បើកកាត ABA Mastercard មានឱកាសឈ្នះរថយន្ដ BYD Seal 05 DM-i!
04/Aug/2025

កាត ABA Mastercard របស់អ្នក អាចឲ្យអ្នកឈ្នះរថយន្ដក្នុងក្ដីស្រមៃ! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី31 សីហា 2026 នៅពេលអ្នកស្នើកាត ABA Mastercard ថ្មីតាម ABA Mobile អ្នកនឹងមានឈ្មោះចូលរួមក្នុងការចាប់រង្វាន់ ដែលអាចឈ្នះរថយន្ដថ្មីសន្លាង BYD Seal 05 DM-i PHEV។ កាតនិម្មិត ABA Mastercard ឬ ABA Mastercard Platinum - មិនថា កាតប្រភេទណា សុទ្ធតែអាចនាំសំណាងដល់អ្នក!
មិនទាន់មានកាត ABA Mastercard? មើលរបៀបបើកកាតនិម្មិត ឬ ប្លាស្ទិក Mastercard តាមកម្មវិធី ABA Mobile។
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី1 មេសា ដល់ថ្ងៃទី31 សីហា 2026 (រាប់បញ្ចូលថ្ងៃទាំងពីរ)។
ដំណើរការនៃប្រូម៉ូសិន៖ អ្នកប្រើ ABA Mobile អាចឈ្នះរថយន្ត BYD Seal 05 DM-i ពេលបើកកាត ABA Mastercard ក្នុងអំឡុងពេលប្រូម៉ូសិន។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនផ្ដាច់មុខសម្រាប់អ្នកប្រើ ABA Mobile ដែលបើកកាត ABA Mastercard គ្រប់ប្រភេទ ទាំងកាតប្លាស្ទិក និងកាតនិម្មិត (Virtual/Standard/ Platinum Lite/ Platinum)។
- ប្រូម៉ូសិននេះ សម្រាប់ការស្នើបើកកាត ABA Mastercard គ្រប់ប្រភេទតាម ABA Mobile ក្នុងអំឡុងពេលប្រូម៉ូសិនប៉ុណ្ណោះ។
- អ្នកប្រើ ABA Mobile នឹងមិនមានឈ្មោះក្នុងការចាប់រង្វាន់នោះទេ បើមិនបានដំណើរការកាត ABA Mastercard ដែលបានបើករួចនោះ អំឡុងពេលប្រូម៉ូសិន។
- អ្នកប្រើ ABA Mobile នឹងទទួលបានឱកាសមួយដងស្មើៗគ្នានៅក្នុងការចាប់រង្វាន់នេះ ទោះបានបើកកាត ABA Mastercard ច្រើនក៏ដោយ ក្នុងអំឡុងពេលប្រូម៉ូសិន។
- ប្រូម៉ូសិននឹងមានអ្នកឈ្នះចំនួន 1 រូប ដែលនឹងត្រូវជ្រើសរើសសម្រាប់រង្វាន់ រថយន្ត BYD Seal 05 DM-i។
- ធនាគារ ABA នឹងចាប់រង្វាន់ជ្រើសរើសអ្នកឈ្នះនៅថ្ងៃទី2 កញ្ញា 2026។
- ក្រុមការងារ ABA នឹងទាក់ទងទៅអ្នកឈ្នះរង្វាន់ដោយផ្ទាល់ ដើម្បីបញ្ជាក់ពីការទទួលរង្វាន់ តាមលេខទូរស័ព្ទតែមួយខ្សែគត់ 098 203 203។ អ្នកឈ្នះត្រូវឆ្លើយតប និងបញ្ជាក់អំពីការទទួលរង្វាន់អំឡុងពេលដែលក្រុមការងារបានខលទៅ។ ប្រសិនបើអតិថិជនមិនបានលើកទូរស័ព្ទ ឬបញ្ជាក់ពីការទទួលរង្វាន់ក្នុងរយៈពេលពីរថ្ងៃ នោះយើងខ្ញុំនឹងជ្រើសរើសអ្នកឈ្នះថ្មីមកជំនួស។
- អ្នកឈ្នះត្រូវមកបញ្ជាក់អំពីការទទួលរង្វាន់នៅការិយាល័យកណ្តាល ឬសាខាដែលនៅជិតបំផុតរបស់ធនាគារ ABA ដោយចុះហត្ថលេខាលើទម្រង់បែបបទទទួលរង្វាន់ ក្នុងរយៈពេល 3 ថ្ងៃ បន្ទាប់ពីក្រុមការងារ ABA ទាក់ទងទៅរួច។ ប្រសិនបើអតិថិជនមិនមកតាមពេលដែលបានកំណត់នោះទេ យើងខ្ញុំនឹងជ្រើសរើសអ្នកឈ្នះថ្មីមកជំនួស។
- បន្ទាប់ពីការបញ្ជាក់ទទួលរង្វាន់ ធនាគារ ABA នឹងកំណត់ថ្ងៃប្រគល់រង្វាន់រថយន្តជាមួយអតិថិជននៅ Showroom របស់ BYD ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន និងអាស្រ័យលើពេលវេលាដឹករថយន្តរបស់ BYD Cambodia ។
- រង្វាន់មិនអាចផ្ទេរទៅអ្នកផ្សេង ឬដូរយកជាសាច់ប្រាក់បានទេ។ រូបភាពនៃរង្វាន់ដែលប្រើប្រាស់ក្នុងការផ្សព្វផ្សាយនានាគឺសម្រាប់តំណាងតែប៉ុណ្ណោះ។ រង្វាន់ជាក់ស្តែងអាចនឹងខុសពីរូប។
- តាមរយៈការចូលរួមក្នុងកម្មវិធីប្រូម៉ូសិននេះ អ្នកឈ្នះរង្វាន់បានយល់ព្រមដោយស្វ័យប្រវត្តក្នុងសកម្មភាពផ្សព្វផ្សាយនានា ដែលក្នុងនោះ ឈ្មោះ និងរូបថតរបស់អ្នកឈ្នះ អាចនឹងត្រូវបង្ហាញជាសាធារណៈ។
- មានតែជនជាតិខ្មែរ ឬជនបរទេសដែលមានទីលំនៅក្នុងប្រទេសកម្ពុជា (ជនបរទេសដែលមានទិដ្ឋាការរយៈពេលវែង) ប៉ុណ្ណោះ ដែលមានសិទ្ធិឈ្នះរង្វាន់រថយន្ដ BYD Seal 05 DM-i ពីកម្មវិធីប្រូម៉ូសិននេះ។
- បុគ្គលិកធនាគារ ABA មិនមានសិទ្ធចូលរួមក្នុងកម្មវិធីប្រូម៉ូសិននេះទេ។
- ធនាគារ ABA និង Mastercard រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់ ផ្លាស់ប្ដូរ លុបចោល ឬបន្ថែមលក្ខខណ្ឌណាមួយ ដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA និង Mastercard អំពីបញ្ហាណាមួយជាការសម្រេចចុងក្រោយ និងមិនមានការកែប្រែ។

