ការទិញ ក្លាយជាឱកាសឈ្នះ ជាមួយ ABA
04/Aug/2025

ប្រូម៉ូសិនកណ្តាលឆ្នាំនៅអ៊ីអនម៉លត្រឡប់មកវិញហើយ! ប្រើ ABA Mobile អ្នកអាចឈ្នះម៉ូតូ Royal Enfield Hunter 350 ឬទឹកប្រាក់ $100!
រហូតដល់ 14 មិថុនា 2026 គ្រាន់តែស្គែនទូទាត់ជាមួយ ABA KHQR នៅអ៊ីអនម៉លណាមួយ អ្នកនឹងមានឱកាសឈ្នះរង្វាន់ដ៏រំភើបរីករាយទាំងនេះ។ រាល់ការទូទាត់ចាប់ពី 40,000 រៀល (10 ដុល្លារ) ក្នុងមួយវិក្កយបត្រ អ្នកនឹងមានឈ្មោះក្នុងកម្មវិធីចាប់រង្វាន់ដោយស្វ័យប្រវត្ត − ធ្វើឲ្យរាល់ការដើរផ្សារទិញអីវ៉ាន់ កាន់តែមានន័យ។
ប្រូម៉ូសិននេះ នឹងផ្ដល់សំណាងដល់អ្នកប្រើ ABA Mobile សរុប 11រូប ហើយអ្នក អាចក្លាយជាម្ចាស់រង្វាន់មួយរូបផងដែរ៖
- រង្វាន់ធំ ម៉ូតូ Royal Enfield Hunter 350
- អ្នកឈ្នះរង្វាន់ទឹកប្រាក់ 10រូប ដោយម្នាក់ៗទទួលបាន $100 កុំខកខានណា៎ − ស្គែន ABA KHQR ជានិច្ច ដើម្បីមានឱកាសឈ្នះ!
មិនទាន់មានគណនី ABA? ដោនឡូត ABA Mobile រួចបើក គណនីរហ័ស ដោយមិនចាំបាច់បំពេញក្រដាសស្នាម ឬអញ្ជើញទៅសាខាធនាគារ (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ) ដើម្បីទទួលយកអត្ថប្រយោជន៍នៃប្រូម៉ូសិននេះឥឡូវ។
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី 29 ឧសភា ដល់ថ្ងៃទី 14 មិថុនា ឆ្នាំ 2026 (រាប់បញ្ចូលថ្ងៃទាំងពីរ)
ដំណើរការនៃប្រូម៉ូសិន៖ មានឱកាសឈ្នះម៉ូតូ Royal Enfield Hunter 350 និងរង្វាន់ទឹកប្រាក់ $100 រាល់ការចំណាយចាប់ពី 40,000 រៀល (10 ដុល្លារ) ដោយធ្វើការទូទាត់ជាមួយ ABA KHQR នៅហាងទំនិញ និងហាងអាហារក្នុងអ៊ីអនម៉លភ្នំពេញ អ៊ីអនម៉លសែនសុខ ឬអ៊ីអនម៉លមានជ័យ។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះផ្តល់ជូនផ្តាច់មុខសម្រាប់អ្នកប្រើ ABA Mobile ដែលស្គែនទូទាត់ជាមួយ ABA KHQR នៅហាងនានានៅអ៊ីអនម៉លភ្នំពេញ អ៊ីអនម៉លសែនសុខ ឬអ៊ីអនម៉លមានជ័យ។
- រាល់ការចំណាយចាប់ពី 40,000 រៀល (10 ដុល្លារ) ក្នុងមួយវិក្កយបត្រ ដោយស្គែន ABA KHQR នៅតាមហាងនានានៅអ៊ីអនម៉ល នឹងទទួលបានឱកាសមួយដងក្នុងកម្មវិធីចាប់រង្វាន់។
- ចំនួនដងនៃឱកាសចូលរួម នឹងរាប់បញ្ចូលក្នុងអំឡុងពេលប្រូម៉ូសិនទាំងមូល។ ចាយកាន់តែច្រើន ឱកាសឈ្នះក៏កាន់តែច្រើនដូចគ្នា។ អ្នកឈ្នះចំនួន 11 នាក់ នៅក្នុងកម្មវិធីប្រូម៉ូសិននេះ នឹងត្រូវបានជ្រើសរើសតាមរយៈការចាប់ឆ្នោតដោយប្រើប្រព័ន្ធអេឡិចត្រូនិក នៅថ្ងៃទី 17 ខែមិថុនា ឆ្នាំ 2026។
- កម្មវិធីប្រូម៉ូសិននេះ នឹងមានអ្នកឈ្នះរង្វាន់សរុបចំនួន 11 រូប៖
- រង្វាន់ធំ ម៉ូតូ Royal Enfield Hunter 350 ចំនួន 1 នាក់
- រង្វាន់ទឹកប្រាក់ $100 ចំនួន 10 នាក់
- ដំណើរការនៃការបើករង្វាន់៖
- រង្វាន់ទឹកប្រាក់ $100 នឹងត្រូវផ្ទេរចូលគណនីអ្នកឈ្នះដោយផ្ទាល់ ក្នុងរយៈពេល 15 ថ្ងៃធ្វើការ ក្រោយពេលចាប់រង្វាន់។
- សម្រាប់ម៉ូតូ Royal Enfield Hunter 350៖ ក្រុមការងារ ABA នឹងទាក់ទងទៅអ្នកឈ្នះរង្វាន់ដោយផ្ទាល់ ដើម្បីបញ្ជាក់ពីការទទួលរង្វាន់ តាមលេខទូរស័ព្ទតែមួយខ្សែគត់ 098 203 203។ អ្នកឈ្នះត្រូវអញ្ជើញមកទទួលរង្វាន់ក្នុងរយៈពេល 3ថ្ងៃ ក្រោយពីក្រុមការងារបានខលទៅ។ ប្រសិនបើអតិថិជនមិនបានមកទទួលរង្វាន់តាមពេលដែលបានកំណត់ នោះយើងខ្ញុំរក្សាសិទ្ធិក្នុងការចាប់រង្វាន់ម្ដងទៀត ដើម្បីរើសអ្នកឈ្នះថ្មីមកជំនួស។
- តាមរយៈការចូលរួមក្នុងកម្មវិធីប្រូម៉ូសិននេះ អ្នកឈ្នះរង្វាន់បានយល់ព្រមដោយស្វ័យប្រវត្តក្នុងសកម្មភាពផ្សព្វផ្សាយនានា ដែលក្នុងនោះ ឈ្មោះ និងរូបថតរបស់អ្នកឈ្នះ អាចនឹងត្រូវបង្ហាញជាសាធារណៈ។
- រង្វាន់មិនអាចផ្ទេរទៅអ្នកផ្សេង ឬដូរយកជាសាច់ប្រាក់បានទេ។ រូបភាពនៃរង្វាន់ក្នុងការផ្សព្វផ្សាយណាមួយ គ្រាន់តែជារូបភាពយោងប៉ុណ្ណោះ។ រង្វាន់ពិតប្រាកដអាចខុសពីរូបភាព។
- អតិថិជនម្នាក់អាចឈ្នះរង្វាន់តែមួយដងប៉ុណ្ណោះក្នុងប្រូម៉ូសិននេះ។
- រង្វាន់ទឹកប្រាក់នឹងត្រូវផ្ទេរចូលគណនីរបស់អតិថិជនដែលបានប្រើសម្រាប់ការទូទាត់ ដោយអនុវត្តអត្រាប្ដូរប្រាក់នៅថ្ងៃដំណើរការផ្ទេរប្រាក់ជាក់ស្តែង។ ប្រាក់រង្វាន់នេះនឹងត្រូវផ្ទេរចូលគណនីក្នុងរយៈពេល 15 ថ្ងៃធ្វើការ បន្ទាប់ពីបញ្ចប់កម្មវិធីប្រូម៉ូសិន។
- បុគ្គលិកធនាគារ ABA មិនមានសិទ្ធិឈ្នះរង្វាន់ធំ ម៉ូតូ Royal Enfield Hunter 350 នោះទេ។
- ធនាគារ ABA រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់ ផ្លាស់ប្ដូរ លុបចោល ឬបន្ថែមលក្ខខណ្ឌណាមួយ ដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA អំពីបញ្ហាណាមួយជាការសម្រេចចុងក្រោយ និងមិនមានការកែប្រែ។

