​ជូន​កាដូ​ពិសេស​ ដើម្បី​អបអរសាទរ​ សាខា​ ABA​ បើក​ថ្មី​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ 2!

27/Jun/2018

ធនាគារ​ ABA​ ឥឡូវនេះ​មាន​វត្ត​មាននៅ​ចំ​ទីតាំង​បេះដូង​ថ្មី​នៃ​តំបន់​សែន​សុខ​!

ចាប់ពី​ថ្ងៃ​ទី​16​ ខែកក្កដា​ ឆ្នាំ​2018​ នេះ​តទៅ​ សាខា​ថ្មី​របស់​ធនាគារ​ ABA​ ដែល​មា​នទី​តាំងនៅ​ក្នុង​តំបន់​ហិរញ្ញវត្ថុ​ (​ជាន់​ទី​2)​ នៃ​ផ្សារ​ទំនើប​អ៊ី​អន​ 2​ នឹង​ចាប់​បើកទ្វារ​ស្វាគមន៍​អតិថិជន​ ជាមួយ​បរិក្ខារ​ទំនើបៗ​សម្រាប់​បម្រើ​ការ​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ដោយ​ខ្លួនឯង​ ក៏​ដូច​ជា​បុគ្គលិក​ជំនាញៗ​ និង​រួសរាយ​រាក់ទាក់​ថែម​ទៀត​ផង​។​

​ដើម្បី​អបអរសាទរ​ការ​សម្ពោធ​បើក​សាខា​ថ្មី​នេះ​ យើង​នឹង​មាន​ផ្តល់​ជូន​ជា​អាវយឺត​ និង​អាវ​ភ្លៀង​ ABA​ ចំពោះ​រាល់​ការ​បើក​គណនី​សន្សំ​ /​ បញ្ញើ​ថ្មី​នៅ​សាខា​នេះ​ផ្ទាល់​។​ ការ​ផ្តល់​កាដូ​ជូន​នេះ​ នឹង​មាន​រហូត​ដល់​ថ្ងៃ​ទី​31​ ខែកក្កដា​ ឆ្នាំ​ 2018​។​

​អញ្ជើញ​ចូលរួម​ និង​អបអរសាទរ​ជាមួយ​យើងខ្ញុំ​នៅ​ក្នុង​ការ​សម្ពោធ​បើក​សាខា​ថ្មី​របស់​ធនាគារ​ ABA​ នៅ​ផ្សារ​ទំនើប​អ៊ី​អន​2!

លក្ខខណ្ឌ​៖

  • រយៈពេល​នៃ​កម្មវិធី​នេះ​គឺ​ចាប់ពី​ថ្ងៃ​ទី​16​ –​ 31​ ខែកក្កដា​ ឆ្នាំ​2018​។​
  • កម្មវិធី​នេះ​ផ្តល់​ជូន​សម្រាប់​តែ​គណនី​សន្សំ​ ឬ​បញ្ញើ​ ដែល​បាន​បើក​នៅ​បញ្ជរ​ផ្ទាល់​នៃ​ធនាគារ​ ABA​ សាខា​ផ្សារ​អ៊ី​អន​2​ តែ​ប៉ុណ្ណោះ​។​
  • រាល់​ការ​បើក​គណនី​បញ្ញើ​ /​ សន្សំ​នីមួយៗ​ អាច​ទទួល​បាន​រង្វាន់​តែ​ 01​ ប៉ុណ្ណោះ​ អាច​ជា​អាវយឺត​ ABA​ ឬ​អាវ​ភ្លៀង​ ABA​។
  • កាដូ​ដែល​រើស​រួច​ មិន​អាច​ផ្លាស់​ប្តូរ​យក​កាដូ​អ្វី​ផ្សេង​ឡើយ​។​
  • រង្វាន់​ទាំងអស់​មិន​អាច​ប្តូរ​ទៅ​ជា​សាច់ប្រាក់​ ហើយ​ផ្តល់​ជូន​បាន​លុះ​ណា​មាននៅ​ក្នុង​ស្តុក​។​
  • ធនាគារ​ ABA​ រក្សា​សិទ្ធិ​ទាំងស្រុង​ក្នុង​ការ​បញ្ចប់​កម្មវិធី​នេះ​ និង​/​ឬ​ កែប្រែ​ ឬ​ដក​ចំណុច​ណាមួយ​នៃ​លក្ខខណ្ឌ​នេះ​ ដោយ​មិន​ជម្រាប​ជូនដំណឹង​ជា​មុន​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ ចំពោះ​រាល់​បញ្ហា​ទាំងអស់​ទាក់ទង​នឹង​កម្មវិធី​នេះ​ ចាត់ទុកជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ ហើយ​ការ​ឆ្លង​ឆ្លើយ​នានា​នឹង​មិន​ផ្តល់​ជូន​នោះ​ទេ​។​