ឱកាសទៅ Shanghai Fashion Week ជាមួយ ABA Visa Platinum
04/Aug/2025

បង្កើនបទពិសោធថ្មីៗនៃដំណើរហ្វេស្សិនរបស់អ្នកជាមួយធនាគារ ABA! សម្រាប់រដូវកាលនេះ រាល់ការចំណាយរបស់អ្នក អាចបានទៅចូលរួមកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់ដ៏ប្រណីតបំផុតមួយរបស់ពិភពលោក – នោះគឺ Shanghai Fashion Week 2026។ ម្ចាស់កាត ABA Visa Platinum អាចមានឱកាសឈ្នះដំណើរកម្សាន្ដទៅ Shanghai Fashion Week ពេលចាយតាមកាត អស់ចាប់ពី 500ដុល្លារ។
មិនទាន់មានកាត ABA Visa Platinum ? មើលពីរបៀបបើកកាតប្លាស្ទិក ABA Visa Platinum ដោយឥតគិតថ្លៃ តាមកម្មវិធី ABA Mobile។
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃ1 កក្កដា ដល់ថ្ងៃទី 31 សីហា 2026 (រាប់បញ្ចូលថ្ងៃទាំងពីរ)។
ដំណើរការនៃប្រូម៉ូសិន៖ ម្ចាស់កាត ABA Visa Platinum នឹងមានឱកាសឈ្នះកញ្ចប់ធ្វើដំណើរសម្រាប់ពីរនាក់ទៅកម្មវិធី Shanghai Fashion Week នៅទីក្រុងសៀងហៃ ពេលចំណាយសរុបចូលគ្នាចាប់ពី 500 ដុល្លារតាមកាត ABA Visa Platinum ក្នុងអំឡុងពេលប្រូម៉ូសិន។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនផ្ដាច់មុខសម្រាប់ម្ចាស់កាត ABA Visa Platinum ។
- ប្រូម៉ូសិននេះ សម្រាប់ការចំណាយទាំងអស់ជាមួយកាត ABA Visa Platinum មិនថាចាយតាមអនឡាញ ឬនៅហាងផ្ទាល់។
- រាល់ការចំណាយតាមកាត ABA Visa Platinum នឹងត្រូវបូកបញ្ចូលគ្នានៅពេលចប់ប្រូម៉ូសិន ដើម្បីកំណត់ការចាយសរុបរបស់កាតនីមួយៗ។
- ការប្រើកាត ABA Visa Platinum ច្រើនផ្សេងៗគ្នាសម្រាប់ទូទាត់ នឹងមិនត្រូវបានយកមកបូកបញ្ចូលគ្នានោះទេ។
- ម្ចាស់កាត ABA Visa Platinum ដែលចាយសរុបចាប់ពី 500 ដុល្លារ នៅលើកាត ABA Visa Platinum ណាមួយ នឹងទទួលបានឱកាសមួយដងនៅក្នុងការចាប់ឆ្នោត។
- ប្រតិបត្តិការដែលត្រូវបានត្រលប់, ជូនប្រាក់វិញ, ឬលុបចោល នឹងមិនរាប់ចូលទៅក្នុងការចំណាយសរុបទេ។
- អ្នកឈ្នះចំនួន 2 រូប នឹងត្រូវបានជ្រើសរើសសម្រាប់រង្វាន់ កញ្ចប់ធ្វើដំណើរទៅ Shanghai Fashion Week សម្រាប់ពីរនាក់។
- កញ្ចប់ធ្វើដំណើរនេះ នឹងរ៉ាប់រងដូចជា៖
- ថ្លៃទិដ្ឋាការទៅប្រទេសចិន
- សំបុត្រយន្តហោះទៅមក Business Class ភ្នំពេញ-ទីក្រុងសៀងហៃ ចំនួន 2 សន្លឹក
- ការស្នាក់នៅ 3 យប់នៅសណ្ឋាគារផ្កាយ 5 ក្នុងទីក្រុងសៀងហៃ ប្រទេសចិន
- អាហារពេលព្រឹកសម្រាប់ពីរនាក់
- ការធ្វើដំណើរទៅមកពីសណ្ឋាគារ និងព្រលានយន្ដហោះ ពេលទៅដល់ទីក្រុងសៀងហៃ និងត្រលប់មកទីក្រុងភ្នំពេញវិញ
- ដំណើរកម្សាន្ដនេះ នឹងមានកម្មវិធីដើរម៉ូតចំនួន 2 ដោយក្នុងមួយលើក ទទួលបានសំបុត្រចូលរួម VIP 2 សន្លឹក និងសិទ្ធិចូលអាចទៅកន្លែងសម្រាក VIP។
- ការធ្វើដំណើរទៅមកទៅតាមកាលវិភាគនានាដែលមានចែងក្នុងកម្មវិធី
- ដំណើរកម្សាន្តនៅទីក្រុងសៀងហៃ
- ក្រុមជំនួយការរបស់ Visa នៅទីតាំងកម្មវិធី
- កញ្ចប់ធ្វើដំណើរនេះមិនរួមបញ្ចូល
- ការចំណាយលើអាហារ, កម្មវិធី និង/សកម្មភាពកម្សាន្ដនានា នៅក្រៅការរៀបចំ
- ឧប្បត្តិវហេតុណាមួយនៅសណ្ឋាគារ
- ថ្លៃចំណាយលើលិខិតឆ្លងដែន
- ពន្ធអាករផ្សេងៗ។
- ក្រុមការងារ ABA នឹងទាក់ទងទៅអ្នកឈ្នះរង្វាន់ដោយផ្ទាល់ក្នុងរយៈពេលពីរថ្ងៃ ដើម្បីបញ្ជាក់ពីការទទួលរង្វាន់ តាមលេខទូរស័ព្ទតែមួយខ្សែគត់ 098 203 203។ អ្នកឈ្នះត្រូវឆ្លើយតប និងបញ្ជាក់អំឡុងពេលដែលក្រុមការងារបានខលទៅ។ ប្រសិនបើអតិថិជនមិនបានលើកទូរស័ព្ទ ឬបញ្ជាក់ពីការទទួលរង្វាន់ក្នុងរយៈពេលបីថ្ងៃ នោះយើងខ្ញុំនឹងជ្រើសរើសអ្នកឈ្នះថ្មីមកជំនួស។
- អ្នកឈ្នះត្រូវអញ្ជើញមកទទួលរង្វាន់នៅការិយាល័យកណ្តាលរបស់ធនាគារ ABA ដោយចុះហត្ថលេខាលើទម្រង់បែបបទទទួលរង្វាន់ ក្នុងរយៈពេលបីថ្ងៃ បន្ទាប់ពីក្រុមការងារ ABA ទាក់ទងទៅរួច។ ប្រសិនបើអតិថិជនមិនមកតាមពេលដែលបានកំណត់នោះទេ យើងខ្ញុំនឹងជ្រើសរើសអ្នកឈ្នះថ្មីមកជំនួស។
- តាមរយៈការទទួលរង្វាន់ អ្នកឈ្នះបានយល់ព្រមទៅតាមការកំណត់ផ្សេងៗ និងការផ្ដល់ជូនក្នុងកញ្ចប់ធ្វើដំណើរ ដូចដែលបានរៀបរាប់ខាងលើ ហើយយល់ព្រមសហការជាមួយភ្នាក់ងាររៀបចំដំណើរកម្សាន្ដ និងធនាគារ ABA ក្នុងដំណើរការស្នើសុំទិដ្ឋាការ និងរៀបចំការធ្វើដំណើរផ្សេងៗ។ អ្នកឈ្នះនឹងត្រូវបានជម្រាបដំណឹងអំពីចន្លោះ ពេលចាំបាច់សម្រាប់ដាក់ឯកសារ និងបំពេញបែបបទផ្សេងៗ។
- ភ្នាក់ងាររៀបចំការធ្វើដំណើរនឹងជួយសម្របសម្រួលដល់ដំណើរការស្នើសុំទិដ្ឋាការ និងឯកសារនានាពាក់ព័ន្ធនឹងការធ្វើដំណើរដល់អ្នកឈ្នះ។
- អ្នកឈ្នះត្រូវផ្តល់រាល់ឯកសារដែលចាំបាច់ សម្រាប់ការស្នើទិដ្ឋាការ ដូចជា លិខិតឆ្លងដែន, រូបថត, កាលវិភាគដំណើរកម្សាន្ដ, លិខិតបញ្ជាក់ហិរញ្ញវត្ថុ, និងឯកសារផ្សេងទៀតដែលស្នើសុំដោយអាជ្ញាធរ។
- ការសម្រេចចុងក្រោយលើការចេញទិដ្ឋាការ គឺស្ថិតក្រោមដែនយុត្តាធិការរបស់អាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសចិន (ដូចជា ស្ថានទូតចិន/ស្ថានកុងស៊ុល ឬអាជ្ញាធរផ្សេងៗ)។ ការទទួលបានទិដ្ឋាការមិនត្រូវបានធានានោះទេ ហើយអាជ្ញាធរមានសិទ្ធស្នើសុំឯកសារបន្ថែមបន្ថែម ឬបដិសេធទិដ្ឋាការដោយមិនមានកាតព្វកិច្ចក្នុងការបកស្រាយ។
- អ្នកឈ្នះ ទទួលខុសត្រូវទាំងស្រុងក្នុងការអនុលោមតាមលក្ខខណ្ឌតម្រូវនៃទិដ្ឋាការ, ពេលវេលាកំណត់សម្រាប់ដាក់បញ្ជូនឯកសារ និងច្បាប់ និងបទប្បញ្ញត្តិអន្ដោប្រវេសន៍របស់សាធារណរដ្ឋប្រជាមានិតចិនជាធរមាន។
- ប្រសិនបើមិនទទួលបានទិដ្ឋាការ (ធ្លាក់វីសា) នោះអ្នកឈ្នះនឹងត្រូវដកចេញពីការទទួលរង្វាន់នេះដោយស្វ័យប្រវត្ត។ មិនមានការផ្តល់សំណង ឬការពន្យារពេលណាមួយបន្ថែមនោះទេ។
- ធនាគារ ABA រក្សាសិទ្ធិក្នុងការរើសអ្នកឈ្នះថ្មីមកជំនួសសម្រាប់រង្វាន់កញ្ចប់ធ្វើដំណើរ ក្នុងករណីអ្នកឈ្នះដំបូង មិនបានទទួលទិដ្ឋាការ។
- រង្វាន់នេះមិនអាចផ្ទេរឲ្យអ្នកផ្សេង ឬដូរយកជាសាច់ប្រាក់ ឬផលិតផលផ្សេងបានទេ ។
- តាមរយៈការចូលរួមក្នុងប្រូម៉ូសិននេះ អ្នកឈ្នះនឹងតម្រូវឲ្យចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយនានាដោយស្វ័យប្រវត្ត ដោយរូបភាព និងឈ្មោះ អាចនឹងត្រូវបង្ហាញជាសាធារណៈ។
- អតិថិជនអាចឈ្នះរង្វាន់តែមួយដងប៉ុណ្ណោះក្នុងប្រូម៉ូសិននេះ។
- បុគ្គលិកធនាគារ ABA មិនអាចចូលរួមក្នុងប្រូម៉ូសិននេះទេ។
- ធនាគារ ABA និងក្រុមហ៊ុន Visa រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការផ្លាស់ប្ដូរ ឬកែប្រែលក្ខខណ្ឌ ឬបញ្ចប់ប្រូម៉ូសិននេះដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA និងក្រុមហ៊ុន Visa អំពីបញ្ហាណាមួយពាក់ព័ន្ធនឹងប្រូម៉ូសិននេះ គឺជាការសម្រេចចិត្តចុងក្រោយ ដោយមិនមានការកែប្រែ។

