ចុះថ្លៃ​ភ្លាមៗ​រហូត​ដល់​ 50%​ លើ​សេវា​សុខភាព​ នៅ​មន្ទីរពេទ្យ​ Orienda​ ពេល​ទូទាត់​ជាមួយ​ ABA​ KHQR

21/Aug/2026

ធនាគារ​ ABA​ និង​ មន្ទីរពេទ្យ​ Orienda​ មាន​សេចក្តី​រីករាយ​ ផ្ដល់​ជូន​នូវ​ប្រូ​ម៉ូ​សិន​ពិសេស​សម្រាប់​អ្នក​ប្រើ​ ABA​ Mobile​ ទាំងអស់​!​ ចាប់ពី​ថ្ងៃ​24​ សីហា​ 2026​ រហូត​ដល់​ 31​ ធ្នូ​ ឆ្នាំ​ 2028​ អ្នក​ប្រើ​ ABA​ Mobile​ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​រហូត​ដល់​50%​ លើ​កញ្ចប់​ពិនិត្យ​សុខភាព​ រួម​ជាមួយ​ការ​ចុះថ្លៃ​ 46%​ លើ​វ៉ាក់សាំង​ផ្ដាសាយ​ នៅ​ពេល​ស្គែ​ន​ជាមួយ​ ABA​ KHQR​។​ មិន​ចាំបាច់​ទៅ​ពិនិត្យ​សុខភាព​នៅ​ក្រៅប្រទេស​ទេ​។​ ទៅ​មន្ទីរពេទ្យ​ Orienda​ អី​ឡូ​វ​នេះ​ ជាមួយ​ ABA​ Mobile​ របស់​លោក​អ្នក​ បាន​ចំណេញ​ច្រើន​! ​

មិន​ទាន់​មាន​គណនី​ ABA?​ ដោ​ន​ឡូត​ ABA​ Mobile​ រួច​បើក​ គណនី​រហ័ស​ ប្រើ​បាន​ភ្លាមៗ​ ដោយ​មិន​ចាំបាច់​អញ្ជើញ​ទៅ​ សាខា​ធនាគារ​ (​ត្រូវការ​តែ​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​ និង​លេខ​ទូរស័ព្ទ​)​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​ប្រូ​ម៉ូ​សិន​នេះ​ ។​ ​

រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ទី​24​ សីហា​ 2026​ រហូត​ដល់​ 31​ ធ្នូ​ ឆ្នាំ​ 2028​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។

​ដំណើរការ​ប្រូ​ម៉ូ​សិន​៖​ ចុះថ្លៃ​ រហូត​ដល់​ 50%​ ភ្លាមៗ​ លើ​កញ្ចប់​ពិនិត្យ​សុខភាព​ និង​ 46%​ លើ​វ៉ាក់សាំង​ផ្ដាសាយ​នៅ​មន្ទីរពេទ្យ​ Orienda​ ពេល​ទូទាត់​ជាមួយ​ ABA​ KHQR​។​ ​សម្រាប់​ព័ត៌មាន​លម្អិត​នៃ​កញ្ចប់​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​ Orienda​ សូម​ចុច​ទី​នេះ​។​ ​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ផ្ដល់​ជូន​សម្រាប់​អ្នក​ប្រើ​ ABA​ Mobile​ ទាំងអស់​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​ដូរ​យក​ជា​សាច់ប្រាក់​បាន​ឡើយ​។​
  • ប្រូ​ម៉ូ​សិន​នេះ​ មាន​សុពលភាព​ផង​ដែរ​ សម្រាប់​សមាជិកគ្រួសារ​ ឬ​ដៃគូ​របស់​អ្នក​ប្រើ​ ABA​ Mobile​ ឲ្យ​តែ​ទូទាត់​តាម​លក្ខខណ្ឌ​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​ប្រើ​ផ្គួប​ជាមួយ​ប្រូ​ម៉ូ​សិន​ផ្សេង​ ដែល​ផ្ដល់​ជូន​ដោយ​ធនាគារ​ ABA​ និង​/​ឬ​មន្ទីរពេទ្យ​ Orienda​ ឡើយ​។​
  • ធនាគារ​ ABA​ និង​មន្ទីរពេទ្យ​ Orienda​ រក្សា​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ផ្លាស់​ប្ដូរ​ ឬ​កែប្រែ​លក្ខខណ្ឌ​ ឬ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​មន្ទីរពេទ្យ​ Orienda​ អំពី​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​នេះ​ គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ និង​មិន​មានការ​កែប្រែ​។​