ទទួលបានគណនីលេខពិសេសនៅតម្លៃត្រឹមតែពាក់កណ្តាល!
30/Dec/2021

តើអ្នកធ្លាប់ចង់បានលេខគណនីពិសេស ABA ប៉ុន្តែតម្លៃមិនត្រូវសម្រាប់អ្នកដែរឬទេ? ឥឡូវនេះ អ្នកអាចទទួលបានលេខពិសេសនេះ នៅតម្លៃត្រឹមតែពាក់កណ្តាល! រហូតដល់ថ្ងៃទី 22 កុម្ភៈ តម្លៃគណនីលេខពិសេសទាំងអស់ត្រូវបានបញ្ចុះ 50% នៅពេលអ្នកទិញលេខគណនីពិសេសនេះពីកម្មវិធី ABA Mobile របស់អ្នក ឬ នៅតាមសាខាធនាគារ។ ដើម្បីស្វែងរកលេខពិសេសដែលអ្នកចង់បាន សូមចុច ទីនេះ។
លេចធ្លោជាងគេជាមួយនឹងលេខគណនីពិសេស ABA របស់អ្នក ដែលអាចមើលទៅ ដូចនឹងលេខទូរស័ព្ទរបស់អ្នក ឬមានលេខផ្សេងណាមួយដែលសំខាន់សម្រាប់រូបអ្នក!
មានមធ្យោបាយ ពីរ ដើម្បីទទួលបានការផ្តល់ជូននេះ
តាម ABA Mobile
- បើកកម្មវិធី ABA Mobile និងចូលទៅ បើកគណនីថ្មី
- ចុចប៊ូតុង លេខគណនីពិសេស
- ស្វែងរកលេខដែលអ្នកពេញចិត្ត ឬមើលលេខដែលកម្មវិធីណែនាំសម្រាប់អ្នក
- ជ្រើសរើសលេខដែលអ្នកចង់ទិញ និងជ្រើសរើសរូបិយប័ណ្ណសម្រាប់គណនីថ្មីនោះ
- ជ្រើសរើសគណនីណាមួយដើម្បីទូទាត់ និងបញ្ជាក់ដោយចុចប៊ូតុង បើកឥឡូវ
តាមបញ្ជរ (OTC)
ទៅកាន់ទីតាំងសាខាធនាគារ ABA ណាមួយដែលនៅជិតលោកអ្នក ដើម្បីបើកគណនីលេខពិសេសនេះ។
រយៈពេលប្រូម៉ូសិន៖
ពីថ្ងៃទី 25 ឧសភា ដល់ 22 កុម្ភៈ 2022 (ថ្ងៃទាំងពីរក៏រួមបញ្ចូលដែរ)។
លក្ខខណ្ឌផ្សេងៗ៖
- ការផ្តល់ជូននេះផ្តាច់មុខសម្រាប់ការទិញដែលធ្វើឡើងនៅក្នុងកម្មវិធី ABA Mobile និងតាមបញ្ជរ។
- លេខគណនីនេះមានតាមគោលការណ៍ “មកមុន ទទួលបានមុន”។
ប្រសិនបើអ្នកមិនទាន់មានកម្មវិធី ABA Mobile ទេ ដោនឡូតកម្មវិធីនេះដោយឥតគិតថ្លៃពី app store ទូរស័ព្ទដៃរបស់អ្នកខាងក្រោម និងចាប់ផ្តើមប្រើប្រាស់សេវាធនាគារតាមទូរស័ព្ទដៃ!

