ទទួលបានអត្ថប្រយោជន៍ផ្ដាច់មុខជាមួយកាត ABA Visa Platinum
02/Jan/2025

បង្កើនការកម្សាន្ដ និងហិរញ្ញវត្ថុរបស់អ្នក ជាមួយកាត ABA Visa Platinum!
បានទាំងចំណេញ ទាំងការកម្សាន្ដជាច្រើនជាមួយកាត ABA Visa Platinum! អត្ថប្រយោជន៍នេះ ផ្ដល់ជូននៅក្នុងកាត ABA Visa Platinum របស់អ្នក តែមួយ។ ម្ចាស់កាតថ្មី នឹងទទួលបានអត្ថប្រយោជន៍ទាំងនេះដូចជា សិទ្ធិចូលសម្រាកនៅបន្ទប់រង់ចាំពិសេសនៅព្រលានយន្ដហោះអន្ដរជាតិ និងការភ្ជាប់គម្រោង YouTube Premium រយៈពេល 12 ខែ ដោយឥតគិតថ្លៃ។ ចង់ប្រើកាត Platinum នឹកដល់ កាត ABA Visa Platinum!
មិនទាន់មានកាត ABA Visa Platinum? ដឹងពីរបៀបបើកកាត ABA Visa Platinum ប្លាស្ទិក តាម ABA Mobile របស់អ្នក។
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃ 02 ឧសភា 2024 ដល់ 31 ធ្នូ 2026 (រាប់បញ្ចូលថ្ងៃទាំងពីរ)
ដំណើរការនៃប្រូម៉ូសិន៖ បើកកាត ABA Visa Platinum ថ្មី ដើម្បីរីករាយជាមួយសិទ្ធិចូលសម្រាកនៅបន្ទប់រង់ចាំពិសេសនៅព្រលានយន្ដហោះអន្ដរជាតិ ព្រមទាំងការផ្ដល់ប្រាក់ត្រលប់វិញសម្រាប់ការភ្ជាប់គម្រោង YouTube Premium ពេលបង់ថ្លៃភ្ជាប់ ជាមួយកាតថ្មីនោះ។
ជំហានងាយៗ ដើម្បីបានប្រូម៉ូសិន
- ស្នើកាត ABA Visa Platinum តាមកម្មវិធី ABA Mobile ឬអញ្ជើញទៅសាខា ABA ណាមួយ
- អញ្ជើញទៅយកកាតនៅសាខា ឬឲ្យក្រុមការងារដឹកដល់ទីតាំង
- ចូលទៅវិបសាយ/អេប YouTube ហើយបើកចូលគណនី Google1
- ចុចលើ YouTube Premium
- ជ្រើសរើស Individual Membership
- ដាក់កាត ABA Visa Platinum ថ្មី ជាមធ្យោបាយទូទាត់
- ប្រសិនបើអាច ចាប់ផ្ដើមប្រើសាកល្បងរយៈពេល 1 ខែ ដោយឥតគិតថ្លៃ។ បើមិនអាច បង់ថ្លៃសេវាភ្ជាប់គម្រោងជាមួយកាត ABA Visa Platinum។
1 តម្លៃសម្រាប់ការភ្ជាប់ YouTube Premium ខុសគ្នាពីប្រទេសមួយទៅប្រទេសមួយ។ សូមពិនិត្យមើលផ្នែក ការកំណត់នៅក្នុង app store របស់អ្នក ហើយប្រាកដថា ប្រទេស និងប្រូហ្វាលក្នុង Google Play Store ឬប្រទេស/តំបន់ក្នុង App Store ស្ថិតនៅក្នុងប្រទេសកម្ពុជា។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនផ្ដាច់មុខសម្រាប់ម្ចាស់កាត ABA Visa Platinum ថ្មីប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលកាត ABA Visa Platinum Lite។
- ប្រូម៉ូសិននេះ មិនអនុវត្តចំពោះម្ចាស់កាត ABA Visa Platinum ដែលបានបើកមុនពេលចាប់ផ្ដើមនៃប្រម៉ូសិននេះឡើយ។
- ប្រូម៉ូសិននេះ អនុវត្តចំពោះការភ្ជាប់គម្រោង YouTube Premium សម្រាប់ជម្រើស Individual Membership ប៉ុណ្ណោះ - Family និង Student Membership មិនរាប់បញ្ចូលឡើយ
- ប្រូម៉ូសិននេះ អនុវត្តចំពោះការភ្ជាប់គម្រោងសម្រាប់គណនីមួយប៉ុណ្ណោះ។ ការភ្ជាប់បន្ថែម ជាមួយកាតដដែល ធ្វើជាមធ្យោបាយទូទាត់ មិនទទួលបានប្រូម៉ូសិននេះឡើយ។
- ម្ចាស់កាត ABA Visa Platinum ថ្មី ត្រូវភ្ជាប់ YouTube Premium ប្រភេទ Individual Membership ក្នុង រយៈពេលមួយខែបន្ទាប់ពីបើកកាតរួច។ បើមិនដូច្នោះ អត្ថប្រយោជន៍នេះ នឹងចាត់ទុកជាមោឃៈ។
- ម្ចាស់កាត ABA Visa Platinum ថ្មី ត្រូវប្រើកាតជាមធ្យោបាយទូទាត់ សម្រាប់ការភ្ជាប់ YouTube Premium ដើម្បីបានប្រូម៉ូសិននេះ។
- សម្រាប់ម្ចាស់កាត ABA Visa Platinum ដែលជាអ្នកភ្ជាប់ YouTube Premium ថ្មី៖
- ខែដំបូង គឺជាដំណាក់កាលប្រើសាកល្បងដោយឥតគិតថ្លៃ និងមិនត្រូវបានគិតប្រាក់ពី YouTube ឡើយ។
- ការផ្ដល់ជូនសម្រាប់ប្រូម៉ូសិននេះ ចាប់ផ្ដើមពីថ្ងៃបញ្ចប់នៃការប្រើសាកល្បង សម្រាប់រយៈពេល 12 ខែ
- ធនាគារ ABA នឹងបង្វិលប្រាក់ជូនវិញ សម្រាប់ថ្លៃភ្ជាប់គម្រោង បន្ទាប់ពីទឹកប្រាក់ត្រូវបានទូទាត់ជារៀងរាល់ខែ។
- សម្រាប់ម្ចាស់កាត ABA Visa Platinum ដែលភ្ជាប់ YouTube Premium ស្រាប់៖
- ការផ្ដល់ជូនសម្រាប់ប្រូម៉ូសិននេះ នឹងចាប់ផ្ដើមភ្លាមៗពីថ្ងៃភ្ជាប់ សម្រាប់រយៈពេល 12 ខែ។
- ធនាគារ ABA នឹងបង្វិលប្រាក់ជូនវិញ សម្រាប់ថ្លៃភ្ជាប់គម្រោង បន្ទាប់ពីទឹកប្រាក់ត្រូវបានទូទាត់ជារៀងរាល់ខែ។
- ម្ចាស់កាត ABA Visa Platinum ថ្មី នឹងទទួលបានប្រាក់ត្រលប់មកវិញ រយៈពេល 12 ខែ រាប់ចាប់ពីថ្ងៃដែលទឹកប្រាក់ត្រូវបានកាត់ខែដំបូង។
- ប្រូម៉ូសិននេះ ផ្ដល់ជូនតាមគោលការណ៍ មកមុន បានមុន ដែលថវិកាសម្រាប់ការផ្ដល់ជូននោះ អាចអស់មុនពេលកំណត់។
- ប្រូម៉ូសិននេះ អនុវត្តចំពោះតែ តម្លៃភ្ជាប់ YouTube Premium សម្រាប់ប្រទេសកម្ពុជា ប៉ុណ្ណោះ។ ផ្សេងពីនេះ មិនទទួលបានប្រាក់ត្រលប់វិញទេ។
- ប្រូម៉ូសិននេះ មិនអាចផ្ទេរ ឬដូរយកជាសាច់ប្រាក់ ឬផលិតផលផ្សេងឡើយ។
- ធនាគារ ABA និង Visa រក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរ ឬ កែប្រែ ខ និងលក្ខខណ្ឌ ឬបញ្ឈប់ប្រូម៉ូសិននេះ ដោយមិនជម្រាបជូនដំណឹងជាមុនឡើយ។
- ការសម្រេចរបស់ ធនាគារ ABA និង Visa លើរាល់បញ្ហាណាមួយ គឺជាការសម្រេចចុងក្រោយ ដោយមិនមានការឆ្លើយឆ្លងបន្ថែមឡើយ។

