ចំណេញបាន ១២ភាគរយ ពីវិបសាយ Agoda ពេលប្រើកាត ABA Mastercard
01/Jun/2018

កំពុងតែរៀបគម្រោងដើរលេងដ៏រ៉ូមែនទិក ឬវិស្សមកាលជាលក្ខណៈគ្រួសារមែនទេ?
យើងមានការបញ្ចុះតម្លៃ ១២% ដ៏អស្ចារ្យជូនលោកអ្នក នៅពេលដែលអ្នកកក់បន្ទប់ស្នាក់នៅ លើវិបសាយ Agoda.com ដោយប្រើកាត Mastercard ពីធនាគារ ABA។ លោកអ្នកអាចជ្រើសរើសបន្ទប់ច្រើនប្រភេទមានលក្ខណៈសម្បូរបែបនៅទូទាំងពិភពលោក មានតាំងពីបន្ទប់សណ្ឋាគារ រីស៊ត ផ្ទះសំណាក់សហគមន៍ ឬផ្ទះលម្ហែវិស្សមកាល។ កុំរំលងការផ្តល់ជូនដ៏វិសេសវិសាលនេះ ហើយកក់សណ្ឋាគាររបស់អ្នកពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៨ សម្រាប់ការស្នាក់នៅរហូតដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៨!
ជំហានងាយៗសម្រាប់វិស្សមកាលឥតខ្ចោះរបស់អ្នក៖
- ចូលទៅកាន់ https://www.agoda.com/mastercardkh
- ជ្រើសរើសសណ្ឋាគារ និងរយៈពេលស្នាក់នៅដែលអ្នកពេញចិត្ត*
- ទូទាត់ប្រាក់ជាមួយកាត ABA Mastercard ហើយសម្លឹងរកមើលអត្រាបញ្ចុះតម្លៃ*
- បញ្ជាក់ការទូទាត់ប្រាក់។
* ជ្រើសរើសសណ្ឋាគារដែលមានពាក្យ “Promotion Eligible”។ ប្រភេទបន្ទប់ដែលមានពាក្យ “Pay at Hotel” មិនមានសិទ្ធិទទួលប្រូម៉ូសិននេះទេ។
**ប្រសិនបើអត្រាបញ្ចុះតម្លៃមិនបង្ហាញឲ្យឃើញ សូមចាកចេញសិន សឹមចាប់ផ្តើមឡើងវិញ
លក្ខខណ្ឌ៖
- រយៈពេលកក់៖ ឥឡូវ ដល់ ១៥ សីហា ២០១៨ រយៈពេលស្នាក់នៅ៖ ឥឡូវ ដល់ ១៥ វិចិ្ឆកា ២០១៨
- រាល់ការទូទាត់ទាំងអស់ ត្រូវធ្វើឡើងជាមួយកាត ABA Mastercard
- ប្រូម៉ូសិននេះ ផ្តល់ជូនចំពោះតែការកក់សណ្ឋាគារ ឬផ្ទះលម្ហែដែលមាននៅលើវិបសាយខាងលើ។
- ប្រូម៉ូសិនចុះថ្លៃនេះ ផ្តល់ជូនតែចំពោះតម្លៃបន្ទប់សណ្ឋាគារ/ផ្ទះលម្ហែតែប៉ុណ្ណោះ (មិនរាប់បញ្ចូលកម្រៃផ្សេងទៀតដូចជា ពន្ធក្នុងស្រុក ថ្លៃសេវាកម្ម ព្រមទាំងការចំណាយផ្ទាល់ខ្លួនផ្សេងៗទៀតនោះទេ)។
- ប្រូម៉ូសិននេះ មិនអាចផ្ទេរ និងមិនអាចបូកបញ្ចូលគ្នា, មិនអាចប្តូរជាសាច់ប្រាក់ ឬជាផលិតផលផ្សេងទៀតបាន, និងមិនអាចប្រើបូកជាមួយការបញ្ចុះតម្លៃ, ប្រូម៉ូសិន, សេវាដែលមានបញ្ចុះតម្លៃស្រាប់, និងសេវាដែលមានថ្លៃថេរឡើយ (លុះត្រាណាមានការបញ្ជាក់)។
- ប្រូម៉ូសិនចុះថ្លៃនេះ នឹងត្រូវបង្ហាញនៅលើទំព័របង់ប្រាក់បន្ទាប់ពីវាយបញ្ចូលលេខកាត ABA Mastercard ដែលមានសុពលភាពត្រឹមត្រូវ។
- ការផ្តល់ជូននេះ គឺស្ថិតក្នុងលក្ខខន្តិកៈរបស់ Agoda.com។ ករណីមានវិវាទណាមួយកើតឡើង សេចក្តីសម្រេចរបស់ Agoda.com ជាសេចក្តីសម្រចចុងក្រោយ។
- ធនាគារ ABA ឬ Agoda.com អាចធ្វើការផ្លាស់ប្តូរលក្ខខន្តិកៈនានាបានគ្រប់ពេល។ ការផ្តល់ជូននេះអាចនឹងត្រូវព្យួរទុក ឬលុបចោលដោយមិនជម្រាបជូនដំណឹងជាមុនឡើយ។

