មើលកុន មានឱកាសឈ្នះទៅសិង្ហបុរី ជាមួយ ABA
05/Aug/2026

ទិញសំបុត្រកុន Sabay Cinema តាម មីនីអេប របស់ ABA Mobile ចាប់ពីថ្ងៃទី7 សីហា ដល់ថ្ងៃទី6 វិច្ឆិកា មានឱកាសឈ្នះរង្វាន់ជាច្រើនរួមមាន ដំណើរកម្សាន្តទៅប្រទេសសិង្ហបុរី, iPhone 17 Pro Max និង iPad Air M4។ ទិញសំបុត្រយ៉ាងងាយស្រួលតាម ABA Mobile ហើយប្រែក្លាយបទពិសោធមើលកុន ជាឱកាសផ្សងសំណង! ទិញកាន់តែច្រើន ឱកាសឈ្នះក៏មានច្រើនដូចគ្នា!
មិនទាន់មានគណនី ABA? ដោនឡូត ABA Mobile រួចបើក គណនីរហ័ស ឥឡូវ ដោយមិនចាំបាច់បំពេញក្រដាសស្នាម ឬអញ្ជើញទៅសាខាធនាគារ (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ) ដើម្បីទទួលយកអត្ថប្រយោជន៍នៃប្រូម៉ូសិននេះ។
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី 7 ខែសីហា ដល់ថ្ងៃទី 6 ខែវិច្ឆិកា ឆ្នាំ2026 (រាប់បញ្ចូលថ្ងៃទាំងពីរ)
ដំណើរការនៃប្រូម៉ូសិន៖ មានឱកាសឈ្នះរង្វាន់ដំណើរកម្សាន្តទៅប្រទេសសិង្ហបុរី, iPad Air M4 និង iPhone 17 Pro Max ដោយទិញសំបុត្រកុន Sabay Cinema តាម មីនីអេប ក្នុង ABA Mobile។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្តល់ជូនផ្ដាច់មុខសម្រាប់អ្នកប្រើ ABA Mobile ទាំងអស់។
- ប្រូម៉ូសិននេះ អនុវត្តចំពោះការទិញសំបុត្រ Sabay Cinema តាម មីនីអេប ក្នុង ABA Mobile។
- ប្រូម៉ូសិននេះ សម្រាប់គ្រប់ភាពយន្ត កៅអី និងសាល របស់ Sabay Cinema។
- អ្នកប្រើ ABA Mobile នឹងមានឱកាសមួយដងក្នុងការចាប់រង្វាន់ រាល់ពេលទិញសំបុត្រ Sabay Cinema តាមរABA Mobile។
- ប្រូម៉ូសិននេះ នឹងស្វែងរកអ្នកឈ្នះសរុបចំនួន 457 នាក់ ក្នុងអំឡុងពេលប្រូម៉ូសិន។ ក្នុងការចាប់រង្វាន់ប្រចាំខែនីមួយៗ នឹងជ្រើសរើសអ្នកឈ្នះចំនួន 152 នាក់ ដូចខាងក្រោម៖
- អ្នកឈ្នះ iPad Air M4 ចំនួន 1 នាក់
- អ្នកឈ្នះ iPhone 17 Pro Max ចំនួន 1 នាក់
- អ្នកឈ្នះ សំបុត្រកុនប្រភេទ IMAX ចំនួន 50 នាក់ ក្នុងម្នាក់ទទួលបាន 2 សន្លឹក
- អ្នកឈ្នះ សំបុត្រកុនប្រភេទ ScreenX ចំនួន 50 នាក់ ក្នុងម្នាក់ទទួលបាន 2 សន្លឹក
- អ្នកឈ្នះ គូប៉ុងលេងប៊ូលីង ចំនួន 50 នាក់ ក្នុងម្នាក់ទទួលបាន 2 សន្លឹក
- ចំនួនដងនៃឱកាសចូលរួមសម្រាប់រង្វាន់ iPad Air M4, iPhone 17 Pro Max, និងសំបុត្រកុន នឹងរាប់ប្រចាំខែ ហើយមិនរាប់បន្ដទៅខែបន្ទាប់ទេ។
- អ្នកប្រើ ABA Mobile ម្នាក់ អាចឈ្នះរង្វាន់តែមួយដងប៉ុណ្ណោះក្នុងការចាប់រង្វាន់ប្រចាំខែ។
- រង្វាន់ធំ ដំណើរកម្សាន្តទៅសិង្ហបុរី មានអ្នកឈ្នះចំនួន 1នាក់។
- អ្នកឈ្នះរង្វាន់ធំ នឹងត្រូវជ្រើសរើស នៅចុងប្រូម៉ូសិន
- ចំនួនដងនៃឱកាសចូលរួមសម្រាប់ការចាប់រង្វាន់ធំ នឹងបូកបញ្ចូលគ្នាក្នុងអំឡុងពេលប្រូម៉ូសិនទាំងមូល
- ការចាប់រង្វាន់នឹងធ្វើឡើងទៅតាមកាលវិភាគដូចខាងក្រោម៖
- ការចាប់រង្វាន់លើកទី1 នៅថ្ងៃទី11 កញ្ញា 2026
- ជ្រើសរើសអ្នកឈ្នះ៖
- 1 នាក់ សម្រាប់ iPad Air M4
- 1 នាក់ សម្រាប់ iPhone 17 Pro Max
- 50 នាក់ សម្រាប់សំបុត្រកុន IMAX ក្នុងម្នាក់ទទួលបាន 2 សន្លឹក
- 50 នាក់ សម្រាប់សំបុត្រកុន ScreenX ក្នុងម្នាក់ទទួលបាន 2 សន្លឹក
- 50 នាក់ សម្រាប់គូប៉ុងលេងប៊ូលីង ក្នុងម្នាក់ទទួលបាន 2 សន្លឹក
- សម្រាប់ប្រតិបត្តិការពីថ្ងៃទី7 សីហា ដល់ថ្ងៃទី6 កញ្ញា 2026
- ជ្រើសរើសអ្នកឈ្នះ៖
- ការចាប់រង្វាន់លើកទី2 នៅថ្ងៃទី13 តុលា 2026
- ជ្រើសរើសអ្នកឈ្នះ៖
- 1 នាក់ សម្រាប់ iPad Air M4
- 1 នាក់ សម្រាប់ iPhone 17 Pro Max
- 50 នាក់ សម្រាប់សំបុត្រកុន IMAX ក្នុងម្នាក់ទទួលបាន 2 សន្លឹក
- 50 នាក់ សម្រាប់សំបុត្រកុន ScreenX ក្នុងម្នាក់ទទួលបាន 2 សន្លឹក
- 50 នាក់ សម្រាប់គូប៉ុងលេងប៊ូលីង ក្នុងម្នាក់ទទួលបាន 2 សន្លឹក
- សម្រាប់ប្រតិបត្តិការពីថ្ងៃទី7 កញ្ញា ដល់ថ្ងៃទី6 តុលា 2026
- ជ្រើសរើសអ្នកឈ្នះ៖
- ការចាប់រង្វាន់លើកទី3 នៅថ្ងៃទី11 វិច្ឆិកា 2026
- ជ្រើសរើសអ្នកឈ្នះ៖
- 1 នាក់ សម្រាប់ iPad Air M4
- 1 នាក់ សម្រាប់ iPhone 17 Pro Max
- 50 នាក់ សម្រាប់សំបុត្រកុន IMAX ក្នុងម្នាក់ទទួលបាន 2 សន្លឹក
- 50 នាក់ សម្រាប់សំបុត្រកុន ScreenX ក្នុងម្នាក់ទទួលបាន 2 សន្លឹក
- 50 នាក់ សម្រាប់គូប៉ុងលេងប៊ូលីង ក្នុងម្នាក់ទទួលបាន 2 សន្លឹក
- សម្រាប់ប្រតិបត្តិការពីថ្ងៃទី7 តុលា ដល់ថ្ងៃទី6 វិច្ឆិកា 2026
- ជ្រើសរើសអ្នកឈ្នះ៖
- ការចាប់រង្វាន់ធំ ថ្ងៃទី11 វិច្ឆិកា 2026
- ជ្រើសរើសអ្នកឈ្នះមួយរូប សម្រាប់ដំណើរកម្សាន្ដទៅសិង្ហបុរីសម្រាប់ 4នាក់
- សម្រាប់ប្រតិបត្តិការពីថ្ងៃទី8 សីហា ដល់ថ្ងៃទី7 វិច្ឆិកា 2026
- ការចាប់រង្វាន់លើកទី1 នៅថ្ងៃទី11 កញ្ញា 2026
- អ្នកឈ្នះសំបុត្រកុន ត្រូវអញ្ជើញមកទទួលរង្វាន់ដោយផ្ទាល់នៅការិយាល័យ Sabay Cinema ដែលមានទីតាំងនៅអគារ Connexion កោះពេជ្រ។ អ្នកឈ្នះនឹងត្រូវបានទាក់ទងទៅទទួលសំបុត្រក្នុងរយៈពេល 7 ថ្ងៃ ក្រោយពី ចាប់រង្វាន់។ អ្នកឈ្នះត្រូវមកទទួលសំបុត្រក្នុងរយៈពេល 7 ថ្ងៃធ្វើការ បន្ទាប់ពីត្រូវបានទាក់ទង។
- អ្នកឈ្នះរង្វាន់ធំ ដំណើរកម្សាន្តទៅប្រទេសសិង្ហបុរី នឹងទទួលបានកញ្ចប់ដំណើរកម្សាន្តសម្រាប់មនុស្ស 4 នាក់ រួមមានអ្នកឈ្នះ និងអ្នករួមដំណើរតាមជម្រើសរបស់អ្នកឈ្នះ។ ព័ត៌មានលម្អិតអំពីកញ្ចប់ដំណើរកម្សាន្តមានដូចជា៖
- សំបុត្រយន្តហោះទៅមក
- សំបុត្រចូលកម្សាន្ត Universal Studios រយៈពេល 1 ថ្ងៃ
- ការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ 3 ឬ 4 (2 បន្ទប់, មានគ្រែ 2 ក្នុងមួយបន្ទប់)
- អាហារពេលព្រឹក 5.ការធ្វើដំណើរទៅមកពីព្រលានយន្តហោះ
- ការធានារ៉ាប់រងការធ្វើដំណើរ (Travel Insurance)
- ការចំណាយផ្សេងៗដែលមិនមានរៀបរាប់បញ្ជាក់នៅក្នុងកញ្ចប់ធ្វើដំណើរនេះ រួមមាន អាហារ, ការទិញអីវ៉ាន់ផ្ទាល់ខ្លួន, ការចំណាយផ្សេងទៀតដែលកើតឡើងមុន ឬអំឡុងពេលដំណើរកម្សាន្ដ គឺជាបន្ទុកទំនួលខុសត្រូវរបស់អ្នកឈ្នះ។
- ធនាគារ ABA នឹងធានាថា ការរៀបចំជើងហោះហើរ និងកន្លែងស្នាក់នៅ បំពេញតាមស្តង់ដារគុណភាពសមរម្យ។ គ្រប់ផ្នែកទាំងអស់នៃរង្វាន់ត្រូវបានកំណត់ទាំងស្រុងតាមឆន្ទានុសិទ្ធិរបស់ធនាគារ ABA ។ អ្នកឈ្នះមិនអាចស្នើសុំការផ្លាស់ប្តូរ ឬការទាមទារជំនួសអ្វីមួយទៅលើការរៀបចំដំណើរកម្សាន្ដដែលបានផ្តល់ជូននោះទេ។ ប៉ុន្តែ អ្នកឈ្នះរង្វាន់អាចស្នើសុំសេវាកម្មបន្ថែម ឬស្នើសុំដំឡើងកញ្ចប់ដំណើរកម្សាន្ដដោយចំណាយផ្ទាល់ខ្លួន អាស្រ័យទៅលើភាពជាក់ស្តែង និងការយល់ព្រមពីធនាគារ ABA និងភ្នាក់ងាររៀបចំដំណើរកម្សាន្ដ។
- ភ្នាក់ងាររៀបចំដំណើរកម្សាន្ដ នឹងសម្របសម្រួលលើការបំពេញ Arrival Card និងការរៀបចំដំណើរកម្សាន្តសម្រាប់អ្នកឈ្នះ។
- អ្នកឈ្នះរង្វាន់ធំ នឹងត្រូវបានទាក់ទងដោយធនាគារ ABA តាមលេខទូរស័ព្ទមួយខ្សែគត់ 098 203 203 ក្នុងរយៈពេលពីរថ្ងៃនៃថ្ងៃធ្វើការដើម្បីមកបើករង្វាន់។ អ្នកឈ្នះរង្វាន់ធំត្រូវឆ្លើយតប និងបញ្ជាក់អំពីការយល់ព្រមទទួលរង្វាន់ក្នុងអំឡុងពេលដែលធនាគារបានទាក់ទងទៅ។ បើមិនបានឆ្លើយតប ឬបញ្ជាក់ការយល់ព្រមក្នុងរយៈពេលពីរថ្ងៃធ្វើការ នោះយើងនឹងចាត់ទុកជាមោឃៈដោយស្វ័យប្រវត្ត ហើយនឹងជ្រើសរើសអ្នកឈ្នះថ្មីមកជំនួសតាមឆន្ទានុសិទ្ធិរបស់ធនាគារ ABA ។
- តាមរយៈការទទួលយករង្វាន់ អ្នកឈ្នះបានយល់ព្រមទៅតាមការកំណត់ផ្សេងៗ និងការផ្ដល់ជូននៅក្នុងកញ្ចប់ដំណើរកម្សាន្ដដូចបានរៀបរាប់ខាងលើ ហើយយល់ព្រមសហការជាមួយភ្នាក់ងាររៀបចំដំណើរកម្សាន្ដ និងធនាគារ ABA ក្នុងការរៀបចំការធ្វើដំណើរផ្សេងៗ។ អ្នកឈ្នះ នឹងត្រូវបានជម្រាបដំណឹងអំពីចន្លោះពេលចាំបាច់ សម្រាប់ដាក់ឯកសារ និងបំពេញបែបបទផ្សេងៗ។ ក្នុងករណីមានការ ខកខានមិនបានផ្តល់ឯកសារទាន់ពេល ធនាគារ ABA មានសិទ្ធិដករង្វាន់ពីអ្នកឈ្នះ។
- ប្រសិនបើអ្នកឈ្នះ បោះបង់រង្វាន់ដោយស្ម័គ្រចិត្ត ឬពន្យារពេលដោយគ្មានហេតុផលសមរម្យក្នុងការរៀបចំឯកសារធ្វើដំណើរ បន្ទាប់ពីបានទទួលយករង្វាន់រួចហើយ ធនាគារ ABA រក្សាសិទ្ធិក្នុងការដកសិទ្ធិអ្នកឈ្នះ និងដកហូតរង្វាន់នោះវិញ។ ក្នុងករណីនេះ នឹងមិនមានការផ្តល់សំណងជំនួស ឬការកំណត់ពេលធ្វើដំណើរថ្មីឡើយ។
- រង្វាន់មិនអាចប្តូរជាសាច់ប្រាក់ ឬរង្វាន់ផ្សេងទៀតបានឡើយ។
- អ្នកឈ្នះរង្វាន់ធំ ដំណើរកម្សាន្តទៅប្រទេសសិង្ហបុរី រង្វាន់ iPad Air M4 និង iPhone 17 Pro Max នឹងតម្រូវឲ្យចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយនានាស្វ័យប្រវត្ត ដោយឈ្មោះ និងរូបភាព អាចនឹងត្រូវបង្ហាញជាសាធារណៈ។
- បុគ្គលិក ABA Bank និង Sabay Cinema មានសិទ្ធិចូលរួមក្នុងកម្មវិធីប្រូម៉ូសិននេះ និងអាចឈ្នះសំបុត្រ Sabay Cinema។ ទោះជាយ៉ាងណា ពួកគេមិនមានសិទ្ធិឈ្នះរង្វាន់ធំ ដំណើរកម្សាន្តទៅប្រទេសសិង្ហបុរី រង្វាន់ iPad Air M4 ឬ iPhone 17 Pro Max ឡើយ។
- ធនាគារ ABA និង Sabay Cinema រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់កម្មវិធីប្រូម៉ូសិននេះ ឬផ្លាស់ប្ដូរ, កែប្រែ, ឬបន្ថែម ខនិងលក្ខខណ្ឌណាមួយទាំងនេះ ដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA និង Sabay Cinema អំពីបញ្ហាណាមួយពាក់ព័ន្ធនឹងប្រូម៉ូសិននេះ គឺជាការសម្រេចចុងក្រោយ និងមិនមានការកែប្រែ។

