បង់វិក្កយបត្រអគ្គិសនីតាម ABA Mobile មានឱកាសឈ្នះរថយន្ត BYD Sealion 5 DM-i SUV និងរង្វាន់ជាច្រើន!
04/Aug/2025

ប្រសិនបើអ្នកមិនធ្លាប់បង់វិក្កយបត្រអគ្គិសនីតាម ABA Mobile – គួរចាប់ផ្តើមពីឥឡូវនេះទៅ ព្រោះថា រាល់ការទូទាត់អាចឲ្យអ្នកមានឱកាសឈ្នះរង្វាន់ជាច្រើន។ ពីឥឡូវ ដល់ថ្ងៃទី31 ខែមីនា ឆ្នាំ2026 រាល់ពេលបង់វិក្កយបត្រភ្លើងតាម ABA Mobile អ្នកនឹងមានឈ្មោះក្នុងការចាប់រង្វាន់ស្វ័យប្រវត្តិ ដែលអាចឈ្នះរង្វាន់ប្រចាំខែ 400,000 រៀល ឬរង្វាន់ធំ BYD Sealion 5 DM-i SUV!
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី26 ខែកញ្ញា ឆ្នាំ2025 ដល់ថ្ងៃទី31 ខែមីនា ឆ្នាំ2026 (រាប់បញ្ចូលថ្ងៃទាំងពីរ)។
ដំណើរការនៃប្រូម៉ូសិន៖ អ្នកប្រើ ABA Mobile ដែលទូទាត់វិក្កយបត្រអគ្គិសនីតាម ABA Mobile អាចមានឱកាសឈ្នះរង្វាន់ប្រចាំខែ 400,000 រៀល ឬរង្វាន់ធំ រថយន្ត BYD Sealion 5 DM-i SUV នៅពេលចប់ប្រូម៉ូសិន។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនសម្រាប់អ្នកប្រើ ABA Mobile ទាំងអស់ ដែលប្រើ ABA Mobile ដើម្បីទូទាត់វិក្កយបត្រអគ្គិសនី ជូនអគ្គិសនីកម្ពុជា (EDC) និងអ្នកផ្គត់ផ្គង់អគ្គិសនីឯកជននៅទូទាំងប្រទេស។
- ប្រូម៉ូសិននេះ អនុវត្តចំពោះប្រតិបត្តិការទូទាត់អគ្គិសនីជោគជ័យប៉ុណ្ណោះ។ ប្រតិបត្តិការត្រូវតាមលក្ខខណ្ឌមួយលើក ទទួលបានឱកាសមួយដងនៅក្នុងការចាប់រង្វាន់។
- អ្នកឈ្នះសរុប 51រូប នឹងត្រូវចាប់ឈ្មោះជ្រើសរើសដោយធនាគារ ABA៖
- អ្នកឈ្នះរង្វាន់ធំ 1 រូប – រថយន្ត BYD Sealion 5 DM-i SUV
- អ្នកឈ្នះរង្វាន់ប្រចាំខែ 50 រូប (ជ្រើសរើស 10 រូប រៀងរាល់ខែ ចំនួន 5ខែ) – ទឹកប្រាក់ 400,000 រៀល។
- ការចាប់រង្វាន់ជ្រើសរើសអ្នកឈ្នះ នឹងធ្វើឡើងទៅតាមកាលវិភាគដូចខាងក្រោម៖
- ការចាប់រង្វាន់លើកទី 1 នៅថ្ងៃទី 10 វិច្ឆិកា 2025
- អ្នកឈ្នះទឹកប្រាក់ 400,000 រៀល ចំនួន 10 នាក់
- សម្រាប់ប្រតិបត្តិការពីថ្ងៃទី 26 កញ្ញា ដល់ថ្ងៃទី 31 តុលា 2025 ។
- ការចាប់រង្វាន់លើកទី 2 នៅថ្ងៃទី 5 ធ្នូ 2025
- អ្នកឈ្នះទឹកប្រាក់ 400,000 រៀល ចំនួន 10 នាក់
- សម្រាប់ប្រតិបត្តិការពីថ្ងៃទី 1 ដល់ថ្ងៃទី 30 វិច្ឆិកា 2025 ។
- ការចាប់រង្វាន់លើកទី 3 នៅថ្ងៃទី 5 មករា 2026
- អ្នកឈ្នះទឹកប្រាក់ 400,000 រៀល ចំនួន 10 នាក់
- សម្រាប់ប្រតិបត្តិការពីថ្ងៃទី 1 ដល់ថ្ងៃទី 31 ធ្នូ 2025 ។
- ការចាប់រង្វាន់លើកទី 4 នៅថ្ងៃទី 5 កុម្ភៈ 2026
- អ្នកឈ្នះទឹកប្រាក់ 400,000 រៀល ចំនួន 1០ នាក់
- សម្រាប់ប្រតិបត្តិការពីថ្ងៃទី 1 ដល់ថ្ងៃទី 31 មករា 2026។
- ការចាប់រង្វាន់លើកទី 5 នៅថ្ងៃទី 5 មីនា 2026
- អ្នកឈ្នះទឹកប្រាក់ 400,000 រៀល ចំនួន 1០ នាក់
- សម្រាប់ប្រតិបត្តិការពីថ្ងៃទី 1 ដល់ថ្ងៃទី 28 កុម្ភៈ 2026។
- ការចាប់ឆ្នោតលើកទី 6 នៅថ្ងៃទី 6 មេសា 2026
- អ្នកឈ្នះរង្វាន់ធំ រថយន្ត BYD Sealion 5 ចំនួន 1 នាក់
- លក្ខខណ្ឌចូលរួមៈ អ្នកប្រើ ABA Mobile ទាំងអស់ដែលមានប្រតិបត្តិការជោគជ័យយ៉ាងតិចមួយក្នុងមួយខែសម្រាប់រយៈពេលប្រាំមួយខែជាប់ៗគ្នា។
- ការចាប់រង្វាន់លើកទី 1 នៅថ្ងៃទី 10 វិច្ឆិកា 2025
- រង្វាន់មិនអាចផ្ទេរទៅឲ្យអ្នកផ្សេង និងដូរយកជាសាច់ប្រាក់បានទេ។ រូបភាពនៃរង្វាន់ដែលប្រើប្រាស់ក្នុងការផ្សព្វផ្សាយ គឺជារូបតំណាងប៉ុណ្ណោះ។ រង្វាន់ជាក់ស្តែងអាចខុសពីរូបដែលឃើញនៅក្នុងការផ្សព្វផ្សាយ។
- អ្នកប្រើ ABA Mobile ម្នាក់ៗអាចឈ្នះរង្វាន់ទឹកប្រាក់បានតែម្តងគត់ក្នុងអំឡុងពេលប្រូម៉ូសិន។
- សម្រាប់អ្នកឈ្នះរង្វាន់ទឹកប្រាក់ ធនាគារ ABA នឹងផ្ទេរប្រាក់រង្វាន់ចំនួន 400,000 រៀល ទៅកាន់គណនី ABA របស់អ្នកឈ្នះផ្ទាល់ ក្នុងរយៈពេល 10 ថ្ងៃធ្វើការ ក្រោយជ្រើសរើសអ្នកឈ្នះរួច។
- ធនាគារ ABA នឹងទាក់ទងទៅអ្នកឈ្នះរង្វាន់ធំ រថយន្ត BYD Sealion 5 DM-i SUV ដើម្បីមកទទួលរង្វាន់ តាមរយៈលេខទូរស័ព្ទមួយខ្សែគត់ 098 203 203។ អ្នកឈ្នះត្រូវមកទទួលរង្វាន់ក្នុងអំឡុងពេល 3 ថ្ងៃធ្វើការ នៅការិយាល័យកណ្តាលធនាគារ ABA បន្ទាប់ពីក្រុមការងារបានទាក់ទងរួច។ បើមិនដូច្នោះទេ អ្នកឈ្នះថ្មីនឹងត្រូវជ្រើសរើស ដើម្បីទទួលរង្វាន់ជំនួស។
- តាមរយៈការចូលរួមក្នុងកម្មវិធីប្រូម៉ូសិននេះ អ្នកឈ្នះរង្វាន់បានយល់ព្រមដោយស្វ័យប្រវត្តិក្នុងសកម្មភាពផ្សព្វផ្សាយនានា ដែលក្នុងនោះ ឈ្មោះ និងរូបថតរបស់ពួកគេ នឹងត្រូវបង្ហាញជាសាធារណៈ។
- បុគ្គលិកធនាគារ ABA មិនមានសិទ្ធក្នុងការឈ្នះរង្វាន់ធំទេ។
- ធនាគារ ABA រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់ ផ្លាស់ប្ដូរ លុបចោល ឬបន្ថែមលក្ខខណ្ឌណាមួយ ដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA អំពីបញ្ហាណាមួយជាការសម្រេចចុងក្រោយ និងមិនមានការកែប្រែ។

