែមួយប៉ុណ្ណោះ។

  • រង្វាន់ធំ ម៉ូតូ Vespa Sprint S 150 ចំនួន 1 រង្វាន់ នឹងផ្ដល់ជូនអំឡុងពេលប្រូម៉ូសិនទាំងមូល៖

    • អ្នកឈ្នះរង្វាន់ធំនឹងត្រូវជ្រើសរើស បន្ទាប់ពីចប់ប្រូម៉ូសិន
    • ចំនួនដងនៃឱកាសចូលរួម នឹងរាប់បញ្ចូលគ្នាសម្រាប់ប្រតិបត្តិការទាំងអស់ដែលធ្វើឡើងក្នុងអំឡុងពេលប្រូម៉ូសិននេះ។

  • ការចាប់រង្វាន់ជ្រើសរើសអ្នកឈ្នះ នឹងធ្វើឡើងទៅតាមកាលវិភាគដូចខាងក្រោម៖

    • ការចាប់រង្វាន់លើកទី 1 នៅថ្ងៃទី 5 មិថុនា 2025

      • ការជ្រើសរើស៖ អ្នកឈ្នះ iPhone 16 Pro ចំនួន 1 នាក់
      • សម្រាប់ប្រតិបត្តិការពីថ្ងៃទី 5 ដល់ថ្ងៃទី 31 ឧសភា 2025 ។

    • ការចាប់រង្វាន់លើកទី 2 នៅថ្ងៃទី 4 កក្កដា 2025

      • ការជ្រើសរើស៖ អ្នកឈ្នះ iPhone 16 Pro ចំនួន 1 នាក់
      • សម្រាប់ប្រតិបត្តិការពីថ្ងៃទី 1 ដល់ថ្ងៃទី 30 មិថុនា 2025 ។

    • ការចាប់រង្វាន់លើកទី 3 នៅថ្ងៃទី 6 សីហា 2025

      • ការជ្រើសរើស៖ អ្នកឈ្នះ iPhone 16 Pro ចំនួន 1 នាក់
      • សម្រាប់ប្រតិបត្តិការពីថ្ងៃទី 1 ដល់ថ្ងៃទី 31 កក្កដា 2025 ។

    • ការចាប់រង្វាន់លើកទី 4 នៅថ្ងៃទី 5 កញ្ញា 2025

      • ការជ្រើសរើស៖ អ្នកឈ្នះ iPhone 16 Pro ចំនួន 1 នាក់
      • សម្រាប់ប្រតិបត្តិការពីថ្ងៃទី 1 ដល់ថ្ងៃទី 31 សីហា 2025 ។

    • ការចាប់រង្វាន់លើកទី 5 នៅថ្ងៃទី 6 តុលា 2025

      • ការជ្រើសរើស៖ អ្នកឈ្នះ iPhone 16 Pro ចំនួន 1 នាក់
      • សម្រាប់ប្រតិបត្តិការពីថ្ងៃទី 1 ដល់ថ្ងៃទី 30 កញ្ញា 2025។

    • ការចាប់ឆ្នោតលើកទី 6 នៅថ្ងៃទី 10 វិច្ឆិកា 2025

      • ការជ្រើសរើស៖ អ្នកឈ្នះ iPhone 16 Pro ចំនួន 1 នាក់
      • សម្រាប់ប្រតិបត្តិការពីថ្ងៃទី 1 ដល់ថ្ងៃទី 31 តុលា 2025។

    • ការចាប់ឆ្នោតលើកទី 7 នៅថ្ងៃទី 5 ធ្នូ 2025

      • ការជ្រើសរើស៖ iPhone 16 Pro ចំនួន 1 នាក់
      • សម្រាប់ប្រតិបត្តិការពីថ្ងៃទី 1 ដល់ថ្ងៃទី 30 វិច្ឆិកា 2025 ។

    • ការចាប់ឆ្នោតលើកទី 8 នៅថ្ងៃទី 8 មករា 2025

      • ការជ្រើសរើស៖ អ្នកឈ្នះរង្វាន់ធំម៉ូតូ Vespa Sprint S 150 1 គ្រឿង។
      • សម្រាប់ប្រតិបត្តិការឈ្នះរង្វាន់ធំម៉ូតូ Vespa Sprint S 150 រាប់ពីថ្ងៃទី 5 ខែឧសភា ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2025។

  • ធនាគារ ABA នឹងទាក់ទងទៅអ្នកឈ្នះ iPhone 16 Pro និង ម៉ូតូ Vespa Sprint S 150 ដើម្បីបើករង្វាន់ តាមរយៈលេខទូរស័ព្ទមួយខ្សែគត់ 098 203 203។
  • អ្នកឈ្នះត្រូវមកទទួលរង្វាន់ក្នុងអំឡុងពេល 3 ថ្ងៃធ្វើការ បន្ទាប់ពីក្រុមការងារ ABA បានទាក់ទងរួច នៅការិយាល័យកណ្តាល ឬ សាខា ABA នៅជិតបំផុត។ បើមិនដូច្នោះទេ អ្នកឈ្នះថ្មីនឹងត្រូវជ្រើសរើសដើម្បីទទួលរង្វាន់ជំនួស។
  • រង្វាន់មិនអាចផ្ទេរ ឬដូរយកជាសាច់ប្រាក់បានទេ។ រូបភាពនៃរង្វាន់ដែលប្រើប្រាស់ក្នុងការផ្សព្វផ្សាយនានាគឺសម្រាប់តំណាងតែប៉ុណ្ណោះ។ រង្វាន់ជាក់ស្តែងអាចនឹងខុសពីរូប។
  • តាមរយៈការចូលរួមក្នុងកម្មវិធីប្រូម៉ូសិននេះ អ្នកឈ្នះរង្វាន់បានយល់ព្រមដោយស្វ័យប្រវត្តិក្នុងសកម្មភាពផ្សព្វផ្សាយនានា ដែលក្នុងនោះ ឈ្មោះ សញ្ជាតិ និងទីកន្លែងរស់នៅរបស់អ្នកឈ្នះ អាចនឹងត្រូវបង្ហាញជាសាធារណៈ។
  • បុគ្គលិកធនាគារ ABA មិនមានសិទ្ធចូលរួមក្នុងកម្មវិធីប្រូម៉ូសិននេះទេ។
  • ធនាគារ ABA រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់ ផ្លាស់ប្ដូរ លុបចោល ឬបន្ថែមលក្ខខណ្ឌណាមួយ ដោយមិនជម្រាបដំណឹងជាមុនឡើយ។
  • ការសម្រេចចិត្តរបស់ធនាគារ ABA អំពីបញ្ហាណាមួយជាការសម្រេចចុងក្រោយ និងមិនមានការកែប្រែ។