ដាក់ ABA PAY ជាមធ្យោបាយទូទាត់ស្វ័យប្រវត្តនៅលើ E-GetS មានឱកាសឈ្នះលុយនិងប័ណ្ណទឹកប្រាក់
04/Aug/2025

ជាមួយ ABA PAY អ្នកអាចប្រែក្លាយការកុម្មង់ជាឱកាសឈ្នះ! រហូតដល់ថ្ងៃទី15 ខែមិថុនា ឆ្នាំ 2026 រាល់ការទូទាត់ជាមួយ ABA PAY នៅលើអេប E-GetS នឹងមានឈ្មោះចូលរួមក្នុងការចាប់រង្វាន់ស្វ័យប្រវត្ត ដែលអាចឈ្នះរហូតដល់ 100ដុល្លារ និងប័ណ្ណទឹកប្រាក់ 10 ដុល្លារ។ អ្នកឈ្នះសរុបចំនួន 312 នាក់ នឹងត្រូវជ្រើសរើស - អ្នកអាចជាម្នាក់ក្នុងចំណោមនោះដែរ។ កុម្មង់ទូទាត់ជាមួយ ABA PAY កាន់តែច្រើន ឱកាសឈ្នះរង្វាន់ក៏កាន់តែច្រើនដូចគ្នា អ្នកប្រើ ABA Mobile ការកុម្មង់អាហាររបស់អ្នកអាចឲ្យឈ្នះទឹកប្រាក់!
មិនទាន់មានគណនី ABA? ដោនឡូត ABA Mobile រួចបើក គណនីរហ័ស ដោយមិនចាំបាច់បំពេញក្រដាសស្នាម ឬអញ្ជើញទៅសាខាធនាគារ (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ)។
ចាប់ពីថ្ងៃទី16 ខែមីនា ដល់ថ្ងៃទី15 ខែមិថុនា ឆ្នាំ2026 រាល់ពេលកុម្មង់អាហារនៅលើ E-GetS ហើយបង់ប្រាក់ជាមួយ ABA PAY អ្នកនឹងទទួលបានឱកាសចាប់រង្វាន់ចំនួន 1 ដោយស្វ័យប្រវត្ត។ កុម្មង់កាន់តែច្រើន ឱកាសឈ្នះរង្វាន់កាន់តែច្រើន!
រង្វាន់ទឹកប្រាក់ សម្រាប់ប្រូម៉ូសិននេះ មានដូចជា៖
- អ្នកឈ្នះ $100 × 24 រូប
- អ្នកឈ្នះ $50 × 24 រូប
- អ្នកឈ្នះ $25 × 24 រូប
បន្ថែមពីនេះ អ្នកឈ្នះ 240 រូបបន្ថែមនឹងទទួលបានប័ណ្ណទឹកប្រាក់ E-GetS ដែលមានតម្លៃ$10។
គ្រាន់តែកុម្មង់អាហារ, ទូទាត់ជាមួយ ABA PAY ដើម្បីមានឱកាសឈ្នះ!
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី16 ខែមីនា ដល់ថ្ងៃទី15 ខែមិថុនា ឆ្នាំ2026 (រាប់បញ្ចូលថ្ងៃទាំងពីរ)
ដំណើរការនៃប្រូម៉ូសិន៖ ដាក់ ABA PAY ជាមធ្យោបាយទូទាត់ស្វ័យប្រវត្តនៅលើអេប E-GetS។ ដាក់កុម្ម៉ង់ និងបញ្ចប់ការទូទាត់ជាមួយ ABA PAY - ប្រតិបត្តិការរបស់អ្នកនឹងចូលទៅក្នុងការចាប់រង្វាន់ដោយស្វ័យប្រវត្ត។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនផ្ដាច់មុខសម្រាប់អតិថិជន ABA Mobile ទាំងអស់។
- ប្រូម៉ូសិននេះ អនុវត្តចំពោះសេវាកម្មដឹកជញ្ជូនអាហារ ប៉ុណ្ណោះ។
- ប្រូម៉ូសិននេះ ផ្ដល់ជូនអតិថិជនថ្មីចាស់ទាំងអស់ ដែលប្រើ ABA PAY ជាមធ្យោបាយទូទាត់ស្វ័យប្រវត្ត។
- រាល់វិក្កយបត្រទូទាត់ជាមួយ ABA PAY នៅលើអេប E-GetS ស្មើនឹងឱកាសមួយដង ចូលរួមក្នុងការចាប់រង្វាន់ស្វ័យប្រវត្ត។
- ABA នឹងជ្រើសរើសអ្នកឈ្នះ ដោយរង្វាន់រួមមាន៖
- ទឹកប្រាក់ $100 ចំនួន 24 រង្វាន់
- ទឹកប្រាក់ $50 ចំនួន 24 រង្វាន់
- ទឹកប្រាក់ $25 ចំនួន 24 រង្វាន់
- ក្រុមហ៊ុន E-GetS នឹងជ្រើសរើសអ្នកឈ្នះ សម្រាប់រង្វាន់ខាងក្រោម៖
- ប័ណ្ណទឹកប្រាក់ $10 ចំនួន 240 រង្វាន់
- អ្នកឈ្នះរង្វាន់សរុបចំនួន 312 រូប នឹងត្រូវជ្រើសរើសតាមរយៈការចាប់រង្វាន់ចំនួន 3 លើក ដោយក្នុងមួយលើក រើសអ្នកឈ្នះចំនួន 104 រូប៖
- ការចាប់រង្វាន់លើកទីមួយ៖
- កាលបរិចេ្ឆទចាប់រង្វាន់៖ 21 មេសា 2026
- រយៈពេលប្រតិបត្តិការ៖ 16 មីនា - 15 មេសា 2026
- អ្នកឈ្នះចំនួន 104 នាក់នឹងត្រូវជ្រើសរើស៖
- ទឹកប្រាក់ $100 - អ្នកឈ្នះ 8រូប
- ទឹកប្រាក់ $50 - អ្នកឈ្នះ 8រូប
- ទឹកប្រាក់ $25 - អ្នកឈ្នះ 8រូប
- ប័ណ្ណទឹកប្រាក់ $10 - អ្នកឈ្នះ 80រូប
- ការចាប់រង្វាន់លើកទីពីរ៖
- កាលបរិចេ្ឆទចាប់រង្វាន់៖ 20 ឧសភា 2026
- រយៈពេលប្រតិបត្តិការ៖ 16 មេសា - 15 ឧសភា 2026
- អ្នកឈ្នះចំនួន 104 នាក់នឹងត្រូវជ្រើសរើស៖
- ទឹកប្រាក់ $100 - អ្នកឈ្នះ 8រូប
- ទឹកប្រាក់ $50 - អ្នកឈ្នះ 8រូប
- ទឹកប្រាក់ $25 - អ្នកឈ្នះ 8រូប
- ប័ណ្ណទឹកប្រាក់ $10 - អ្នកឈ្នះ 80រូប
- ការចាប់រង្វាន់លើកទីបី៖
- កាលបរិចេ្ឆទចាប់រង្វាន់៖ 19 មិថុនា 2026
- រយៈពេលប្រតិបត្តិការ៖ 16 ឧសភា - 15 មិថុនា 2026
- អ្នកឈ្នះចំនួន 104 នាក់នឹងត្រូវជ្រើសរើស៖
- ទឹកប្រាក់ $100 - អ្នកឈ្នះ 8រូប
- ទឹកប្រាក់ $50 - អ្នកឈ្នះ 8រូប
- ទឹកប្រាក់ $25 - អ្នកឈ្នះ 8រូប
- ប័ណ្ណទឹកប្រាក់ $10 - អ្នកឈ្នះ 80រូប
- ការចាប់រង្វាន់លើកទីមួយ៖
- ដំណើរការទទួលរង្វាន់៖
- រង្វាន់ទឹកប្រាក់នឹងផ្ទេរចូលគណនីរបស់អ្នកឈ្នះដែលប្រើសម្រាប់ទូទាត់ដោយផ្ទាល់ក្នុងរយៈពេល 15 ថ្ងៃធ្វើការ ក្រោយជ្រើសរើសអ្នកឈ្នះរួច។
- ប័ណ្ណទឹកប្រាក់ $10 នឹងបញ្ចូលទៅគណនី E-GetS របស់អ្នកឈ្នះដោយស្វ័យប្រវត្ត។
- បុគ្គលិកធនាគារ ABA នឹងមិនទាក់ទងទៅអ្នកឈ្នះ ពាក់ព័ន្ធនឹងប្រាក់រង្វាន់នៃប្រូម៉ូសិននេះឡើយ។
- អ្នកប្រើ ABA Mobile ដែលឈ្នះគូប៉ុងបញ្ចុះតម្លៃ អាចមើលប័ណ្ណដែលឈ្នះនោះនៅក្នុងគណនី E-GetS។
- បុគ្គលិក ABA និង E-GetS មិនមានសិទ្ធិចូលរួមក្នុងកម្មវិធីប្រូម៉ូសិននេះទេ។ អ្នកឈ្នះនឹងត្រូវបានផ្ទៀងផ្ទាត់អត្តសញ្ញាណ។
- ធនាគារ ABA និងក្រុមហ៊ុន E-GetS រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការផ្លាស់ប្ដូរ ឬកែប្រែលក្ខខណ្ឌ ឬ បញ្ចប់ប្រូម៉ូសិននេះដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA និង E-GetS អំពីបញ្ហាណាមួយពាក់ព័ន្ធនឹងប្រូម៉ូសិននេះ គឺជាការសម្រេចចិត្តចុងក្រោយ និងមិនមានការកែប្រែ។
- ប្រតិបត្តិការដែលធ្វើឡើងនៅលើកម្មវិធី E-GetS គឺអាស្រ័យលើខ និងលក្ខខណ្ឌនៃសេវាកម្មរបស់ E-GetS។

