បញ្ចូលលុយទូរស័ព្ទ Smart តាម ABA Mobile ដើម្បីឈ្នះរង្វាន់ធំ!
11/Apr/2025

បញ្ចូលលុយទូរស័ព្ទ Smart តាម ABA Mobile អាចឈ្នះរង្វាន់ជាច្រើន។ រហូតដល់ថ្ងៃទី 31 ធ្នូ 2025 រាល់ការបញ្ចូលលុយទូរស័ព្ទចាប់ពី 1 ដុល្លារ តាម ABA Mobile អតិថិជនអាចមានឱកាសឈ្នះទូរស័ព្ទដៃ, សាច់ប្រាក់ $1,000, ម៉ូតូ Vespa, ឡាន BYD ឬខុនដូ! លឿនស្រួល និងមានឱកាសឈ្នះរង្វាន់ — បញ្ចូលលុយទូរស័ព្ទថ្ងៃនេះ ហើយទុកឲ្យ ABA Mobile នាំយករង្វាន់ជូនលោកអ្នក។
មិនទាន់មានគណនី ABA? ដោនឡូត ABA Mobile រួចបើក គណនីរហ័ស ដោយមិនចាំបាច់បំពេញក្រដាសស្នាម ឬអញ្ជើញទៅសាខាធនាគារ (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ) ដើម្បីទទួលបានអត្ថប្រយោជន៍នៃប្រូម៉ូសិននេះឥឡូវ។
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី 1 ខែមេសា ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2025 (រាប់បញ្ចូលថ្ងៃទាំងពីរ)។
ដំណើរការនៃប្រូម៉ូសិន៖ អ្នកប្រើ ABA Mobile អាចឈ្នះរង្វាន់ជាច្រើនភ្លាមៗ និងទទួលបានឱកាសក្នុងកម្មវិធីចាប់រង្វាន់ សម្រាប់ការបញ្ចូលលុយ Smart ចាប់ពី 1 ដុល្លារ តាម ABA Mobile។
ជំហានងាយៗ ដើម្បីបញ្ចូលលុយទូរស័ព្ទតាម ABA Mobile
- បើកកម្មវិធី ABA Mobile រួចចុចប៊ូតុង ទូទាត់
- ចុច បញ្ចូលលុយទូរស័ព្ទ
- ជ្រើសរើសគណនី រួចដាក់លេខទូរស័ព្ទ
- ដាក់ចំនួនទឹកប្រាក់ត្រូវបញ្ចូលចាប់ពី $1 (4000 រៀល)
- ចុច បង់ឥឡូវ ជាការស្រេច។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនសម្រាប់អ្នកប្រើ ABA Mobile ទាំងអស់ ដែលប្រើលេខ Smart ប្រភេទបង់លុយជាមុន (លើកលែងតែអតិថិជនបង់លុយតាមក្រោយ) និងអ៊ីនធឺណិតតាមផ្ទះ (លេខទូរស័ព្ទចម្បងប្រភេទបង់លុយជាមុន)។
- អ្នកប្រើ ABA Mobile នឹងឈ្នះរង្វាន់ភ្លាមៗសម្រាប់ការបញ្ចូលទឹកប្រាក់ចាប់ពី 1 ដុល្លារ នៅក្នុង ABA Mobile។
- អ្នកប្រើ ABA Mobile អទទួលបានឱកាសចាប់រង្វាន់ប្រចាំខែ ត្រីមាស និងចុងឆ្នាំ នៅពេលបញ្ចូលលុយ Smart តាម ABA Mobile៖
- បញ្ចូលទឹកប្រាក់ USD 7.50 តាមរយៈ ABA Mobile ទទួលបានឱកាស 8 ដង (7.50 ដុល្លារ យើងបង្គត់ឡើងទៅ 8)
- បញ្ចូលទឹកប្រាក់ USD 7.49 តាមរយៈ ABA Mobile ទទួលបានឱកាស 7 ដង (7.49 ដុល្លារ យើងបង្គត់ចុះទៅ 7)
- រង្វាន់ក្នុងកម្មវិធីចាប់រង្វាន់ មានដូចខាងក្រោម៖
- ការចាប់រង្វាន់ប្រចាំខែ
- សប្តាហ៍ទី 1-2 ក្នុងខែឧសភា៖ ទូរស័ព្ទ Oppo Reno 13F 10រង្វាន់ Oppo A3 10រង្វាន់ Oppo A3X 20រង្វាន់ លុយសុទ្ធ 1000ដុល្លារ 10រង្វាន់ និង ម៉ូតូ Vespa Sprint Tech 150 2រង្វាន់
- សប្តាហ៍ទី 1-2 ក្នុងខែមិថុនា៖ ទូរស័ព្ទ Oppo Reno 13F 10រង្វាន់ Oppo A3 10រង្វាន់ Oppo A3X 20រង្វាន់ លុយសុទ្ធ 1000ដុល្លារ 10រង្វាន់ និង ម៉ូតូ Vespa Sprint Tech 150 2រង្វាន់
- សប្តាហ៍ទី 1-2 ក្នុងខែកក្កដា៖ ទូរស័ព្ទ Oppo Reno 13F 10រង្វាន់ Oppo A3 10រង្វាន់ Oppo A3X 20រង្វាន់ លុយសុទ្ធ 1000ដុល្លារ 10រង្វាន់ និង ម៉ូតូ Vespa Sprint Tech 150 2រង្វាន់
- សប្តាហ៍ទី 1-2 ក្នុងខែសីហា៖ ទូរស័ព្ទ Oppo Reno 13F 10រង្វាន់ Oppo A3 10រង្វាន់ Oppo A3X 20រង្វាន់ លុយសុទ្ធ 1000ដុល្លារ 10រង្វាន់ និង ម៉ូតូ Vespa Sprint Tech 150 2រង្វាន់
- សប្តាហ៍ទី 1-2 ក្នុងខែកញ្ញា៖ ទូរស័ព្ទ Oppo Reno 13F 10រង្វាន់ Oppo A3 10រង្វាន់ Oppo A3X 20រង្វាន់ លុយសុទ្ធ 1000ដុល្លារ 10រង្វាន់ និង ម៉ូតូ Vespa Sprint Tech 150 2រង្វាន់
- សប្តាហ៍ទី 1-2 ក្នុងខែតុលា៖ ទូរស័ព្ទ Oppo Reno 13F 10រង្វាន់ Oppo A3 10រង្វាន់ Oppo A3X 20រង្វាន់ លុយសុទ្ធ 1000ដុល្លារ 10រង្វាន់ និង ម៉ូតូ Vespa Sprint Tech 150 2រង្វាន់
- សប្តាហ៍ទី 1-2 ក្នុងខែវិច្ជិកា៖ ទូរស័ព្ទ Oppo Reno 13F 10រង្វាន់ Oppo A3 10រង្វាន់ Oppo A3X 20រង្វាន់ លុយសុទ្ធ 1000ដុល្លារ 10រង្វាន់ និង ម៉ូតូ Vespa Sprint Tech 150 2រង្វាន់
- សប្តាហ៍ទី 1-2 ក្នុងខែធ្នូ៖ ទូរស័ព្ទ Oppo Reno 13F 10រង្វាន់ Oppo A3 10រង្វាន់ Oppo A3X 20រង្វាន់ លុយសុទ្ធ 1000ដុល្លារ 10រង្វាន់ និង ម៉ូតូ Vespa Sprint Tech 150 2រង្វាន់
- សប្តាហ៍ទី 1-2 ក្នុងខែមករា 2026៖ ទូរស័ព្ទ Oppo Reno 13F 10រង្វាន់ Oppo A3 10រង្វាន់ Oppo A3X 20រង្វាន់ លុយសុទ្ធ 1000ដុល្លារ 10រង្វាន់ និង ម៉ូតូ Vespa Sprint Tech 150 2រង្វាន់
- ការចាប់រង្វាន់ប្រចាំត្រីមាស
- សម្រាប់ត្រីមាស ទី1 ក្នុងសប្តាហ៍ទី 1-2 នៃខែកក្កដា៖ រថយន្ត BYD ATTO 2 ចំនួន 1រង្វាន់
- សម្រាប់ត្រីមាស ទី2 ក្នុងសប្តាហ៍ទី 1-2 នៃខែតុលា៖ រថយន្ត BYD Sealion 5 ចំនួន 1រង្វាន់
- សម្រាប់ត្រីមាស ទី3 ក្នុងសប្តាហ៍ទី 1-2 នៃខែមករា៖ រថយន្ត BYD Shark 6 ចំនួន 1រង្វាន់
- ការចាប់រង្វាន់បំណាច់ឆ្នាំ
- ក្នុងសប្តាហ៍ទី 1-2 នៃខែមករា៖ ខុនដូប្រភេទ 1បន្ទប់គេង 1យូនីត ពី បុរីប៉េងហ៊ួត ដឹស្តាប៉ូឡារីស 23 ចំនួន 1រង្វាន់
- ការចាប់រង្វាន់ប្រចាំខែ
- ប្រសិនបើអតិថិជនបញ្ចូលលុយលេខទូរស័ព្ទរបស់ខ្លួនផ្ទាល់ នោះលេខទូរស័ព្ទរបស់ពួកគាត់ នឹងឈ្នះរង្វាន់ភ្លាមៗ និងទទួលបានឱកាសចាប់រង្វាន់ប្រចាំខែ/ត្រីមាស/បំណាច់ឆ្នាំ។ ប្រសិនបើអតិថិជនបញ្ចូលលុយឲ្យលេខអ្នកផ្សេង នោះលេខទូរស័ព្ទរបស់បុគ្គលនោះ នឹងឈ្នះរង្វាន់ភ្លាមៗ និងទទួលបានឱកាសក្នុងការចាប់រង្វាន់ប្រចាំខែ/ត្រីមាស/បំណាច់ឆ្នាំ។
- អតិថិជននឹងទទួលបានសារ SMS បញ្ជាក់ នៅពេលពួកគេឈ្នះរង្វាន់ភ្លាមៗ និងពេលទទួលបានឱកាសចាប់រង្វាន់ប្រចាំខែ/ត្រីមាស/បំណាច់ឆ្នាំ។ សារ SMS នឹងមានលេខកូដដើម្បីទុកប្ដូរយករង្វាន់ដែលបានឈ្នះ នឹងត្រូវមកបើកផ្ទាល់។
- បើសិនអតិថិជនឈ្នះ លុយសុទ្ធ (10 ដុល្លារ និង 100 ដុល្លារ) ប័ណ្ណបញ្ចុះតម្លៃ ឬការផ្តល់ជូនស៊ីមកាតលេខពិសេស ពីរង្វាន់ឈ្នះភ្លាមៗ អតិថិជនអាចទៅបើកនៅតាមបណ្តា Smart Shop (លើកលែងសាខា ព្រលានយន្តហោះ)។
- ប្រសិនបើអតិថិជន ឈ្នះការបញ្ចុះតម្លៃពីដៃគូ SmartVIP អ្នកអាចប្រើប្រាស់រង្វាន់នោះនៅតាមទីតាំងរបស់ដៃគូ SmartVIP ស្របតាមលក្ខខណ្ឌរបស់ SmartVIP។
- ប្រសិនបើអតិថិជនឈ្នះរង្វាន់ពីការចាប់រង្វាន់ប្រចាំខែ/ត្រីមាស/បំណាច់ឆ្នាំ ភ្នាក់ងារ Smart នឹងទាក់ទងពួកគាត់ដោយផ្ទាល់ ដើម្បីជម្រាបព័ត៌មានលម្អិតអំពីការបើករង្វាន់។ នៅពេលអញ្ជើញមកទទួលរង្វាន់ នឹងមានការថតវីដេអូទុកជាឯកសារយោង និងក្នុងគោលបំណងផ្សព្វផ្សាយទីផ្សាររបស់ក្រុមហ៊ុន Smart។
- ដើម្បីប្តូរយករង្វាន់ អតិថិជនត្រូវតែភ្ជាប់មកជាមួយឯកសារដូចជា លេខទូរស័ព្ទដែលបានបញ្ចុលលុយ ហើយឈ្នះរង្វាន់, សារ SMS បញ្ជាក់ដែលមានលេខកូដដើម្បីប្ដូរយករង្វាន់ និងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនមានសុពលភាព។
- សម្រាប់ឱកាសចាប់រង្វាន់ប្រចាំខែ នឹងមិនរាប់បញ្ចូលទៅខែបន្ទាប់នោះទេ។ ចំនួនឱកាសចាប់រង្វាន់នឹងត្រូវរាប់សាជាថ្មីនៅពេលចូលខែថ្មី ហើយការចាប់រង្វាន់នឹងត្រូវធ្វើឡើងនៅចន្លោះសប្តាហ៍ទី1 ឬទី2 នៃខែថ្មី។
- សម្រាប់ឱកាសចាប់រង្វាន់ប្រចាំត្រីមាស នឹងរាប់បញ្ចូលឱកាសចាប់រង្វាន់សរុបទាំង 3 ខែក្នុងត្រីមាសនីមួយៗ ដូចនេះ៖ ការចាប់រង្វាន់ប្រចាំត្រីមាស លើកទី1 (រាប់ឱកាសចាប់រង្វាន់ពីខែមេសាដល់មិថុនា)ការចាប់រង្វាន់ប្រចាំត្រីមាស លើកទី2 (រាប់ឱកាសចាប់រង្វាន់ពីខែកក្កដាដល់កញ្ញា) និង ការចាប់រង្វាន់ប្រចាំត្រីមាស លើកទី3 (រាប់ឱកាសចាប់រង្វាន់ពីខែតុលាដល់ធ្នូ)។
- សម្រាប់ឱកាសចាប់រង្វាន់បំណាច់ឆ្នាំ នឹងរាប់បញ្ចូលពីថ្ងៃចាប់ផ្តើម ដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025។
- អតិថិជនមានពេល 30 ថ្ងៃដើម្បីមកបើករង្វាន់។ បន្ទាប់ពីការស្នើសុំបើករង្វាន់ ទៅកាន់ Smart Shop ដែលបានជ្រើសរើសរួច អតិថិជននឹងត្រូវចំណាយពេលរង់ចាំ1 សប្តាហ៍ ដើម្បីក្រុមការងាររៀបចំរង្វាន់ទៅកាន់ Smart Shop ដែលបានស្នើសុំ។ សម្រាប់រង្វាន់ដូចជា ឡាន និង ខុនដូ ក្រុមហ៊ុន Smart នឹងទាក់ទងទៅកាន់អតិថិជនដែលបានឈ្នះនៅពេលអតិថិជនអាចបើករង្វាន់នៅទីតាំងដែលរៀបចំប្រគល់ជូនរង្វាន់បាន។
- រង្វាន់មិនអាចប្តូរជាសាច់ប្រាក់ ឬរង្វាន់ផ្សេងបានទេ។
- ធនាគារ ABA មិនមែនជាម្ចាស់រង្វាន់នៃកម្មវិធីនេះទេ។ ចំពោះការមិនពេញចិត្តណាមួយ អ្នកឈ្នះរង្វាន់ត្រូវទំនាក់ទំនងដោយផ្ទាល់ទៅកាន់ក្រុមហ៊ុន Smart។
- ធនាគារ ABA នឹងមិនទំនាក់ទំនងដោយផ្ទាល់ពាក់ព័ន្ធនឹងរង្វាន់ប្រូម៉ូសិននេះឡើយ។
- ធនាគារ ABA និងក្រុមហ៊ុន Smart រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់, កែប្រែ, លុបចោល ឬបន្ថែមលក្ខខណ្ឌណាមួយដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA ក្រុមហ៊ុន Smart អំពីបញ្ហាណាមួយជាការសម្រេចចុងក្រោយ និងមិនមានការកែប្រែ។

