​បើក​គណនី​ ABA​ ដំបូង​ មានឱកាស​ឈ្នះ​រង្វាន់​

04/Aug/2025

មិន​ទាន់​មាន​គណនី​ ABA​ ហើយ​ចង់​ក្លាយជា​អតិថិជន​ ABA​ ម្នាក់​ដែរ​?​ យើងខ្ញុំ​មាន​ដំណឹង​ដ៏​ល្អ​សម្រាប់​អ្នក​!​ ពី​ថ្ងៃ​ទី​ 3​ មេ​សា​ ដល់​ 2​ កក្កដា​ 2026​ អតិថិជន​ដែល​បើក​គណនី​ ABA​ ដំបូង​ នឹង​មានឈ្មោះ​ចូលរួម​ក្នុង​ការ​ចាប់​រង្វាន់​ ដើម្បី​មានឱកាស​ឈ្នះ​ទូរស័ព្ទ​ iPhone​ 17​ Pro​ Max​ ឬ​ ម៉ូតូ​ហុងដា​ ឌ្រី​ម​ ស៊េរី​ថ្មី​ ឆ្នាំ​ 2026! ​

មិន​ទាន់​មាន​គណនី​ ABA?​ ដោ​ន​ឡូត​ ABA​ Mobile​ រួច​បើក​ គណនី​រហ័ស​ ដោយ​មិន​ចាំបាច់​បំពេញ​ក្រដាស​ស្នាម​ ឬ​អញ្ជើញ​ទៅ​សាខា​ធនាគារ​ (​តម្រូវ​ឲ្យ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​លេខ​ទូរស័ព្ទ​)​ ដើម្បី​ទទួលយក​អត្ថប្រយោជន៍​នៃ​ប្រូ​ម៉ូ​សិន​នេះ​ ឥឡូវ​។​ ​

រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ទី​ 3​ មេ​សា​ ដល់​ថ្ងៃ​ទី​ 2​ កក្កដា​ ឆ្នាំ​ 2026​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។

​ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ អតិថិជន​ដែល​បើក​គណនី​ ABA​ ដំបូង​ អំឡុង​ពេល​ប្រូ​ម៉ូ​សិន​ នឹង​មានឈ្មោះ​ក្នុង​កម្មវិធី​ចាប់​រង្វាន់​ ដែល​អាច​ឈ្នះ​រង្វាន់​ប្រចាំខែ​ទូរស័ព្ទ​ iPhone​ 17​ Pro​ Max​ ឬ​រង្វាន់​ធំ​ ម៉ូតូ​ហុងដា​ ឌ្រី​ម​ ស៊េរី​ថ្មី​ ឆ្នាំ​ 2026​។​ ​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​សម្រាប់​អតិថិជន​ ABA​ ដែល​បាន​បើក​គណនី​ ABA​ ដំបូង​ក្នុងអំឡុងពេល​ប្រូ​ម៉ូ​សិន​។​
  • ប្រូ​ម៉ូ​សិន​នេះ​ ផ្តល់​ជូន​សម្រាប់​អតិថិជន​ ABA​ ដែល​បើក​គណនី​ដំបូង​នៅ​សាខា​ធនាគារ​ ABA​ និង​តាម​ ABA​ Mobile​។​
  • អតិថិជន​ ABA​ ដែល​បើក​គណនី​មុន​ ឬ​ក្រោយ​ពេល​ប្រូ​ម៉ូ​សិន​ នឹង​មិន​មាន​សិទ្ធិ​ចូលរួម​ក្នុង​ប្រូ​ម៉ូ​សិន​នោះ​ទេ​។​
  • អតិថិជន​ ABA​ ដែល​បាន​បើក​គណនី​ ABA​ ក្នុងអំឡុងពេល​ប្រូ​ម៉ូ​សិន​ តែ​បាន​បិទ​គណនី​វិញ​មុន​ការ​ចាប់​រង្វាន់​នីមួយៗ​ នឹង​មិន​មានឈ្មោះ​ចូលរួម​ក្នុង​ការ​ចាប់​រង្វាន់​ទេ​។
  • ​អតិថិជន​ ABA​ នឹង​បាន​ឱកាស​មួយ​ដង​ក្នុង​ការ​ចាប់​រង្វាន់​ ពេល​បើក​គណនី​ដំបូង​របស់​ខ្លួន​បាន​ជោគជ័យ​។​
  • អតិថិជន​គណនី​ ABA​ Junior​ ក៏​មាន​សិទ្ធ​ចូលរួម​ក្នុង​ប្រូ​ម៉ូ​សិន​នេះ​ដែរ​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​នឹង​មាន​អ្នក​ឈ្នះ​ចំនួន​ 3​ នាក់​៖

    • អ្នក​ឈ្នះ​រង្វាន់​ប្រចាំខែ​ទូរស័ព្ទ​ iPhone​ 17​ Pro​ Max​ ចំនួន​ 2​ នាក់​ ។​
    • អ្នក​ឈ្នះ​រង្វាន់​ធំ​ ម៉ូតូ​ហុងដា​ ឌ្រី​ម​ ស៊េរី​ថ្មី​ ឆ្នាំ​ 2026​ ចំនួន​ 1​ នាក់​ ។​

  • ​អ្នក​ឈ្នះ​នឹង​ត្រូវ​ចាប់​ឈ្មោះ​ជ្រើសរើស​ជា​រៀង​រាល់​ខែ​។​
  • ការ​ចាប់​រង្វាន់​ជ្រើសរើស​អ្នក​ឈ្នះ​ នឹង​ធ្វើ​ឡើង​ទៅ​តាម​កាលវិភាគ​ដូច​ខាងក្រោម​៖

    • ការ​ចាប់​រង្វាន់​លើក​ទី​ 1​ នៅ​ថ្ងៃ​ទី​ 6​ ឧសភា​ 2026

      • ជ្រើសរើស​អ្នក​ឈ្នះ​ iPhone​ 17​ Pro​ Max​ ចំនួន​ 1​ នាក់​
      • ជ្រើសរើស​អ្នក​ដែល​បាន​បើក​គណនី​ ពី​ថ្ងៃ​ទី​ 3​ មេ​សា​ ដល់​ថ្ងៃ​ទី​ 2​ ឧសភា​ 2026​។

    • ​ការ​ចាប់​រង្វាន់​លើក​ទី​ 2​ នៅ​ថ្ងៃ​ទី​ 4​ មិថុនា​ 2026

      • ជ្រើសរើស​អ្នក​ឈ្នះ​ iPhone​ 17​ Pro​ Max​ ចំនួន​ 1​ នាក់​
      • ​ជ្រើសរើស​អ្នក​ដែល​បាន​បើក​គណនី​ ពី​ថ្ងៃ​ទី​ 3​ ឧសភា​ ដល់​ថ្ងៃ​ទី​ 2​ មិថុនា​ 2026​។​

    • ការ​ចាប់​រង្វាន់​លើក​ទី​ 3​ នៅ​ថ្ងៃ​ទី​ 6​ កក្កដា​ 2026

      • ​ជ្រើសរើស​អ្នក​ឈ្នះ​រង្វាន់​ធំ​ ម៉ូតូ​ហុងដា​ ឌ្រី​ម​ ស៊េរី​ថ្មី​ ឆ្នាំ​ 2026​ ចំនួន​ 1​ នាក់​
      • ជ្រើសរើស​អ្នក​ដែល​បាន​បើក​គណនី​ពី​ថ្ងៃ​ទី​ 3​ មេ​សា​ ដល់​ថ្ងៃ​ទី​ 2​ កក្កដា​ ឆ្នាំ​2026​។​

  • អតិថិជន​ម្នាក់​អាច​ឈ្នះ​រង្វាន់​តែ​មួយ​ដង​ប៉ុណ្ណោះ​ក្នុង​ប្រូ​ម៉ូ​សិន​នេះ​។​
  • ក្រុមការងារ​ ABA​ នឹង​ទាក់ទង​ទៅ​អ្នក​ឈ្នះ​រង្វាន់​ដោយ​ផ្ទាល់​ ដើម្បី​បញ្ជាក់​ពី​ការ​ទទួល​រង្វាន់​ តាម​លេខ​ទូរស័ព្ទ​តែ​មួយ​ខ្សែ​គត់​ 098​ 203​ 203​។​ អ្នក​ឈ្នះ​ត្រូវ​ឆ្លើយ​តប​ និង​បញ្ជាក់​អំពី​ការ​ទទួល​រង្វាន់​អំឡុង​ពេល​ដែល​ក្រុមការងារ​បាន​ខ​ល​ទៅ​។​ ប្រសិនបើ​អតិថិជន​មិន​បាន​លើក​ទូរស័ព្ទ​ ឬ​បញ្ជាក់​ពី​ការ​ទទួល​រង្វាន់​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ នោះ​យើងខ្ញុំ​នឹង​ជ្រើសរើស​អ្នក​ឈ្នះ​ថ្មី​មក​ជំនួស​។​
  • ​អ្នក​ឈ្នះ​ត្រូវ​អញ្ជើញ​មក​ទទួល​រង្វាន់​នៅ​ការិយាល័យ​កណ្តាល​ ឬ​សាខា​ដែល​នៅ​ជិត​បំផុត​របស់​ធនាគារ​ ABA​ ដោយ​ចុះហត្ថលេខា​លើ​ទម្រង់​បែបបទ​ទទួល​រង្វាន់​ ក្នុង​រយៈពេល​ 3​ ថ្ងៃ​ បន្ទាប់​ពី​ក្រុមការងារ​ ABA​ បាន​ទាក់ទង​រួច​។​ ប្រសិនបើ​អតិថិជន​មិន​មក​តាម​ពេល​ដែល​បាន​កំណត់​នោះ​ទេ​ យើងខ្ញុំ​នឹង​ជ្រើសរើស​អ្នក​ឈ្នះ​ថ្មី​មក​ជំនួស​។​
  • រង្វាន់​មិន​អាច​ផ្ទេរ​ទៅ​អ្នក​ផ្សេង​ ឬ​ដូរ​យក​ជា​សាច់ប្រាក់​បាន​ទេ​។​ រូបភាព​នៃ​រង្វាន់​ដែល​ប្រើប្រាស់​ក្នុង​ការ​ផ្សព្វផ្សាយ​នានា​គឺ​សម្រាប់​តំណាង​តែ​ប៉ុណ្ណោះ​។​ រង្វាន់​ជាក់ស្តែង​អាច​នឹង​ខុស​ពី​រូប​។
  • ​​តាម​រយៈ​ការ​ចូលរួម​ក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ​ អ្នក​ឈ្នះ​រង្វាន់​បាន​យល់ព្រម​ដោយ​ស្វ័យប្រវត្ត​ក្នុង​សកម្មភាព​ផ្សព្វផ្សាយ​នានា​ ដែល​ក្នុង​នោះ​ ឈ្មោះ​ និង​រូបថត​របស់​អ្នក​ឈ្នះ​ អាច​នឹង​ត្រូវ​បង្ហាញ​ជា​សាធារណៈ​។​
  • បុគ្គលិក​ធនាគារ​ ABA​ មិន​មាន​សិទ្ធ​ចូលរួម​ក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ​ទេ​។​
  • ធនាគារ​ ABA​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​ ផ្លាស់​ប្ដូរ​ លុប​ចោល​ ឬ​បន្ថែម​លក្ខខណ្ឌ​ណាមួយ​ ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ អំពី​បញ្ហា​ណាមួយ​ជា​ការ​សម្រេច​ចុង​ក្រោយ​ និង​មិន​មានការ​កែប្រែ​។