បង់វិក្កយបត្រអគ្គិសនីតាម ABA Mobile មានឱកាសឈ្នះរថយន្ដអគ្គិសនី DEEPAL S05 ឬទឹកប្រាក់ 5,000,000 រៀល!
27/May/2026

បង់វិក្កយបត្រភ្លើងលើកក្រោយ អាចនាំសំណាងឲ្យអ្នកឈ្នះរថយន្តអគ្គិសនី DEEPAL S05 ឬទឹកប្រាក់ 5លានរៀល! រាល់ពេលបង់វិក្កយបត្រអគ្គិសនីតាម ABA Mobile ក្នុងអំឡុងពេលប្រូម៉ូសិន នោះអ្នកនឹងមានឈ្មោះចូលរួមក្នុងកម្មវិធីចាប់រង្វាន់ដោយស្វ័យប្រវត្ត។
បង់វិក្កយបត្រឲ្យឆ្លាត - ប្រែក្លាយប្រតិបត្តិការទាំងនោះ ជាឱកាសឈ្នះរង្វាន់ជាមួយ ABA Mobile!
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី 1 មិថុនា ដល់ថ្ងៃទី 31 ធ្នូ ឆ្នាំ 2026 (រាប់បញ្ចូលថ្ងៃទាំងពីរ)
ដំណើរការប្រូម៉ូសិន៖ មានឱកាសឈ្នះរថយន្តអគ្គិសនី DEEPAL S05 ឬទឹកប្រាក់ 5,000,000 រៀល ពេលបង់វិក្កយបត្រអគ្គិសនីតាម ABA Mobile។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនផ្ដាច់មុខសម្រាប់អតិថិជន ABA Mobile។
- ប្រូម៉ូសិននេះ អនុវត្តសម្រាប់ការបង់វិក្កយបត្រអគ្គិសនីជូន អគ្គិសនីកម្ពុជា (EDC) និងក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីឯកជនទូទាំងប្រទេស ដែលមាននៅក្នុង ABA Mobile។
- ប្រូម៉ូសិននេះ អនុវត្តចំពោះការបង់វិក្កយបត្រអគ្គិសនី តាមរយៈ ការដាក់លេខសម្គាល់អតិថិជន នៅកន្លែង ទឹកភ្លើង & សំរាម ក្រោមប៊ូតុង ទូទាត់ របស់ ABA Mobile ឬតាមរយៈការស្គែនបារកូដនៅលើវិក្កយបត្រអគ្គិសនី ជាមួយមុខងារ ABA ស្គែន។
- រាល់ប្រតិបត្តិការជោគជ័យ នឹងទទួលបានឱកាសមួយដងក្នុងកម្មវិធីចាប់រង្វាន់។
- ប្រូម៉ូសិននេះនឹងមានអ្នកឈ្នះសរុបចំនួន 4 រូប៖
- អ្នកឈ្នះរង្វាន់ទឹកប្រាក់ 3 រូប ម្នាក់ៗទទួលបាន 5,000,000 រៀល
- អ្នកឈ្នះរង្វាន់ធំមួយរូប ទទួលបានរថយន្តអគ្គិសនី DEEPAL S05
- ការចាប់រង្វាន់ជ្រើសរើសអ្នកឈ្នះ នឹងធ្វើឡើងទៅតាមកាលវិភាគដូចខាងក្រោម៖
- ការចាប់រង្វាន់លើកទី 1 នៅថ្ងៃទី 5 សីហា 2026
- ជ្រើសរើសអ្នកឈ្នះទឹកប្រាក់ 5,000,000 រៀល ចំនួន 1 នាក់
- សម្រាប់ប្រតិបត្តិការពីថ្ងៃទី 1 មិថុនា ដល់ថ្ងៃទី 31 កក្កដា 2026។
- ការចាប់រង្វាន់លើកទី 2 នៅថ្ងៃទី 5 តុលា 2026
- ជ្រើសរើសអ្នកឈ្នះទឹកប្រាក់ 5,000,000 រៀល ចំនួន 1 នាក់
- សម្រាប់ប្រតិបត្តិការពីថ្ងៃទី 1 សីហា ដល់ថ្ងៃទី 30 កញ្ញា 2026។
- ការចាប់រង្វាន់លើកទី 3 នៅថ្ងៃទី 4 ធ្នូ 2026
- ជ្រើសរើសអ្នកឈ្នះទឹកប្រាក់ 5,000,000 រៀល ចំនួន 1 នាក់
- សម្រាប់ប្រតិបត្តិការពីថ្ងៃទី 1 តុលា ដល់ថ្ងៃទី 30 វិច្ឆិកា 2026។
- ការចាប់រង្វាន់លើកទី 4 នៅថ្ងៃទី 5 មករា 2027
- ជ្រើសរើសអ្នកឈ្នះរង្វាន់ធំ រថយន្តអគ្គិសនី DEEPAL S05 មួយរូប
- អ្នកប្រើ ABA Mobile ត្រូវមានយ៉ាងតិច 3 ប្រតិបត្តិការ ពីថ្ងៃទី 1 មិថុនា ដល់ថ្ងៃទី 31 ធ្នូ 2026 ដើម្បីមានសិទ្ធិចូលរួមក្នុងការចាប់រង្វាន់ធំនេះ។
- ការចាប់រង្វាន់លើកទី 1 នៅថ្ងៃទី 5 សីហា 2026
- អតិថិជនម្នាក់អាចឈ្នះរង្វាន់ទឹកប្រាក់ 5,000,000 រៀល តែមួយដងប៉ុណ្ណោះក្នុងប្រូម៉ូសិននេះ។
- ក្រុមការងារ ABA នឹងទាក់ទងទៅអ្នកឈ្នះរង្វាន់ដោយផ្ទាល់ ដើម្បីបញ្ជាក់ពីការទទួលរង្វាន់តាមលេខទូរស័ព្ទតែមួយខ្សែគត់ 098 203 203។ អ្នកឈ្នះត្រូវឆ្លើយតប និងបញ្ជាក់អំពីការទទួលរង្វាន់អំឡុងពេលដែលក្រុមការងារបានខលទៅ។ ប្រសិនបើអតិថិជនមិនបានលើកទូរស័ព្ទ ឬបញ្ជាក់ពីការទទួលរង្វាន់ក្នុងរយៈពេលពីរថ្ងៃ នោះយើងខ្ញុំនឹងជ្រើសរើសអ្នកឈ្នះថ្មីមកជំនួស។
- អ្នកឈ្នះត្រូវអញ្ជើញមកទទួលរង្វាន់នៅការិយាល័យកណ្តាល ឬសាខាដែលនៅជិតបំផុតរបស់ធនាគារ ABA ដោយចុះហត្ថលេខាលើទម្រង់បែបបទទទួលរង្វាន់ ក្នុងរយៈពេល 3 ថ្ងៃ បន្ទាប់ពីក្រុមការងារ ABA បានទាក់ទងរួច។ ប្រសិនបើអតិថិជនមិនមកតាមពេលដែលបានកំណត់នោះទេ យើងខ្ញុំនឹងជ្រើសរើសអ្នកឈ្នះថ្មីមកជំនួស។
- រង្វាន់ទឹកប្រាក់ 5,000,000 រៀល នឹងត្រូវផ្ទេរចូលគណនីរបស់អ្នកឈ្នះក្នុងរយៈពេល 7 ថ្ងៃធ្វើការ បន្ទាប់ពីបំពេញបញ្ចប់ដំណើរការទទួលរង្វាន់។
- រង្វាន់ធំ រថយន្តអគ្គិសនី DEEPAL S05 ជាប្រភេទ Global Version ដែលនាំចូលដោយក្រុមហ៊ុន DEEPAL Cambodia នៅក្រោម RMA Cambodia ស្របតាមស្តង់ដារអន្តរជាតិ និងការធានាផ្លូវការពីរោងចក្រផ្ទាល់ ។ អ្នកឈ្នះនឹងទទួលបានអត្ថប្រយោជន៍ស្តង់ដារ រួមមាន ការធានារហូតដល់ 8 ឆ្នាំ ឬ 240,000 គីឡូម៉ែត្រ, ការគាំទ្រ Software និង OTA Updates, សេវាកម្មក្រោយការលក់ និងការថែទាំដោយក្រុមការងារជំនាញរបស់ក្រុមហ៊ុនផ្ហូវការ DEEPAL Cambodia ស្របតាមគោលការណ៍ធានារបស់រោងចក្រ។
- រង្វាន់មិនអាចផ្ទេរទៅអ្នកផ្សេង ឬដូរយកជាសាច់ប្រាក់បានទេ។ រូបភាពនៃរង្វាន់ដែលបានឃើញក្នុងការផ្សព្វផ្សាយណាមួយ គឺគ្រាន់តែជារូបភាពយោងប៉ុណ្ណោះ។ រង្វាន់ពិតប្រាកដអាចខុសពីរូបភាព។
- តាមរយៈការចូលរួមក្នុងកម្មវិធីប្រូម៉ូសិននេះ អ្នកឈ្នះរង្វាន់បានយល់ព្រមដោយស្វ័យប្រវត្តក្នុងសកម្មភាពផ្សព្វផ្សាយនានា ដែលក្នុងនោះ ឈ្មោះ និងរូបថតរបស់អ្នកឈ្នះ អាចនឹងត្រូវបង្ហាញជាសាធារណៈ។
- មានតែពលរដ្ឋ និងមានទីលំនៅក្នុងប្រទេសកម្ពុជា (រួមទាំងជនបរទេសដែលមានទិដ្ឋាការរយៈពេលវែង) ប៉ុណ្ណោះ ដែលមានសិទ្ធិឈ្នះរង្វាន់រថយន្តអគ្គិសនី DEEPAL S05 ។
- បុគ្គលិកធនាគារ ABA មិនមានសិទ្ធចូលរួមក្នុងកម្មវិធីប្រូម៉ូសិននេះទេ។
- ធនាគារ ABA រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់ ផ្លាស់ប្ដូរ លុបចោល ឬបន្ថែមលក្ខខណ្ឌណាមួយ ដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA អំពីបញ្ហាណាមួយជាការសម្រេចចុងក្រោយ និងមិនមានការកែប្រែ។

