​អតិថិជន​ ABA​ អាច​ឈ្នះ​រង្វាន់​ iPhone​ 17​ Pro​ Max ជាមួយ​ ABA​ KHQR​ នៅ​អ៊ី​អន​ម៉​ល​!

04/Aug/2025

សុបិន​ចុងឆ្នាំ​របស់​អ្នក​អាច​ក្លាយជា​ការ​ពិត​ ពេល​ទូទាត់​តាម​ ABA​ KHQR​ នៅ​អ៊ី​អន​ម៉​ល​។​ ចាប់ពី​ថ្ងៃ​ 2​ ធ្នូ​ 2025​ ដល់​ថ្ងៃ​ 4​ មក​រា​ 2026​ រាល់​ការ​ចាយ​ចាប់ពី​ 100,000​ រៀល​ (​ឬ​ 25​ ដុល្លារ​)​ ក្នុង​មួយ​វិក្កយបត្រ​ តាម​ ABA​ KHQR​ អ្នក​នឹង​មានឱកាស​ឈ្នះ​ទូរស័ព្ទ​សេ​រ៊ី​ថ្មី​ iPhone​ 17​ Pro​ Max​។​ កុំ​ភ្លេច​សួរ​រក​ ABA​ KHQR​ ពេល​អ្នក​ទៅ​ទិញ​ទំនិញ​នៅ​អ៊ី​អន​ម៉​ល​ និង​ចាប់​យក​ឱកាស​ឈ្នះ​! ​

មិន​ទាន់​មាន​គណនី​ ABA?​ ដោ​ន​ឡូត​ ABA​ Mobile​ រួច​បើក​ គណនី​រហ័ស​ ដោយ​មិន​ចាំបាច់​បំពេញ​ក្រដាស​ស្នាម​ ឬ​អញ្ជើញ​ទៅ​សាខា​ធនាគារ​ (​តម្រូវ​ឲ្យ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​លេខ​ទូរស័ព្ទ​)​ ដើម្បី​ទទួលយក​អត្ថប្រយោជន៍​នៃ​ប្រូ​ម៉ូ​សិន​នេះ​ ឥឡូវ​។

​​រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ 2​ ធ្នូ​ 2025​ ដល់​ថ្ងៃ​ 4​ មក​រា​ 2026​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​ ​

ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ អតិថិជន​ ABA​ Mobile​ មានឱកាស​ឈ្នះ​រង្វាន់​ទូរស័ព្ទ​ iPhone​ 17​ Pro​ Max​ ដោយ​ចាយ​ចាប់ពី​ 100,000​ រៀល​ (​ឬ​ 25​ ដុល្លារ​)​ ក្នុង​មួយ​វិក្កយបត្រ​ នៅ​ហាង​ណាមួយ​ នៅ​អ៊ី​អន​ម៉​ល​ភ្នំពេញ​ អ៊ី​អន​ម៉​ល​សែន​សុខ​ ឬ​អ៊ី​អន​ម៉​ល​មាន​ជ័យ​ ហើយ​ទូទាត់​ដោយ​ស្គែ​ន​ ABA​ KHQR​។​ វិក្កយបត្រ​ត្រូវ​តាម​លក្ខខណ្ឌ​មួយ​ ស្មើនឹង​ឱកាស​មួយ​ដង​។​ ​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​ផ្ដាច់មុខ​សម្រាប់​អតិថិជន​ ABA​ Mobile​ ទាំងអស់​ ដែល​ស្គែ​ន​ទូទាត់​ជាមួយ​ ABA​ KHQR​ នៅ​អ៊ី​អន​ម៉​ល​ភ្នំពេញ​ អ៊ី​អន​ម៉​ល​សែន​សុខ​ ឬ​អ៊ី​អន​ម៉​ល​មាន​ជ័យ​។
  • ​រាល់​ប្រតិបត្តិការ​ជោគជ័យ​ចាប់ពី​ 100,000​ រៀល​ (​ឬ​ 25​ ដុល្លារ​)​ នឹង​មានឈ្មោះ​ចូលរួម​ក្នុង​ការ​ចាប់ឆ្នោត​ចំនួន​ 1​ ដង​។​ ធ្វើ​ប្រតិបត្តិការ​កាន់តែ​ច្រើន​ ឱកាស​ឈ្នះ​ក៏​មាន​ច្រើន​ដូច​គ្នា​។​
  • ការ​ចាប់ឆ្នោត​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​ 8​ មក​រា​ ឆ្នាំ​ 2026​។​
  • ​អ្នក​ឈ្នះ​រង្វាន់​ទូរស័ព្ទ​ iPhone​ 167​ Pro​ Max​ សរុប​ចំនួន​ 3​ នាក់​ នឹង​ត្រូវ​ជ្រើសរើស​ក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ​។
  • ​អតិថិជន​ ABA​ Mobile​ ម្នាក់​ អាច​ឈ្នះ​រង្វាន់​ទូរស័ព្ទ​ iPhone​ 16​ Pro​ Max​ តែ​មួយ​ប៉ុណ្ណោះ​។​
  • ធនាគារ​ ABA​ នឹង​ទាក់ទង​ទៅ​អ្នក​ឈ្នះ​ ដើម្បី​បើក​រង្វាន់​ តាម​រយៈ​លេខ​ទូរស័ព្ទ​ 098​ 203​ 203​។​ ប្រសិនជា​អតិថិជន​មិន​លើក​ទូរស័ព្ទ​ ឬ​មិន​អាច​ទាក់ទង​បាន​ក្នុង​រយៈពេល​ 2​ ថ្ងៃ​ធ្វើការ​ អ្នក​ឈ្នះ​ថ្មី​នឹង​ត្រូវ​ជ្រើសរើស​ ដើម្បី​ទទួល​រង្វាន់​ជំនួស​។​
  • អ្នក​ឈ្នះ​ត្រូវ​មក​បើក​យក​រង្វាន់​ក្នុងអំឡុងពេល​ 3​ ថ្ងៃ​ធ្វើការ​ បន្ទាប់​ពី​ធនាគារ​ ABA​ បាន​ទាក់ទង​រួច​។​ បើ​មិន​ដូច្នោះ​ទេ​ អ្នក​ឈ្នះ​ថ្មី​នឹង​ត្រូវ​ជ្រើសរើស​ ដើម្បី​ទទួល​រង្វាន់​ជំនួស​។​
  • ​រង្វាន់​ពី​ប្រូ​ម៉ូ​សិន​ មិន​អាច​ផ្ទេរ​ ឬ​ដូរ​យក​ជា​សាច់ប្រាក់​ ឬ​ផលិតផល​ផ្សេង​បាន​ឡើយ​។​
  • ​រូបភាព​នៃ​រង្វាន់​ដែល​ប្រើប្រាស់​ក្នុង​ការ​ផ្សព្វផ្សាយ​នានា​គឺជា​រូបតំណាង​ប៉ុណ្ណោះ​។​ រង្វាន់​ជាក់ស្តែង​អាច​នឹង​ខុស​ពី​រូបភាព​។​
  • តាម​រយៈ​ការ​ចូលរួម​ក្នុង​ប្រូ​ម៉ូ​សិន​នេះ​ អ្នក​ឈ្នះ​នឹង​តម្រូវ​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​ផ្សព្វផ្សាយ​នានា​ដោយ​ស្វ័យប្រវត្តិ​ ដោយ​ក្នុង​នោះ​ ឈ្មោះ​ និង​រូប​របស់​អ្នក​ឈ្នះ​ អាច​នឹង​ត្រូវ​បង្ហាញ​ជា​សាធារណៈ​។​
  • បុគ្គលិក​ ABA​ មិន​មាន​សិទ្ធិ​ចូលរួម​ក្នុង​ការ​ចាប់ឆ្នោត​នេះ​ទេ​។​
  • ធនាគារ​ ABA​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ​ ឬ​ផ្លាស់​ប្ដូរ​,​ កែប្រែ​,​ ឬ​បន្ថែម​ ខ​ និង​លក្ខខណ្ឌ​ណាមួយ​ទាំងនេះ​ ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ អំពី​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​នេះ​ គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ ហើយ​មិន​មានការ​ឆ្លើយឆ្លង​ណាមួយ​ផ្សេង​ទៀត​ឡើយ​។​