សន្សំ​បាន​ 15%​ នៅ​លើ​ Agoda​ ជាមួយ​កាត​ ABA​ UnionPay​ International

21/Jan/2019

តើ​លោក​អ្នកជា​ម្ចាស់​កាត​ UPI​ របស់​ ABA​ ហើយ​ត្រូវការ​កក់​សណ្ឋាគារ​សម្រាប់​វិស្សមកាល​ខាង​មុខ​មែន​ទេ​?

​បើ​មែន​ យើង​មានការ​ផ្តល់​ជូន​ដ៏​ពិសេស​សម្រាប់​លោក​អ្នក​!​ ឥឡូវនេះ​ លោក​អ្នក​អាច​រីករាយ​ជាមួយ​ការ​បញ្ចុះតម្លៃ​ 15%​ ភ្លាមៗ​ ពេល​ដែល​លោក​អ្នកធ្វើការ​ទូទាត់​ជាមួយ​កាត​ UPI​ របស់​ ABA​ សម្រាប់​ការ​កក់​កន្លែង​ស្នាក់​នៅ​ទូ​ទាំង​ពិភពលោក​ ចាប់ពី​ថ្ងៃ​ទី​11​ ខែធ្នូ​ ឆ្នាំ​2019​ ដល់​ថ្ងៃ​ទី​31​ ខែមករា​ ឆ្នាំ​2020​ និង​ស្នាក់​នៅ​ចាប់ពី​ថ្ងៃ​ទី​11​ ខែធ្នូ​ ឆ្នាំ​2019​ ដល់​ថ្ងៃ​ទី​31​ ខែ​មិ​នា​ ឆ្នាំ​2020​ តាម​រយៈ​វិ​ប​សាយ​ Agoda​ ខាងក្រោម​។​

អំឡុង​ពេល​កក់៖ 11​ ធ្នូ​ 2019​ ដល់​ 31​ មក​រា​ 2020​ (​ថ្ងៃ​ទាំង​ពីរ​ត្រូវ​បាន​រាប់​បញ្ចូល​)

​អំឡុង​ពេល​ស្នាក់​នៅ៖ 11​ ធ្នូ​ 2019​ ដល់​ 31​ មិ​នា​ 2020​ (​ថ្ងៃ​ទាំង​ពីរ​ត្រូវ​បាន​រាប់​បញ្ចូល​)

ជំ​ហាន​ងាយៗ​ក្នុង​ការ​កក់​ដើម្បី​ទទួល​បានការ​បញ្ចុះតម្លៃ​

  • ​ចូល​ទៅ​កាន់​ https://www.agoda.com/unionpaykh
  • ​​ជ្រើសរើស​សណ្ឋាគារ​ និង​រយៈពេល​នៃ​ការ​ស្នាក់​នៅ​1
  • ទូទាត់​ប្រាក់​ដោយ​ប្រើ​កាត​ UPI​ របស់​ ABA​ ហើយ​ពិនិត្យ​មើល​អត្រា​បញ្ចុះតម្លៃ2
  • ​បញ្ជាក់​ពី​ការ​បង់ប្រាក់​។

1​ ជ្រើស​បន្ទប់​ដែល​មាន​ដាក់​ពាក្យ​ “Promotion​ Eligible”​ សំគាល់​។​ បន្ទប់​ដែល​មាន​ពាក្យ​ “Pay​ at​ hotel”​ មិន​ទទួល​បាន​ប្រូ​ម៉ូ​សិន​នេះ​ទេ​។​
2ប្រសិនបើ​មិន​មាន​បង្ហាញ​ការ​បញ្ចុះតម្លៃ​ទេ​ សូម​ចាកចេញ​ ហើយ​ចាប់ផ្ដើម​ម្ដងទៀត​។​

លក្ខខណ្ឌ​ត្រូវ​អនុវត្ត

  • ​ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​ចំពោះ​ការ​កក់​បន្ទប់​សណ្ឋាគារ​ (​ទូទាត់​មុន​ប៉ុណ្ណោះ​)​ ទូ​ទាំង​ពិភពលោក​ តាម​វិ​ប​សាយ​ https://www.agoda.com/unionpaykh​។
  • ​​​ត្រូវ​ទូទាត់​តាម​កាត​ UPI​ របស់​ ABA​។
  • ​​ប្រូ​សិន​បញ្ចុះតម្លៃ​នេះ​ អនុវត្ត​លើ​តម្លៃ​បន្ទប់​ប៉ុណ្ណោះ​ (​ដោយ​មិន​រួម​បញ្ចូល​ថ្លៃ​ពន្ធ​ក្នុងស្រុក​,​ ថ្លៃ​សេវា​ផ្សេងៗ​,​ ការ​គិតថ្លៃ​បន្ថែម​,​ ការ​ប្រើប្រាស់​សេវា​ផ្សេងៗ​ផ្ទាល់ខ្លួន​ឡើយ​)​។​​​
  • ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​ផ្ទេរ​ឲ្យ​អ្នក​ផ្សេង​,​ មិន​អាច​បូក​រួម​បញ្ចូល​គ្នា​,​ មិន​អាច​ដូរ​យក​ប្រាក់​ ឬ​ផលិតផល​ផ្សេងៗ​,​ និង​មិន​អាច​បូក​បញ្ចូល​ជាមួយ​ការ​បញ្ចុះតម្លៃ​,​ ប្រូ​ម៉ូ​សិន​,​ និង​ទំនិញ​បញ្ចុះតម្លៃ​ និង​ទំនិញ​ដាច់​ថ្លៃ​ផ្សេងៗ​ (​លើកលែង​មានការ​បញ្ជាក់​ពិសេស​)​។
  • ​​​ប្រូ​ម៉ូ​សិន​បញ្ចុះតម្លៃ​នេះ​ មាន​បង្ហាញ​តែ​នៅ​លើ​ទម្រង់​បែបបទ​កក់​បន្ទប់​ ក្រោយ​ពី​លោក​អ្នក​បញ្ចូល​លេខ​កាត​ UPI​ របស់​ ABA​  ដែល​ត្រឹមត្រូវ​រួច​ហើយ​។​
  • ប្រូ​ម៉ូ​សិន​នេះ​ ឈរ​លើ​គោលការណ៍​ “​អ្នក​កក់​មុន​ បាន​មុន​”​។
  • ​​​Agoda.com​ រក្សា​សិទ្ធិ​ជ្រើសរើស​ ក្នុង​ការ​កំណត់​រយៈពេល​បណ្តោះអាសន្ន​នៃ​ “​កម្មវិធី​ផ្តល់​ជូន​ពិសេស​”​ ដែល​អាច​បញ្ចុះតម្លៃ​ច្រើន​ជាង​នេះ​សម្រាប់​បណ្តា​ប្រទេស​ផ្សេងៗ​ដែល​បាន​ជ្រើសរើស​។​
  • ធនាគារ​ ABA​ និង​/​ឬ​ UPI​ សូម​រក្សា​សិទ្ធិ​បញ្ឈប់​ការ​ផ្តល់​ជូន​នេះ​នៅ​ពេល​ណាមួយ​ បើសិនជា​កញ្ចប់​ថវិការ​សម្រាប់​ប្រូ​ម៉ូ​សិន​នេះ​ត្រូវ​បាន​បញ្ចប់​មុន​កាលកំណត់​។
  • ​​ប្រូ​ម៉ូ​សិន​នេះ​ អាស្រ័យ​តាម​លក្ខខណ្ឌ​របស់​ Agoda.com,​ UPI,​ និង​ ធនាគារ​ ABA​។​ ករណី​មាន​ជម្លោះ​ណាមួយ​កើត​មាន​ឡើង​ នោះ​ការ​សម្រេចចិត្ត​របស់​ធនាគារ​ និង​/​ឬ​ Agoda.com​ ត្រូវ​ចាត់​ទុក​ថា​កា​រស​ម្រ​ច​ចិត្ត​ផ្លូវការ​ចុង​ក្រោយ​។
  • ​ធនាគារ​ ABA,​ Agoda.com,​ និង​/​ឬ​ UPI​ មាន​សិទ្ធិ​ផ្លាស់​ប្ដូរ​លក្ខខណ្ឌ​បាន​គ្រប់ពេលវេលា​។​ ប្រូ​ម៉ូ​សិន​នេះ​ អាច​ត្រូវ​បាន​ផ្អាក​ ឬ​ធ្វើ​មោឃភាព​គ្រប់ពេលវេលា​ដោយ​មិន​ជម្រាប​ជូនដំណឹង​ជា​មុន​ឡើយ​។