ចុះថ្លៃរហូតដល់ 10% លើសំបុត្រ Emirates និងឱកាសឈ្នះដំណើរកម្សាន្តទៅឌូបៃជាមួយកាត ABA Visa
04/Aug/2025

ដំណឹងល្អសម្រាប់ម្ចាស់កាត ABA Visa! ទទួលបានអត្ថប្រយោជន៍ផ្ដាច់មុខជាមួយ Emirates — ចុះថ្លៃរហូតដល់ 10% លើសំបុត្រយន្ដហោះ និងឱកាសឈ្នះដំណើរកម្សាន្ដទៅឌូបៃសម្រាប់ពីរនាក់ ពេលកក់សំបុត្រយន្ដហោះ Emirates ហើយទូទាត់ជាមួយកាត ABA Visa។ ទទួលយកប្រយោជន៍នៃការផ្ដល់ជូនដ៏ពិសេសនេះ ដើម្បីទទួលបានបទពិសោធថ្មីប្រណីតក្នុងការធ្វើដំណើរ, បានចំណេញ និងធ្វើដំណើរជុំវិញពិភពលោកប្រកបដោយសុវត្ថិភាពផាសុកភាព។
មិនទាន់មានកាត ABA Visa? មើលពីរបៀបបើកកាតប្លាស្ទិក និងកាតនិម្មិត Visa ដោយឥតគិតថ្លៃ តាមកម្មវិធី ABA Mobile។
ចន្លោះពេលទិញ៖ ពីថ្ងៃទី 7 តុលា 2025 ដល់ 31 សីហា 2026 (រាប់បញ្ចូលថ្ងៃទាំងពីរ)។
ចន្លោះពេលធ្វើដំណើរ៖ ពីថ្ងៃទី 7 តុលា 2025 ដល់ 31 សីហា 2026 (រាប់បញ្ចូលថ្ងៃទាំងពីរ)។
ដំណើរការនៃប្រូម៉ូសិន
- ម្ចាស់កាត ABA Visa អាចទទួលបានការបញ្ចុះតម្លៃរហូតដល់ 10% លើថ្លៃសំបុត្រយន្តហោះ Emirates សម្រាប់ការធ្វើដំណើរទៅមក ទៅកាន់គោលដៅមួយចំនួនដែល Emirates ធ្វើប្រតិបត្តិការ ហើយទូទាត់ជាមួយកាត ABA Visa។
- ម្ចាស់កាត ABA Visa ដែលកក់សំបុត្រ Emirates អំឡុងពេលប្រូម៉ូសិន នឹងមានឈ្មោះនៅក្នុងការចាប់រង្វាន់ស្វ័យប្រវត្ត ដោយអាចមានឱកាសឈ្នះកញ្ចប់ធ្វើដំណើរសម្រាប់ពីរនាក់ទៅឌូបៃ។
ជំហានងាយៗ ដើម្បីកក់សំបុត្រយន្ដហោះ Emirates បានបញ្ចុះតម្លៃ
- *ចូលទៅវិបសាយ https://www.emirates.com/kh/english/book/?promoCode=KHABAEK
- បង្កើតគណនី ឬបើកចូលប្រើគណនី Emirates Skywards
- ជ្រើសរើស ទីតាំងគោលដៅ និងកាលបរិច្ឆេទធ្វើដំណើរ
- បញ្ជាក់ រួចបង់ប្រាក់ជាមួយកាត ABA Visa របស់អ្នក។
*ប្រូម៉ូកូដ KHABAEK នឹងត្រូវបានប្រើដោយស្វ័យប្រវត្ត ពេលអតិថិជនចូលទៅកក់តាមវិបសាយនេះ។ ប្រសិនជាអតិថិជនមិនបានកក់តាមលីងវិបសាយខាងលើនោះទេ សូមបញ្ចូលកូដ KHABAEK ដើម្បីបានបញ្ចុះតម្លៃ។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនផ្ដាច់មុខសម្រាប់ម្ចាស់កាត ABA Visa ទាំងកាតប្លាស្ទិក និងកាតនិម្មិត។
- ប្រូម៉ូសិននេះ អនុវត្តចំពោះការកក់សំបុត្រអនឡាញតាម វិបសាយ Emirates
- ប្រសិនជាអតិថិជនកក់តាមវិបសាយផ្លូវការ អតិថិជនត្រូវបំពេញប្រូម៉ូកូដ KHABAEK ដើម្បីទទួលបានការបញ្ចុះតម្លៃ។
- ប្រូម៉ូសិននេះ មានសុពលភាពសម្រាប់តែការចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិតេជោ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបប៉ុណ្ណោះ។
- ប្រូម៉ូសិននេះ អនុវត្តលើតម្លៃកៅអីគ្រប់ប្រភេទដែលមានជាក់ស្ដែងនៅពេលកក់។
- ប្រូម៉ូសិននេះអនុវត្តសម្រាប់ប្រភេទកៅអី Economy, Business និង First Class។
- ប្រូម៉ូសិននេះអនុវត្តចំពោះសំបុត្រធ្វើដំណើរទៅមកពីប្រទេសកម្ពុជាទៅកាន់គោលដៅមួយចំនួនដែល Emirates ធ្វើប្រតិបត្តិការ។
- ម្ចាស់កាត ABA Visa ត្រូវជាសមាជិក Emirates Skywards ជាមុនសិន ដើម្បីទទួលបានការបញ្ចុះតម្លៃនេះ។
- ការបញ្ចុះតម្លៃនេះ អនុវត្តចំពោះតម្លៃសំបុត្រប៉ុណ្ណោះ ដោយមិនអនុវត្តចំពោះពន្ធអាកាសយានដ្ឋាន ថ្លៃសេវា និងបន្ទុកផ្សេងៗឡើយ រួមទាំងថ្លៃសំបុត្រសម្រាប់ក្មេង។
- តម្លៃដែលឃើញជាតម្លៃដែលបានចុះថ្លៃរួចហើយ។
- ប្រូម៉ូសិននេះនឹងមានអ្នកឈ្នះចំនួន 2 រូប - ដំណើរកម្សាន្តទៅឌូបៃសម្រាប់ពីរនាក់។ ការចាប់រង្វាន់នឹងធ្វើឡើងទៅតាមកាលវិភាគដូចខាងក្រោម៖
- ការចាប់រង្វាន់លើកទី 1 នៅថ្ងៃទី 4 មីនា 2026
- សម្រាប់ប្រតិបត្តិការពីថ្ងៃទី 7 តុលា 2025 ដល់ថ្ងៃទី 28 កុម្ភៈ 2026 ។
- ការចាប់រង្វាន់លើកទី 2 នៅថ្ងៃទី 4 កញ្ញា 2026
- សម្រាប់ប្រតិបត្តិការពីថ្ងៃទី 1 មីនា ដល់ថ្ងៃទី 31 សីហា 2026 ។
- ការចាប់រង្វាន់លើកទី 1 នៅថ្ងៃទី 4 មីនា 2026
- អ្នកឈ្នះរង្វាន់ម្នាក់ៗ នឹងទទួលបានកញ្ចប់ធ្វើដំណើរសម្រាប់មនុស្ស 2 នាក់ រួមមានអ្នកឈ្នះផ្ទាល់ និងអ្នករួមដំណើរជាមួយម្នាក់។ កញ្ចប់ធ្វើដំណើរនេះ នឹងរ៉ាប់រងដូចជា៖
- ថ្លៃទិដ្ឋាការទៅប្រទេសអារ៉ាប់រួមសម្រាប់ពីរនាក់
- សំបុត្រយន្តហោះទៅមក (Economy Class) តាម Emirates ពី ភ្នំពេញ-ទីក្រុងឌូបៃ ចំនួន 2 សន្លឹក
- ដំណើរកម្សាន្ត 3 ថ្ងៃនៅទីក្រុងឌូបៃ
- ការស្នាក់នៅ 3 យប់នៅទីក្រុងឌូបៃ
- ការធ្វើដំណើរទៅមកពីសណ្ឋាគារ និងព្រលានយន្ដហោះក្នុងទីក្រុងឌូបៃ។
- ការចំណាយលើអាហារ, អីវ៉ាន់ផ្ទាល់ខ្លួន និងចំណាយនានាដែលមិនបានបញ្ជាក់នៅក្នុងកញ្ចប់ធ្វើដំណើរនេះ មុន ឬអំឡុងពេលស្នាក់នៅទីក្រុងឌូបៃ គឺជាបន្ទុកផ្ទាល់របស់អ្នកឈ្នះ។
- ក្រុមការងារ ABA នឹងទាក់ទងទៅអ្នកឈ្នះរង្វាន់ដោយផ្ទាល់ដើម្បីបញ្ជាក់ពីការទទួលរង្វាន់ តាមលេខទូរស័ព្ទតែមួយខ្សែគត់ 098 203 203។ អ្នកឈ្នះត្រូវអញ្ជើញមកទទួលរង្វាន់នៅការិយាល័យកណ្តាល របស់ធនាគារ ABA ដោយចុះហត្ថលេខាលើទម្រង់បែបបទទទួលរង្វាន់ ក្នុងរយៈពេល 3 ថ្ងៃ បន្ទាប់ពីក្រុមការងារ ABA ទាក់ទងទៅរួច។ អ្នកឈ្នះត្រូវឆ្លើយតប និងបញ្ជាក់អំឡុងពេលដែលក្រុមការងារបានខលទៅ។ ប្រសិនបើ អតិថិជនមិនបានលើកទូរស័ព្ទ ឬមិនបានអញ្ជើញមកតាមពេលកំណត់ នោះយើងខ្ញុំនឹងជ្រើសរើសអ្នកឈ្នះថ្មីមកជំនួស។
- តាមរយៈការទទួលរង្វាន់ អ្នកឈ្នះបានយល់ព្រមទៅតាមការកំណត់ផ្សេងៗ និងការផ្តល់ជូនក្នុងកញ្ចប់ធ្វើដំណើរ ដូចដែលបានរៀបរាប់ខាងលើ ហើយយល់ព្រមសហការជាមួយភ្នាក់ងាររៀបចំដំណើរកម្សាន្ត និងធនាគារ ABA ក្នុងដំណើរការស្នើសុំទិដ្ឋាការ និងរៀបចំការធ្វើដំណើរផ្សេងៗ។
- ធនាគារ ABA នឹងធានារៀបចំការហោះហើរ និងការស្នាក់នៅ ឲ្យមានលក្ខណៈសមរម្យ។ ការផ្ដល់ជូននៅក្នុងកញ្ចប់ធ្វើដំណើរនេះត្រូវបានកំណត់ទាំងស្រុងដោយធនាគារ ABA ផ្ទាល់។ អ្នកឈ្នះមិនអាចស្នើសុំកែប្រែ ឬកែសម្រួលណាមួយពាក់ព័ន្ធនឹងកញ្ចប់ធ្វើដំណើរនេះទេ។ ប៉ុន្តែ អ្នកឈ្នះអាចស្នើសុំបន្ថែម ឬដំឡើងសេវាកម្មណាមួយ ប៉ុន្ដែជាបន្ទុកចំណាយផ្ទាល់របស់អ្នកឈ្នះ និងអាស្រ័យលើការយល់ព្រមពីធនាគារ ABA និងភ្នាក់ងារធ្វើដំណើរ។
- អ្នកឈ្នះរង្វាន់ត្រូវតែធ្វើដំណើរនៅពេលណាមួយក្នុងអំឡុងពេល 3 ខែ បន្ទាប់ពីត្រូវបានជ្រើសរើស។ ថ្ងៃធ្វើដំណើរជាក់លាក់ត្រូវមានការយល់ព្រមទាំងសងខាងពីសំណាក់ធនាគារ ABA និងអ្នកឈ្នះ ដោយផ្អែកលើស្ថានភាពជាក់ស្តែងនៃជើងហោះហើរ និងកន្លែងស្នាក់នៅ។ ធនាគារ ABA រក្សាសិទ្ធក្នុងការជ្រើសរើសថ្ងៃធ្វើដំណើរ និងការរៀបចំផ្សេងៗ ដែលស្របទៅនឹងទំហំទឹកប្រាក់នៃរង្វាន់នេះ។ ក្នុងករណីថ្ងៃធ្វើដំណើរ និងការរៀបចំផ្សេងៗ នាំឲ្យមានការចំណាយលើសពីទំហំទឹកប្រាក់នៃរង្វាន់នេះ ធនាគារ ABA រក្សាសិទ្ធក្នុងការផ្តល់ជម្រើសផ្សេង ឬបដិសេធទៅកាន់អ្នកឈ្នះ។
- កាលៈទេសៈដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់ធនាគារ ABA រួមមានជាអាទិ៍ គ្រោះធម្មជាតិ បញ្ហានយោបាយ វិបត្តិសុខភាពសាធារណៈ ឬបញ្ហាផ្សេងៗ ដែលកើតឡើងនៅក្បែរ ឬក្នុងទីក្រុងឌូបៃដែលអាចប៉ះពាល់ដល់សុវត្ថិភាពរបស់អ្នកដំណើរ នោះធនាគារ ABA នឹងមិនទទួលខុសត្រូវសម្រាប់ការពន្យាពេល ផ្លាស់ប្តូរ ឬលុបចោលដំណើរកម្សាន្តនេះនោះទេ។ ធនាគារ ABA រក្សាសិទ្ធក្នុងការប្តូរកាលវិភាគ កែប្រែ ឬលុបចោលដំណើរកម្សាន្តនេះ ប្រសិនជាមានបញ្ហាទាំងនោះកើតឡើង។
- ក្នុងករណីអ្នកឈ្នះស្ម័គ្រចិត្តបោះបង់រង្វាន់ ឬមិនអាចធ្វើដំណើរតាមពេលវេលាដែលបានព្រមព្រៀងរួចរាល់ ក្រោមមូលហេតុផ្ទាល់ខ្លួន ABA រក្សាសិទ្ធិក្នុងការដករង្វាន់នេះពីអ្នកឈ្នះ។ ករណីនេះ នឹងមិនមានសំណង ឬការកែប្រែកាលវិភាគធ្វើដំណើរណាមួយនឹងត្រូវផ្តល់ជូននោះទេ។
- រង្វាន់នេះមិនអាចដូរយកជាសាច់ប្រាក់ ឬផលិតផលផ្សេងបានទេ។ ដោយឡែក រង្វាន់អាចផ្ទេរទៅអតិថិជនដែលជាម្ចាស់ ABA Visa ផ្សេងបាន ដោយមានការបញ្ជាក់ជាលាយលក្ខណ៍អក្សរពីម្ចាស់រង្វាន់ដើម។
- តាមរយៈការចូលរួមក្នុងប្រូម៉ូសិននេះ អ្នកឈ្នះនឹងតម្រូវឲ្យចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយនានាស្វ័យប្រវត្ត ដោយរូបភាព និងឈ្មោះ អាចនឹងត្រូវបង្ហាញជាសាធារណៈ។
- បុគ្គលិកធនាគារ ABA មិនអាចចូលរួមក្នុងប្រូម៉ូសិននេះទេ។
- ធនាគារ ABA, ក្រុមហ៊ុន Visa និង Emirates រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការផ្លាស់ប្ដូរ ឬកែប្រែលក្ខខណ្ឌ ឬបញ្ចប់ប្រូម៉ូសិននេះដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA, ក្រុមហ៊ុន Visa និង Emirates អំពីបញ្ហាណាមួយពាក់ព័ន្ធនឹងប្រូម៉ូសិននេះ គឺជាការសម្រេចចិត្តចុងក្រោយ ដោយមិនមានការកែប្រែ។

