បង់​សង​កម្ចី​ ABA​ របស់​អ្នក​ដោយ​ប្រើ​ Wing​ និង​មានឱកាស​ឈ្នះ​រង្វាន់​ជា​សាច់ប្រាក់​

21/Jan/2019

បង់​សង​កម្ចី​អាជីវកម្ម​ ABA​ របស់​អ្នកតា​មរយៈ​ Wing​ អាច​នាំ​ឲ្យ​អ្នក​ឈ្នះ​រង្វាន់​ជា​សាច់ប្រាក់​!

ក្នុង​ពេល​លំបាក​នេះ​ យើង​មាន​បំណង​ផ្តល់​រង្វាន់​ដល់​អ្នក​ដែល​នៅ​តែ​បន្ត​អាជីវកម្ម​របស់​ខ្លួន​ ព្រមទាំង​បង់​សង​កម្ចី​ក្នុង​ពេល​ជាមួយ​គ្នា​ដែរ​។​ ចាប់ពី​ថ្ងៃ​ទី​ 3​ សីហា​ រហូត​ដល់​ 3​ វិច្ឆិកា​ 2020​ អតិថិជន​កម្ចី​ ABA​ ទាំងអស់​ដែល​បង់​សង​កម្ចី​របស់​ខ្លួន​តាម​រយៈ​ភ្នាក់ងារ​ Wing​ ឬ​កម្មវិធី​ Wing​ Money​ នឹង​មានឱកាស​ឈ្នះ​រង្វាន់​ជា​សាច់ប្រាក់​ជា​រៀង​រាល់​ស​ប្តា​ហ៍​ និង​រៀង​រាល់​ខែ​។​

ដូច្នេះ​ លើក​ក្រោយ​នៅ​ពេល​អ្នក​បង់​សង​កម្ចី​ ABA​ របស់​អ្នក​ សូម​ប្រើ​ Wing​ និង​មានឱកាស​ឈ្នះ​រង្វាន់​!

​រយៈពេល​ប្រូ​ម៉ូ​សិន​

  • ថ្ងៃ​ទី​ 3​ សីហា​ រហូត​ដល់​ 3​ វិច្ឆិកា​ 2020​ (​ថ្ងៃ​សៅរ៍​ និង​អាទិត្យ​ក៏​រាប់​បញ្ចូល​ដែរ​)

លក្ខណៈ​ពេញ​សិទ្ធិ

  • ​អតិថិជន​កម្ចី​ ABA​ ដែល​ធ្វើ​ប្រតិបត្តិការ​បង់​សង​កម្ចី​តាម​រយៈ​ភ្នាក់ងារ​ Wing​ និង​/​ឬ​កម្មវិធី​ Wing​ Money​។​

​រង្វាន់​

​អំឡុង​រយៈពេល​ប្រូ​ម៉ូ​សិន​នេះ​ ធនាគារ​ ABA​ និង​ Wing​ និង​ចែក​រង្វាន់​ ដូច​ខាងក្រោម​៖

  • ​រង្វាន់​ប្រចាំ​ស​ប្តា​ហ៍​ដែល​មាន​សាច់ប្រាក់​ $50​ ចំនួន​ 27​ រង្វាន់​
  • រង្វាន់​ប្រចាំខែ​ដែល​មាន​សាច់ប្រាក់​ $500​ ចំនួន​ 9​ រង្វាន់​

អ្នក​ឈ្នះ​នឹង​ត្រូវ​ប្រកាស​នៅ​កាលបរិច្ឆេទ​ ដូច​ខាងក្រោម​៖​ 

​អ្នក​ឈ្នះ​ប្រចាំ​ស​ប្តា​ហ៍​៖​

  • 17,​ 24​ និង​ 31​ សីហា​
  • 21​ និង​ 28​ កញ្ញា​
  • 05,​ 19​ និង​ 26​ តុលា​
  • 02​ វិច្ឆិកា​

​អ្នក​ឈ្នះ​ប្រចាំខែ​៖​

  • ​14​ កញ្ញា​ 12​ តុលា​ និង​ 9​ វិច្ឆិកា​

​លក្ខខណ្ឌ​

  • អ្នក​ឈ្នះ​នឹង​ត្រូវ​ជ្រើសរើស​ ផ្អែក​លើ​លេខ​ ID​ យោង​នៃប្រតិបត្តិ​ការ​បង់​សង​កម្ចី​ដែល​បាន​ធ្វើ​ឡើង​ចំពោះ​គណនី​កម្ចី​ ABA​ របស់​ពួក​គេ​។​
  • រៀង​រាល់​ខែ​ក្នុង​រយៈពេល​ប្រ​ម៉ូ​សិន​នេះ​ នឹង​មាន​អ្នក​ឈ្នះ​រង្វាន់​ប្រចាំ​ស​ប្តា​ហ៍​ដែល​មាន​ទឹកប្រាក់​ $50​ ចំនួន​ 9​ រូប​ និង​អ្នក​ឈ្នះ​រង្វាន់​ប្រចាំខែ​ដែល​មាន​ទឹកប្រាក់​ $500​ ចំនួន​ 3​ រូប​។​ នៅ​ពេល​បញ្ចប់​ប្រូ​ម៉ូ​សិន​យើង​នឹង​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​ប្រចាំ​ស​ប្តា​ហ៍​សរុប​ 27​ រូប​ និង​អ្នក​ឈ្នះ​រង្វាន់​ប្រចាំខែ​សរុប​ 9​ រូប​។​
  • អ្នក​ឈ្នះ​នឹង​ត្រូវ​ប្រកាស​រៀងរាល់ថ្ងៃ​ចន្ទ​ ចាប់ពី​ថ្ងៃ​ទី​ 17​ សីហា​ រហូត​ដល់​ 9​ វិច្ឆិកា​ 2020​ (​លើកលែង​ថ្ងៃ​ទី​ 7​ កញ្ញា​)​។​
  • អ្នក​ឈ្នះ​នឹង​ត្រូវ​បាន​ Wing​ ទាក់ទង​ឲ្យ​មក​ទទួល​រង្វាន់​។​
  • ប្រសិនបើ​អ្នក​ឈ្នះ​មិន​មក​ទទួល​រង្វាន់​ក្នុង​រយៈពេល​ 30​ ថ្ងៃ​បន្ទាប់​ពី​ការ​ប្រកាស​អ្នក​ឈ្នះ​ នោះ​អ្នក​ឈ្នះ​ថ្មី​នឹង​ត្រូវ​បាន​ជ្រើសរើស​ជំនួស​។​
  • បុគ្គលិក​ធនាគារ​ ABA​ និង​ Wing​ មិន​មាន​សិទ្ធិ​ចូលរួម​ប្រូ​ម៉ូ​សិន​នេះ​ទេ​។​
  • អតិថិជន​កម្ចី​អាជីវកម្ម​ ABA​ ម្នាក់​មាន​សិទ្ធិ​ឈ្នះ​រង្វាន់​តែ​ម្តង​ប៉ុណ្ណោះ​។​ អ្នក​ដែល​ឈ្នះ​ម្តង​ហើយ​ នឹង​មិន​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ឈ្នះ​បន្ត​ទៀត​ឡើយ​។​
  • ​ធនាគារ​ ABA​ និង​ Wing​ រក្សា​សិទ្ធិ​ក្នុង​ការ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ ឬ​កែប្រែ​ លុប​ចោល​ ឬ​បន្ថែម​លក្ខខណ្ឌ​ណាមួយ​ ដោយ​មិន​ចាំបាច់​ជូនដំណឹង​ជា​មុន​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​  និង​ Wing​ អំពី​បញ្ហា​ណាមួយ​នឹង​ជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ និង​មានការ​ឆ្លើយឆ្លង​ណាមួយ​ផ្សេង​ទៀត​ឡើយ​។​