បានលុយវិញរហូតដល់ 250 ដុល្លារ ពេលចាយនៅ នៅក្រៅប្រទេសជាមួយកាត ABA UnionPay Platinum!
13/Jul/2026

ជាមួយកាត ABA UnionPay Platinum អ្នកអាចរីករាយទិញទំនិញនៅក្រៅប្រទេស ហើយបានលុយវិញទៀត! រហូតដល់ថ្ងៃទី 31 ខែធ្នូ 2026 បានលុយវិញរហូតដល់ 250 ដុល្លារ រាល់ពេលអ្នកទិញអីវ៉ាន់នៅក្រៅប្រទេស ហើយទូទាត់ជាមួយកាត ABA UnionPay Platinum។ ទិញ ចំណេញក្នុងពេលតែមួយ – ប្រើកាត ABA UnionPay Platinum របស់អ្នក ដើម្បីបានលុយវិញ។ ទទួលយកអត្ថប្រយោជន៍នៃកាត ABA UnionPay Platinum របស់អ្នកថ្ងៃនេះ!
មិនទាន់មានកាត ABA UnionPay? សូមមើលពីរបៀបបើកកាត UnionPay ប្លាស្ទិក ផ្ទាល់តាមកម្មវិធី ABA Mobile។
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី 15 ខែកក្កដា ដល់ថ្ងៃទី 31 ខែធ្នូ 2026 (រាប់បញ្ចូលថ្ងៃទាំងពីរ រហូតអស់ថវិកាកំណត់)។
ដំណើរការនៃប្រូម៉ូសិន៖ បានលុយវិញរហូតដល់ 250 ដុល្លារ ក្នុងមួយកាត សម្រាប់ការចាយនៅតាមបណ្ដា ប្រទេសនានាដូចជា ម៉ាឡេស៊ី, សិង្ហបុរី, វៀតណាម, ឥណ្ឌូនេស៊ី, ឡាវ, ហ្វីលីពីន, ហុងកុង, ជប៉ុន, កូរ៉េ និងអូស្ត្រាលី ជាមួយកាត UPI Platinum។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនសម្រាប់ម្ចាស់កាតប្លាស្ទិក ABA UnionPay Platinum ទាំងអស់ លើកលែងកាតនិម្មិត។
- ម្ចាស់កាត ABA UnionPay Platinum ម្នាក់ៗ អាចទទួលបានលុយវិញ 3% រហូតដល់ 35 ដុល្លារ ក្នុងមួយប្រតិបត្តិការ ដោយមិនកំណត់ការចាយអប្បបរមា។ កាតមួយ អាចទទួលបានលុយវិញច្រើនបំផុត 250 ដុល្លារ អំឡុងពេលប្រូម៉ូសិន។
- ប្រូម៉ូសិននេះ អនុវត្តសម្រាប់ការទូទាត់នៅបណ្តាប្រទេសចំនួន 10 មានដូចជា ម៉ាឡេស៊ី, សិង្ហបុរី, វៀតណាម, ឥណ្ឌូនេស៊ី, ឡាវ, ហ្វីលីពីន, ហុងកុង, ជប៉ុន, កូរ៉េ និងអូស្ត្រាលី។
- ម្ចាស់កាត ABA UnionPay Platinum ត្រូវទូទាត់តាមម៉ាស៊ីន UnionPay POS ដើម្បីមានសិទ្ធិទទួលបានប្រាក់ត្រលប់នេះ។
- ម្ចាស់កាត ABA UnionPay Platinum នីមួយៗ អាចទទួលបានប្រាក់ត្រលប់លើសពីមួយដង។
- ប្រូម៉ូសិននេះ ផ្ដល់ជូនតាមគោលការណ៍ មកមុន បានមុន។
- ប្រាក់ត្រលប់ នឹងផ្ទេរចូលគណនីម្ចាស់កាតស្វ័យប្រវត្ត តាមប្រព័ន្ធ UPI PCT ដោយផ្ទាល់។
- ធនាគារ ABA និងក្រុមហ៊ុន UnionPay International រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការផ្លាស់ប្ដូរ ឬកែប្រែលក្ខខណ្ឌ ឬបញ្ចប់ប្រូម៉ូសិននេះដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA និងក្រុមហ៊ុន UnionPay International អំពីបញ្ហាណាមួយពាក់ព័ន្ធនឹងប្រូម៉ូសិននេះ គឺជាការសម្រេចចិត្តចុងក្រោយ និងមិនមានការកែប្រែ។

