មើលកុន FREE មួយឆ្នាំ ជាមួយកាតវីសា ABA ថ្មី!

03/Jul/2018

កា​ម៉េ​រា​ត្រៀម​…​ត្រៀម​…​ អាក់​ហ្សឹ​ន​!​ តើ​អ្នកជា​ Fan​ របស់​កុន​ល្បីៗ ​មែន​ទេ​?​ អីចឹង​ យើង​មាន​ដំណឹង​ដ៏​រំភើប​សម្រាប់​អ្នក​!

​ស្នើ​សុំ​កាត​ ABA​ Visa​ ថ្មី​នៅ​ថ្ងៃនេះ​ ហើយ​ចំណាយ​ប្រាក់​តាម​កាត​នោះ​យ៉ាង​ហោច​ណាស់​ 100​ដុល្លារ​ ក្នុង​រយៈពេល​ 3០​ថ្ងៃ​ នោះ​លោក​អ្នក​នឹង​មានឱកាស​ឈ្នះ​សំបុត្រ​កុន​ពី​ធនាគារ​ ABA​ ដើម្បី​ទស្សនា​ភាពយន្ត​ល្បីៗ​នៅ​ Legend​ Cinema​ រហូត​ដល់​1​ឆ្នាំ​ពេញ​។​

​ស្នើ​សុំ​កាត​វី​សា​ ABA​ នៅ​ថ្ងៃនេះ​ ហើយ​ចាប់ផ្តើម​ប្រើ​ទូទាត់​ ដើម្បី​ឈ្នះ​រង្វាន់​ សំបុត្រ​កុន​ FREE​ ដល់​ទៅ​ 1​ឆ្នាំ ​នៅ​រោងកុន​ Legend​ Cinema!

​ដើម្បី​ចូលរួម​

  • ស្នើ​សុំ​កាត​វី​សា​ ABA​ ប្រភេទ​មួយ​ណា​ក៏​បាន​ពី​ចន្លោះ​ថ្ងៃ​ទី​1​ ខែកញ្ញា​ ដល់​ថ្ងៃ​ទី​30​ ខែវិច្ឆិកា​ ឆ្នាំ​2018​។​
  • ស្នើ​សុំ​កាត​វី​សា​ ABA​ ដើម្បី​ក្លាយជា​អ្នក​ឈ្នះ​ក្នុង​ចំណោម​ 100​នាក់​ ដំបូង​ប្រចាំខែ​នីមួយៗ​។​
  • ទូទាត់​តាម​កាត​វី​សា​ ABA​ ថ្មី​នេះ​ឲ្យ​បាន​យ៉ាងតិច​ 100​ដុល្លារ​ នៅ​តាម​ម៉ាស៊ីន​ឆូត​កាត​ ឬ​តាម​អន​ឡាញ​ ក្នុងអំឡុងពេល​ 30​ថ្ងៃ​ គិត​ពី​ថ្ងៃ​ដែល​អ្នក​ទទួល​បាន​កាត​យក​ទៅ​ប្រើ​។​ សូមជ្រាប​ដែរ​ថា​ កាត​និម្មិត​មិន​អាច​ប្រើ​ដើម្បី​ទទួល​ប្រូ​ម៉ូ​សិន​នេះ​ទេ​។​

លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ផ្តល់​ជូន​ដល់​រាល់​កាត​វី​សា​ ABA​ ថ្មី​ទាំងអស់​ដែល​ត្រូវ​បាន​បើក​ជូន​នៅ​ក្នុង​ខែកញ្ញា​ តុលា​ និង​វិច្ឆិកា​ ឆ្នាំ​2018​។​
  • ក្នុង​កម្មវិធី​ដែល​មាន​រយៈពេល​ 3​ខែ​ នេះ​ នឹង​មាន​អ្នក​ឈ្នះ​សរុប​ចំនួន ​300​នាក់​។​
  • ​អ្នក​ឈ្នះ​ម្នាក់ៗ​នឹង​ទទួល​បាន​កាត​រង្វាន់​ដែល​អាច​ប្រើ​ដើម្បី​បើក​សំបុត្រ​កុន​ចំនួន​ 24​សន្លឹក​ នៅ​រោងកុន​ Legend​ Cinema​ សម្រាប់​ខ្សែភាពយន្ត​ប្រភេទ​ 3D​ /​ 2D​ (​អាច​ប្រើ​បាន​សម្រាប់​កៅអី​ធម្មតា​តែ​ប៉ុណ្ណោះ​,​ មិន​អាច​ប្រើ​បាន​ចំពោះ​កៅអី​គូ​ ឬ​ VIP​ ទេ​)​។​ សំបុត្រ​អាច​ប្រើ​ដើម្បី​មើល​រឿង​នៅ​ម៉ោង​ណា​ក៏​បាន​ មិន​កំណត់​ម៉ោង​ ឬ​ថ្ងៃ​នោះ​ទេ​។​
  • កាត​រង្វាន់​អាច​ប្រើ​បាន​រយៈពេល​ 12​ខែ​ ចាប់​រាប់​ពី​ថ្ងៃ​ទទួលយក​កាត​នោះ​ត្រូវ​ ហើយ​ក្នុង​ខែ​នីមួយៗ​ អាច​បើក​បាន​សំបុត្រ​កុន​យ៉ាងច្រើន​បំផុត​ 2​សន្លឹក​។​
  • អ្នក​ឈ្នះ​ទាំងអស់​នឹង​ត្រូវ​បាន​ទាក់ទង​ដើម្បី​អញ្ជើញ​មក​ទទួល​កាត​រង្វាន់​នៅ​រោងកុន​ Legend​ Cinema​ សាខា​ Exchange​ Square​។​
  • ​កាត​រង្វាន់​នេះ​ប្រើ​បាន​នៅ​តាម​សាខា​រោងកុន​ដូច​ខាងក្រោម​៖
    • Legend​ Cinema​ City​ Mall
    • Legend​ Cinema​ TK​ Avenue
    • Legend​ Cinema​ ស្ទឹង​មាន​ជ័យ​
    • Legend​ Cinema​ Eden
    • Legend​ Cinema​ Exchange​ Square
    • Legend​ Cinema​ Heritage​ Walk
  • ធនាគារ​ ABA​ និង​រោងកុន​ Legend​ Cinema​ រក្សា​សិទ្ធិ​ពេញលេញ​ក្នុង​ការ​បញ្ចប់​កម្មវិធី​នេះ​ ឬ​កែប្រែ​ លុប​ចេញ​ ឬ​បន្ថែមបន្ថយ​ចំណុច​ណាមួយ​នៃ​លក្ខខណ្ឌ​នេះ​ ដោយ​មិន​ជម្រាប​ជូនដំណឹង​ជា​មុន​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​រោងកុន​ Legend​ Cinema​ ទៅ​លើ​បញ្ហា​ទាំងអស់​នៃ​កម្មវិធី​នេះ​ ត្រូវ​ចាត់ទុកជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ ហើយ​ការ​ឆ្លើយឆ្លង​នានា​ នឹង​មិន​ត្រូវ​បាន​ផ្តល់​ជូន​នោះ​ទេ​។​

​សម្រាប់​ព័ត៌មាន​ទាំងស្រុង​ទាក់ទង​នឹង​លក្ខខណ្ឌ​នានា​របស់​កម្មវិធី​នេះ​ សូមចុច នៅ​ត្រង់នេះ​។​