ផ្ញើ​កាដូ​ GiftCard​ ឲ្យ​គេ​ អ្នក​អាច​ឈ្នះ​ម៉ូតូ​!

04/Aug/2025

រាល់ពេល​ផ្ញើ​ GiftCard​ ឲ្យ​គេ​ អ្នក​អាច​មានឱកាស​ឈ្នះ​រង្វាន់​ប្រចាំខែ​ iPhone​ 17​ និង​រង្វាន់​ធំ​ម៉ូតូ​ Honda​ Giorno+​ YM26!​ ​

មាន​ GiftCard​ ច្រើន​ប្រភេទ​ សម្រាប់​សេវាកម្ម​ និង​ផលិតផល​ផ្សេងៗ​ដែល​អ្នក​អាច​ទិញ​ជូន​គេ​ មិន​ថា​ GiftCard​ ប្រភេទ​កាហ្វេ​,​ អាហារ​,​ ហាង​ទំនិញ​/​សម្លៀក​បំពាក់​ និង​សេវាកម្ម​ ក៏​ដូច​ជា​ផលិតផល​ប្រេ​ន​ជា​ច្រើន​ទៀត​ គឺ​ទិញ​ភ្លាម​ផ្ញើ​ភ្លាម​ ទៅ​កាន់​មិត្តភក្ដិ​,​ គ្រួសារ​,​ ឬ​អ្នក​រួមការ​ងារ​ -​ ពេល​ផ្ញើ​រួច​ ឈ្មោះ​របស់​អ្នក​ នឹង​មាន​ក្នុង​កម្មវិធី​ចាប់​រង្វាន់​ស្វ័យប្រវត្ត​។​ ​

មិន​ចាំបាច់​ចុះ​ឈ្មោះ​។​ មិន​ត្រូវការ​ជំហាន​ផ្សេង​ច្រើន​។​ ផ្ញើ​ GiftCard​ 1​ តាម​ ABA​ Mobile​ អ្នក​នឹង​មាន​ ឈ្មោះ​ 1​ ក្នុង​បញ្ជី​ចាប់​រង្វាន់​។​ ផ្ញើ​បាន​ច្រើន​ មានឈ្មោះ​ច្រើន​ បង្កើន​ឱកាស​ឈ្នះ​។​ ​

រង្វាន់​ដែល​អាច​ឈ្នះ​ពី​ប្រូ​ម៉ូ​សិន​នេះ

​iPhone​ 17​ ចំនួន​ 7​ រង្វាន់​ (​ក្នុង​មួយ​ខែ​ នឹង​មាន​អ្នក​ឈ្នះ​ម្នាក់​) ​

រង្វាន់​ម៉ូតូ​ Honda​ Giorno+​ ជា​រង្វាន់​ធំ​ ចំនួន​មួយ​រង្វាន់​ ​

មិន​ទាន់​មាន​គណនី​ ABA?​ ដោ​ន​ឡូត​កម្មវិធី​ ABA​ Mobile​ រួច​បើក​ គណនី​រហ័ស​ ដោយ​មិន​ចាំបាច់​បំពេញ​ក្រដាស​ស្នាម​ ឬ​អញ្ជើញ​ទៅ​សាខា​ (​ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​ និង​លេខ​ទូរស័ព្ទ​)​។

​រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ទី​22​ ខែមេសា​ ដល់​ថ្ងៃ​ទី​ 9​ ខែធ្នូ​ ឆ្នាំ​2026​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។

​​របៀប​ដំណើរការ​៖​ រាល់​ GiftCard​ ដែល​បាន​ទិញ​ក្នុង​ ABA​ Mobile​ អ្នក​ទទួល​បាន​មួយ​ឱកាស​ក្នុង​កម្មវិធី​ចាប់ឆ្នោត​ដែល​អាច​ឈ្នះ​រង្វាន់​ប្រចាំខែ​ ទូរស័ព្ទ​ iPhone​ 17​ ឬ​រង្វាន់​ធំ​ –​ ម៉ូតូ​ Honda​ Giorno+​ ។​ ​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​ផ្ដាច់មុខ​សម្រាប់​អ្នក​ប្រើ​ ABA​ Mobile​។
  • ​​ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​ចំពោះ​ប្រតិបត្តិការ​ទិញ​ ABA​ GiftCard​ នៅ​ផ្នែក​ កាដូ​ និង​ មី​នី​អេប​ របស់​ ABA​ Mobile​។​
  • ​ប្រតិបត្តិការ​ត្រូវ​តាម​លក្ខខណ្ឌ​មួយ​ដង​ ទទួល​បាន​មួយ​ឱកាស​ក្នុង​ការ​ចាប់​រង្វាន់​។​ ធ្វើ​ប្រតិបត្តិការ​ត្រូវ​តាម​លក្ខខណ្ឌ​កាន់តែ​ច្រើន​ ឱកាស​ឈ្នះ​ក៏​កាន់តែ​ច្រើន​ដូច​គ្នា​។​
  • កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ​ នឹង​មាន​អ្នក​ឈ្នះ​រង្វាន់​ប្រចាំខែ​សរុប​ចំនួន​ 7​រូប​៖

    • អ្នក​ឈ្នះ​ iPhone​ 17​ ចំនួន​ 1​ រូប​ នឹង​ត្រូវ​ជ្រើសរើស​តាម​រយៈ​ការ​ចាប់​រង្វាន់​រៀង​រាល់​ខែ​។
    • ​ចំនួន​ដង​នៃ​ឱកាស​ចូលរួម​ នឹង​រាប់​ប្រចាំខែ​ ហើយនឹង​មិន​រាប់​បន្ដ​ទៅ​ខែ​បន្ទាប់​សម្រាប់​ការ​ចាប់​រង្វាន់​លើក​ក្រោយ​ទេ​។​
    • អតិថិជន​ម្នាក់​អាច​ឈ្នះ​រង្វាន់​តែ​ម្ដង​គត់​ ក្នុងអំឡុងពេល​ប្រូ​ម៉ូ​សិន​ទាំងមូល​។​

  • ​រង្វាន់​ធំ​ ម៉ូតូ​ Honda​ Giorno+​ នឹង​ចាប់​ឈ្មោះ​ជ្រើសរើស​អ្នក​ឈ្នះ​ចំនួន​ 1​ រូប​គត់​៖

    • អ្នក​ឈ្នះ​រង្វាន់​ធំ​នឹង​ត្រូវ​ជ្រើសរើស​នៅ​ចុង​ប្រូ​មូ​សិន​។
    • ​ចំនួន​ដង​នៃ​ឱកាស​ចូលរួម​សម្រាប់​រង្វាន់​ធំ​ នឹង​រាប់​បញ្ចូល​គ្នា​អំឡុង​ពេល​ប្រូ​ម៉ូ​សិន​ទាំងមូល​។​

  • ​ការ​ចាប់​រង្វាន់​នឹង​ធ្វើ​ឡើង​ទៅ​តាម​កាលវិភាគ​ដូច​ខាងក្រោម​៖​

    • ការ​ចាប់​រង្វាន់​លើក​ទី​ 1​ នៅ​ថ្ងៃ​ទី​25​ ឧសភា​ 2026

      • ជ្រើសរើស​អ្នក​ឈ្នះ​ iPhone​ 17​ ចំនួន​ 1​ នាក់​
      • សម្រាប់​ប្រតិបត្តិការ​ពី​ថ្ងៃ​ទី​22​ មេ​សា​ ដល់​ថ្ងៃ​ទី​21​ ឧសភា​ 2026​

    • ​ការ​ចាប់​រង្វាន់​លើក​ទី​ 2​ នៅ​ថ្ងៃ​ទី​24​ មិថុនា​ 2026

      • ជ្រើសរើស​អ្នក​ឈ្នះ​ iPhone​ 17​ ចំនួន​ 1​ នាក់​
      • សម្រាប់​ប្រតិបត្តិការ​ពី​ថ្ងៃ​ទី​22​ ឧសភា​ ដល់​ថ្ងៃ​ទី​21​ មិថុនា​ 2026

    • ការ​ចាប់​រង្វាន់​លើក​ទី​ 3​ នៅ​ថ្ងៃ​ទី​24​ កក្កដា​ 2026

      • ជ្រើសរើស​អ្នក​ឈ្នះ​ iPhone​ 17​ ចំនួន​ 1​ នាក់​
      • សម្រាប់​ប្រតិបត្តិការ​ពី​ថ្ងៃ​ទី​22​ មិថុនា​ ដល់​ថ្ងៃ​ទី​21​ កក្កដា​ 2026

    • ការ​ចាប់​រង្វាន់​លើក​ទី​ 4​ នៅ​ថ្ងៃ​ទី​25​ សីហា​ 2026

      • ​ជ្រើសរើស​អ្នក​ឈ្នះ​ iPhone​ 17​ ចំនួន​ 1​ នាក់​
      • សម្រាប់​ប្រតិបត្តិការ​ពី​ថ្ងៃ​ទី​22​កក្កដា​ ដល់​ថ្ងៃ​ទី​21​ សីហា​ 2026

    • ការ​ចាប់​រង្វាន់​លើក​ទី​ 5​ នៅ​ថ្ងៃ​ទី​ 25​ កញ្ញា​ 2026

      • ជ្រើសរើស​អ្នក​ឈ្នះ​ iPhone​ 17​ ចំនួន​ 1​ នាក់​
      • សម្រាប់​ប្រតិបត្តិការ​ពី​ថ្ងៃ​ទី​22​ សីហា​ ដល់​ថ្ងៃ​ទី​21​ កញ្ញា​ 2026​។​

    • ការ​ចាប់ឆ្នោត​លើក​ទី​ 6​ នៅ​ថ្ងៃ​ទី​26​ តុលា​ 2026

      • ជ្រើសរើស​អ្នក​ឈ្នះ​ iPhone​ 17​ ចំនួន​ 1​ នាក់
      • ​សម្រាប់​ប្រតិបត្តិការ​ពី​ថ្ងៃ​ទី​22​ កញ្ញា​ ដល់​ថ្ងៃ​ទី​21​ តុលា​ 2026​។​

    • ការ​ចាប់ឆ្នោត​លើក​ទី​ 7​ នៅ​ថ្ងៃ​ទី​27​ វិច្ឆិកា​ 2026

      • ជ្រើសរើស​អ្នក​ឈ្នះ​ iPhone​ 17​ ចំនួន​ 1​ នាក់​
      • សម្រាប់​ប្រតិបត្តិការ​ពី​ថ្ងៃ​ទី​22​ តុលា​ ដល់​ថ្ងៃ​ទី​21​ វិច្ឆិកា​ 2026​។

    • ​ការ​ចាប់ឆ្នោត​លើក​ទី​ 8​ នៅ​ថ្ងៃ​ទី​14​ ធ្នូ​ 2026

      • ​ជ្រើសរើស​អ្នក​ឈ្នះ​រង្វាន់​ធំ​ ម៉ូតូ​ Honda​ Giorno+​ ចំនួន​ 1​ នាក់​
      • សម្រាប់​ប្រតិបត្តិការ​ពី​ថ្ងៃ​ទី​22​ មេ​សា​ ដល់​ថ្ងៃ​ទី​9​ ធ្នូ​ ឆ្នាំ​2026​។​

  • ធនាគារ​ ABA​ នឹង​ទាក់ទង​ទៅ​អ្នក​ឈ្នះ​ ដើម្បី​អញ្ជើញ​មក​ទទួល​រង្វាន់​ តាម​រយៈ​លេខ​ទូរស័ព្ទ​មួយ​ខ្សែ​គត់​ 098​ 203​ 203​។​
  • ​អ្នក​ឈ្នះ​ត្រូវ​មក​ទទួល​រង្វាន់​នៅ​ការិយាល័យ​កណ្តាល​ ឬ​សាខា​ ABA​ ណាមួយ​ដែល​បាន​ព្រមព្រៀង​ ក្នុងអំឡុងពេល​ 3​ថ្ងៃ​ធ្វើការ​ បន្ទាប់​ពី​ក្រុមការងារ​ ABA​ បាន​ទាក់ទង​រួច​។​ បើ​មិន​ដូច្នោះ​ទេ​ អ្នក​ឈ្នះ​ថ្មី​នឹង​ត្រូវ​ជ្រើសរើស​ ដើម្បី​ទទួល​រង្វាន់​ជំនួស​។​
  • ​រង្វាន់​មិន​អាច​ផ្ទេរ​ទៅ​ឲ្យ​អ្នក​ផ្សេង​ ឬ​ដូរ​យក​ជា​សាច់ប្រាក់​បាន​ទេ​។​ រូបភាព​នៃ​រង្វាន់​ដែល​ប្រើប្រាស់​ក្នុង​ការ​ផ្សព្វផ្សាយ​នានា​គឺ​សម្រាប់​តំណាង​តែ​ប៉ុណ្ណោះ​។​ រង្វាន់​ជាក់ស្តែង​អាច​នឹង​ខុស​ពី​រូប​ដែល​បានឃើញ​។​
  • ​តាម​រយៈ​ការ​ចូលរួម​ក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ​ អ្នក​ឈ្នះ​រង្វាន់​បាន​យល់ព្រម​ដោយ​ស្វ័យប្រវត្ត​ក្នុង​សកម្មភាព​ផ្សព្វផ្សាយ​នានា​ ដែល​ក្នុង​នោះ​ ឈ្មោះ​ សញ្ជាតិ​ និង​ទីកន្លែង​រស់នៅ​របស់​អ្នក​ឈ្នះ​ អាច​នឹង​ត្រូវ​បង្ហាញ​ជា​សាធារណៈ​។​
  • ធនាគារ​ ABA​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​ ផ្លាស់​ប្ដូរ​ លុប​ចោល​ ឬ​បន្ថែម​លក្ខខណ្ឌ​ណាមួយ​ ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  • ​ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ អំពី​បញ្ហា​ណាមួយ​ជា​ការ​សម្រេច​ចុង​ក្រោយ​ និង​មិន​មានការ​កែប្រែ​។