ចុះថ្លៃ​រហូត​ដល់​ 35%​ និង​ការ​ផ្តល់​ជូន​ពិសេស​ នៅ​ Koh​ Russey​ Resort​ ជាមួយ​កាត​ ABA

04/Aug/2025

រីករាយ​ជាមួយ​បទ​ពិសោធ​ដ៏​ប្រណីត​លើ​កោះ​ឯកជន​ជាមួយ​ធនាគារ​ ABA​ និង​ Koh​ Russey​ Resort!​ រហូត​ដល់​ថ្ងៃ​ទី​ 31​ តុលា​ 2026​ ម្ចាស់​កាត​ ABA​ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​រហូត​ដល់​ 35%,​ ហ្វ្រ៊ី​អាហារ​ពេល​ព្រឹក​,​ សេវា​ដឹក​អ្នកដំណើរ​ដោយ​ Speedboat​ ឥត​គិតថ្លៃ​ និង​អត្ថប្រយោជន៍​ពិសេស​ផ្សេងៗ​ទៀត​ពី​ Koh​ Russey​ Resort​ នៅ​ពេល​អ្នក​កក់​កន្លែង​ស្នាក់​នៅ​មុន​ថ្ងៃ​ទី​31​ សីហា​ 2026​។​ ត​ស់​!​ សូម​អញ្ជើញ​មក​ទទួលយក​ការ​សម្រាកលំហែ​ដ៏​ប្រណីត​ និង​បន្ធូរ​អារម្មណ៍​ជាមួយ​ធម្មជាតិ​ដ៏​ស្រស់បំព្រង​ -​ Koh​ Russey​ Resort​ ទទួល​ស្វាគមន៍​លោក​អ្នក​យ៉ាង​កក់ក្ដៅ​សម្រាប់​ដំណើរ​កម្សាន្ត​ដ៏​រីករាយ​ជាមួយ​ ABA!

​​រយៈពេល​ប្រូ​ម៉ូ​សិន​

  • ​រយៈពេល​កក់​៖​ ពី​ថ្ងៃនេះ​ រហូត​ដល់​ថ្ងៃ​ទី​ 31​ សីហា​ ឆ្នាំ​ 2026​
  • ​រយៈពេល​ស្នាក់​នៅ​៖​ ពី​ថ្ងៃនេះ​ រហូត​ដល់​ថ្ងៃ​ទី​ 31​ តុលា​ ឆ្នាំ​ 2026 ​

ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ ចុះថ្លៃ​ 35%​ ជាមួយ​កាត​ ABA​ Platinum​ និង​ Platinum​ Lite​ ឬ​ 25%​ ជាមួយ​កាត​ ABA​ Visa,​ UPI​ Classic​ និង​ Mastercard​ Standard​ នៅ​ពេល​អ្នក​កក់​កន្លែង​ស្នាក់​នៅ​ជាមួយ​ Koh​ Russey​ Resort​។​ ​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​ផ្ដាច់មុខ​សម្រាប់​ម្ចាស់​កាត​ ABA​ (Visa,​ Mastercard​ and​ UnionPay)​ លើកលែង​កាត​និម្មិត​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​បាន​សម្រាប់​ប្រភេទ​បន្ទប់​ Garden/​ Beach​ Pavilion​ និង​ វីឡា​ 2​ បន្ទប់​គេង​។​ ការ​ផ្តល់​ជូន​នេះ​អាស្រ័យ​លើ​បន្ទប់​ដែល​មាន​ជាក់ស្ដែង​នៅ​ពេល​កក់​។​
  • ​ម្ចាស់​កាត​ ABA​ Platinum​ និង​ Platinum​ Lite​ ទទួល​បានការ​បញ្ចុះតម្លៃ​ 35%​ លើ​ការ​កក់​បន្ទប់​។​
  • ម្ចាស់​កាត​ ABA​ Visa,​ UPI​ Classic​ និង​ Mastercard​ Standard​ ទទួល​បានការ​បញ្ចុះតម្លៃ​ 25%​ លើ​ការ​កក់​បន្ទប់​។​
  • ​ម្ចាស់​កាត​ ABA​ ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​នៅ​ពេល​កក់​ការ​ស្នាក់​នៅ​ជាមួយ​ Koh​ Russey​ Resort​ ដូច​ជា​៖

    • ទទួលទាន​អាហារ​ពេល​ព្រឹក​នៅ​ភោជនីយដ្ឋាន​ក្នុង​រី​សត​។​
    • ទទួល​អ្នកដំណើរ​តាម​ speedboat​ តាម​ពេលវេលា​កំណត់​ ដោយ​ឥត​គិតថ្លៃ​។​
    • Check-in​ មុន​ម៉ោង​ និង​ Check-out​ យឺត​ម៉ោង​ (​អាស្រ័យ​លើ​ភាព​ជាក់ស្ដែង​)​។​
    • លេង​កម្សាន្ដ​នៅ​ឆ្នេរ​ មើល​ផ្កាថ្ម​ ប្រើប្រាស់​អាង​ហែល​ទឹក​ យោ​ហ្គា​ស្ទូ​ឌី​យ៉ូ​ និង​ក្លឹ​ប​ហាត់ប្រាណ​ដោយ​ឥត​គិតថ្លៃ​។​
    • ​ជិះ​កង់​ដោយ​ឥត​គិតថ្លៃ​ (​កង់​ទំហំ​មនុស្ស​ពេញវ័យ​)​ ក្នុង​បរិវេណ​រី​សត​។​
    • ជិះ​កៃ​យ៉ាក​,​ ទូក​ Stand​ Up​ Paddle,​ បាល់ទះ​,​ គប់​ព្រួញ​,​ បាល់ទាត់​,​ ប៉េតង់​,​ លេង​ Snorkelling​ និង​វាយ​សី​។​

  • ​ដើម្បី​កក់​ ម្ចាស់​កាត​ ABA​ ត្រូវធ្វើ​ការ​កក់​ដោយ​ផ្ទាល់​តាម​អ៊ីមែល​[email protected]​ ឬ​តាម​លេខ​តេ​លេ​ក្រាម​ 017​ 657​ 008​ ហើយ​ផ្ញើ​ កាត​ ABA​។
  • ​​ម្ចាស់​កាត​ ABA​ ត្រូវ​មាន​កាត​ដែល​មាន​សុពលភាព​ ហើយ​ត្រូវ​បង្ហាញ​នៅ​ពេល​កក់​ និង​ពេល​ចូល​ស្នាក់​នៅ​។​
  • ម្ចាស់​កាត​ ABA​ តម្រូវ​ឲ្យ​បង់ប្រាក់​កក់​ជា​មុន​ 50%​ នៅ​ពេល​កក់​ជាមួយ​ ABA​ PAY។​
  • ម្ចាស់​កាត​ ABA​ អាច​បង់ប្រាក់​ 50%​ ទៀត​ ជាមួយ​ ABA​ PAY​ ឬ​យក​កាត​ ABA​ ប៉ះ​ដើម្បី​ទូទាត់​ ​បង្គ្រប់​។
  • ​គោលការណ៍​លុប​ចោល​ និង​លក្ខខណ្ឌ​បន្ថែម​ណាមួយ​សម្រាប់​ការ​ស្នាក់​នៅ​ អាស្រ័យ​តាម​គោលការណ៍​របស់​ Koh​ Russey​ Resort​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​ផ្ទេរ​ទៅ​ឲ្យ​អ្នក​ផ្សេង​ មិន​អាច​ប្រើ​ផ្គួប​ជាមួយ​ប្រូ​ម៉ូ​សិន​ផ្សេងៗ​ និង​មិន​អាច​ដូរ​យក​ជា​សាច់ប្រាក់​ ឬ​ផលិតផល​ផ្សេង​បាន​ទេ​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​ប្រើ​ផ្គួប​ជាមួយ​ការ​ផ្តល់​ជូន​ផ្សេងៗ​ កាត​បញ្ចុះតម្លៃ​ កម្មវិធី​លើកទឹកចិត្ត​អតិថិជន​ (Loyalty​ Program)​ ប័ណ្ណ​បញ្ចុះតម្លៃ​ (Voucher)​ ទំនិញ​បញ្ចុះតម្លៃ​ ឬ​ទំនិញ​តម្លៃ​ថេរ​បាន​ទេ​។​
  • ធនាគារ​ ABA​ និង​ Koh​ Russey​ Resort​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ផ្លាស់​ប្ដូរ​ ឬ​កែប្រែ​លក្ខខណ្ឌ​ ឬ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​ Koh​ Russey​ Resort​ អំពី​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​នេះ​ គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ ដោយ​មិន​មានការ​កែប្រែ​។