បញ្ចុះតម្លៃ​ដ៏​អស្ចារ្យ​ពី​ BookMeBus​ ពេល​ចាយ​តាម​ ABA​ PAY

16/Mar/2018

​កំពុង​ចង់​ទិញ​សំបុត្រ​ឡានក្រុង​ ឬ​សំបុត្រ​ទូក​/​កាណូត​លឿន​ តែ​មិន​មាន​ពេល​ទៅ​កន្លែង​ទិញ​មែន​ទេ​? ធនាគារ​ ABA​ និង​ BookMeBus​ នឹង​ធ្វើ​ឲ្យ​កាន់តែ​ងាយស្រួល​ជូន​លោក​អ្នក​!​ កាន់តែ​ប្រសើរ​ទៀត​នោះ​ យើង​ផ្តល់​ជូន​ការ​បញ្ចុះតម្លៃ​ដ៏​វិសេសវិសាល​ ចំពោះ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នកដំណើរ​ដែល​ចូលរួម​ ចាប់ពី​ថ្ងៃនេះ​ រហូត​ដល់​ថ្ងៃ​ទី​30​ ខែកញ្ញា​ ឆ្នាំ​2018*​។

ធនាគារ​ ABA​ សហការ​ជាមួយ​ BookMeBus​ ដើម្បី​ផ្តល់​ជូន​លោក​អ្នក​នូវ​ការ​ចុះថ្លៃ​ដ៏​អស្ចារ្យ​ រហូត​ដល់​ 50%​ នៅ​ពេល​ដែល​លោក​អ្នក​កក់​សំបុត្រ​រថយន្តក្រុង​ ឬ​សំបុត្រ​ទូក​សមុទ្រ​លើក​ក្រោយ​ តាម​វិ​ប​សាយ​ ឬ​កម្មវិធី​ទូរស័ព្ទ​ BookMeBus​ ដោយ​ទូទាត់​ជាមួយ​ ABA​ PAY​ សេវា​ទូទាត់​ថ្មី​របស់​កម្មវិធី​ទូរស័ព្ទ​ ABA​ Mobile​ ដែល​អាច​ឲ្យ​អ្នកទិញ​អីវ៉ាន់​តាម​អន​ឡាញ​ ហើយ​កាត់​ប្រាក់​ចេញពី​គណនី​ធនាគារ​ ABA​ ដោយ​ផ្ទាល់​ ដោយ​មិន​ចាំបាច់​អស់​កម្រៃជើងសា​។​

ប្រូ​ម៉ូ​សិន​របស់​ BookMeBus​ និង​ធនាគារ​ ABA​ នេះ​ ផ្តល់​ជូន​ក្នុង​រយៈពេល​មាន​កំណត់​តែ​ប៉ុណ្ណោះ​។​ សូមកុំ​រំលង​ហួស​ឲ្យ​សោះ​!

ជំហាន​ងាយៗ​ដើម្បី​ទទួល​បាន​ប្រូ​ម៉ូ​សិន​៖

  • ចូល​ទៅ​កាន់​ BookMeBus.com​ ឬ​កម្មវិធី​ទូរស័ព្ទ​ BookMeBus
  • ជ្រើសរើស​គោលដៅ​ និង​ម៉ោង​រថយន្តក្រុង​ ឬ​ទូក​សមុទ្រ​ ដែល​ត្រូវ​នឹង​គម្រោង​ធ្វើ​ដំណើរ​របស់​អ្នក​
  • ទូទាត់​ជាមួយ​ ABA​ PAY​ ហើយ​ជា​ការ​ស្រេច​!

​លក្ខខណ្ឌ​៖

  • ប្រូ​ម៉ូ​សិន​នេះ​ផ្តល់​ជូន​ជា​ពីរ​ដំណាក់កាល​៖
    1. ចុះថ្លៃ​រហូត​ដល់​ 50%*​ ពី​ថ្ងៃ​ទី​31​ ខែកក្កដា​ ដល់​ថ្ងៃ​ទី​31​ ខែសីហា​​
    2. ចុះថ្លៃ​រហូត​ដល់​ 30%*​ ពី​ថ្ងៃ​ទី​01​ ខែកញ្ញា​ ដល់​ថ្ងៃ​ទី​30​ ខែកញ្ញា
    *​សូម​ពិនិត្យ​បញ្ជី​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នកដំណើរ​ខាងក្រោម​សម្រាប់​ព័ត៌មាន​លម្អិត​អំពី​ការ​បញ្ចុះតម្លៃ​ និង​គោលដៅ​ធ្វើ​ដំណើរ​។​
  • អតិថិជន​ត្រូវ​ប្រើ​ ABA​ PAY​ ដែល​ជា​សេវា​ទូទាត់​មិន​ប្រើ​សាច់ប្រាក់​របស់​កម្មវិធី​ ABA​ Mobile​ មាននៅ​លើ​វិ​ប​សាយ​ និង​កម្មវិធី​ទូរស័ព្ទ​ BookMeBus
  • សំបុត្រ​ដែល​ទិញ​រួច​ក្នុងអំឡុងពេល​ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​ប្តូរ​ថ្មី​ លប់​ចោល​ ឬ​ប្តូរ​ជា​ប្រាក់​វិញ​បាន​ទេ​
  • ​ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​ប្រើ​បូកជាមួយប្រូ​ម៉ូ​សិន​ផ្សេង​ទៀត​ដែល​ផ្តល់​ជូន​ដោយ​ ABA ​ក្នុងអំឡុងពេល​ និង​ក្រោយ​ប្រូ​ម៉ូ​សិន​នេះ​ទេ​។​
  • ការ​បញ្ចុះតម្លៃ​ដែល​ផ្តល់​ជូន​ក្នុងអំឡុងពេល​ប្រូ​ម៉ូ​សិន​នេះ​ មាន​ផ្តល់​ជូន​ចំពោះ​រាល់ថ្ងៃ​ធ្វើ​ដំណើរ​ទាំងអស់​
  • ក្នុង​ករណី​មាន​ជម្លោះ​ ឬ​ការ​តវ៉ា​ ការ​សម្រេចចិត្ត​របស់​ BookMeBus​ និង​ធនាគារ​ ABA​ ចាត់​ទុក​ថា​ជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​។

​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នកដំណើរ​ដែល​ចូលរួម​៖

1)​ ចុះ​ 50% (​ពី​ថ្ងៃ​ទី​31​ ខែកក្កដា​ ដល់​ថ្ងៃ​ទី​31​ ខែសីហា​)

a)​ ​ក្រុមហ៊ុន​ បាយ័ន​ VIP៖​ សម្រាប់​រាល់​ការ​ធ្វើ​ដំណើរ​រវាង

  • ​ភ្នំពេញ​ និង​ខេត្តសៀមរាប​
  • ភ្នំពេញ​ និង​ខេត្តបាត់ដំបង​
  • ភ្នំពេញ​ និង​ខេត្ត​ព្រះ​សីហ​នុ

b)​ ​ក្រុមហ៊ុន​ Mekong​ Express

  • សម្រាប់​រាល់​ការ​ធ្វើ​ដំណើរ​រវាង​ ភ្នំពេញ​ និង​ខេត្តសៀមរាប

2)​ ចុះ​ 30% (ពីថ្ងៃទី01 ខែកញ្ញា ដល់ថ្ងៃទី30 ខែកញ្ញា)

  • សម្រាប់​រាល់​ការ​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​ និង​កាណូត​ (​មិន​ផ្តល់​ជូន​ចំពោះ​រថយន្តឈ្នួល​ទេ​)
ក្រុមហ៊ុន​ វិ​រៈ​ប៊ុ​ន​ថាំ​ក្រុមហ៊ុន​ ភ្នំពេញ​ សូ​រិ​យា​ ដឹក​អ្នកដំណើរ​
ក្រុមហ៊ុន​ ស៊ី​ធី​ធី​ ដឹក​អ្នកដំណើរ​ និង​ទេសចរណ៍​ក្រុមហ៊ុន​ K.S.O​ Transport​ Co.​ Ltd
ក្រុមហ៊ុន​ Nattakan​ក្រុមហ៊ុន​ ឯករាជ្យ​ Express
​ក្រុមហ៊ុន​ Emerald​ Expressក្រុមហ៊ុន​ អូ​ឡុ​ង​ពេ​ជ្យ​ ដឹក​អ្នកដំណើរ​
ក្រុមហ៊ុន​ Kim​ Seng​ Expressក្រុមហ៊ុន​ ធី​ សុជាតា​ ដឹក​អ្នកដំណើរ​
​ក្រុមហ៊ុន​ Mekong​ Exploreក្រុមហ៊ុន​ Bokor​ Transport
ក្រុមហ៊ុន​ Cambotra​ Expressក្រុមហ៊ុន​ Champa​ Mekong
ក្រុមហ៊ុន​ Khai​ Nam​​ក្រុមហ៊ុន​ គូ​ម​ហូ​សាម​កូ​
សីលា​អង្គរ​ខ្មែរ​ Seila​ Angkor​ Express​ក្រុមហ៊ុន​ រតនសម្បត្តិ​ Express
ក្រុមហ៊ុន​ GTVC​ Speedboat​ក្រុមហ៊ុន​ Speed​ Ferry​ Cambodia
ក្រុមហ៊ុន​ ប៊ូ​វា​ ស៊ី​ក្រុមហ៊ុន​ Daily​ Tour​ (Happy​ Boat)
ក្រុមហ៊ុន​ Cambodia​ Post​ VIP​ Van​ក្រុមហ៊ុន​ ម៉ី​ ហុង​
ក្រុមហ៊ុន​ ឯម​ សំណាង​ អិ​ច​ប្រេស​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន​ រិ​ទ្ធិ​យ៉ា​ មណ្ឌលគិរី​ ដឹក​អ្នកដំណើរ​
ក្រុមហ៊ុន​ មាន​ជ័យ​ វី​អាយ​ភី​ អ៊ិ​ច​ប្រេសក្រុមហ៊ុន​ Asia​ Van​ Transfer
ក្រុមហ៊ុន​ Kampot​ Expressក្រុមហ៊ុន​ ឡា​រី​តា​
ក្រុមហ៊ុន​ VGS​ Expressក្រុមហ៊ុន​ Island​ Speed​ Ferry
ក្រុមហ៊ុន បាយ័ន VIPក្រុមហ៊ុន Mekong Express