​ចុះថ្លៃ​រហូត​ដល់​ 33%​ផ្ដាច់មុខ​ លើ​សំបុត្រ​យន្ដហោះ​ AirAsia​ Cambodia​ ជាមួយ​កាត​ ABA​

23/Oct/2026

ទទួលយក​បទ​ពិសោធន៍​ភាព​រស់​រវើក​នៃ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ (Kuala​ Lumpur)​ ឬ​រីករាយ​ជាមួយ​ ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​នៃ​កោះ​ភូ​កុក​ (Phu​ Quoc)​ ជាមួយ​ការ​សន្សំ​ពិសេស​លើ​ ថ្លៃ​សំបុត្រ​យន្តហោះ​របស់​អ្នក​។​ គ្រាន់តែ​កក់​តាម​ AirAsia​ បញ្ចូល​កូដ​ប្រូ​ម៉ូ​សិន​ KTABA​ និង​ទូទាត់​ដោយ​ប្រើ​ប័ណ្ណ​ ABA​ Visa​ ឬ​ Mastercard​ របស់​អ្នក​ ដើម្បី​ទទួល​បានការ​ផ្ដល់​ជូន​ដ៏​ពិសេស​នេះ​ក្នុង​រយៈពេល​កំណត់​។​ កុំ​ខកខាន​ឱកាស​ធ្វើ​ដំណើរ​កាន់តែ​ច្រើន​ និង​ចំណាយ​ កាន់តែ​តិច​។​ ​

មិន​ទាន់​មាន​កាត​ ABA​ Visa​ និង​ Mastercard?​ ដឹង​ពី​របៀប​បើក​កាត​ ប្លា​ស្ទិ​ក​ ឬ​ កាត​និម្មិត​ Visa​ និង​ Mastercard​ តាម​កម្មវិធី​ ABA​ Mobile​។​ ​

ចន្លោះ​ពេល​កក់​៖​ ពី​ថ្ងៃ​ 26​ តុលា​ ដល់​ថ្ងៃ​ 24​ វិច្ឆិកា​ 2026​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)

​ចន្លោះ​ពេល​ធ្វើ​ដំណើរ​៖​ ពី​ថ្ងៃ​ទី​ 2​ វិច្ឆិកា​ 2026​ ដល់​ថ្ងៃ​ទី​ 30​ មិថុនា​ 2027​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​ ​

ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ ម្ចាស់​កាត​ ABA​ Visa​ និង​ Mastercard​ អាច​ទទួល​បានការ​បញ្ចុះតម្លៃ​រហូត​ដល់​ 33%​ សម្រាប់​ការ​កក់​ជើងហោះហើរ​ AirAsia​ Cambodia​ ដែល​ចេញដំណើរ​ពី​កម្ពុជា​ ទៅ​កាន់​ កូ​ឡា​ឡាំ​ពួរ​ (Kuala​ Lumpur)​ និង​ កោះ​ភូ​កុក​ (Phu​ Quoc​ Island)​។​។

​​ជំហាន​ងាយៗ​ដើម្បី​ទទួល​បាន​ប្រូ​ម៉ូ​សិន​

  • ​បើក​គេហទំព័រ​ ឬ​កម្មវិធី​ AirAsia​ MOVE
  • ជ្រើសរើស​ Flights
  • ជ្រើសរើស​ទីក្រុង​ចេញដំណើរ​ (​ភ្នំពេញ​,​ សៀមរាប​ ឬ​ ព្រះ​សីហ​នុ​)​ និង​គោលដៅ​ (​កូ​ឡា​ឡាំ​ពួរ​ ឬ​ កោះ​ភូ​កុក​)
  • ​ជ្រើសរើស​កាលបរិច្ឆេទ​ធ្វើ​ដំណើរ​ ចំនួន​អ្នកដំណើរ​ និង​ថ្នាក់​កៅអី
  • ​ចុច​ "I​ have​ an​ AirAsia​ Promo​ Code"​ បញ្ចូល​កូដ​ KTABA​ ហើយ​ចុច​ "Search"
  • ជ្រើសរើស​ជើងហោះហើរ​តាម​ពេលវេលា​ដែល​អ្នក​ពេញចិត្ត​
  • បំពេញ​ព័ត៌មាន​អ្នកដំណើរ​
  • ​បញ្ជាក់​ការ​កក់​ និង​ទូទាត់​ដោយ​ប្រើ​កាត​ ABA​ Visa​ ឬ​ Mastercard​ របស់​អ្នក​ ​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​ផ្ដាច់មុខ​សម្រាប់​ម្ចាស់​កាត​ ABA​ Visa​ និង​ Mastercard​ ទាំង​កាត​ប្លា​ស្ទិ​ក​ និង​កាត​និម្មិត​។
  • ​ការ​បញ្ចុះតម្លៃ​អនុវត្ត​ចំពោះ​ជើងហោះហើរ​ដែល​ចេញដំណើរ​ពី​ ភ្នំពេញ​ សៀមរាប​ ឬ​ព្រះ​សីហ​នុ​ ទៅ​កាន់​ កូ​ឡា​ឡាំ​ពួរ​ ឬ​ កោះ​ភូ​កុក​។​
  • ​ដើម្បី​ទទួល​បានការ​បញ្ចុះតម្លៃ​ អតិថិជន​ត្រូវ​កក់​សំបុត្រ​តាម​គេហទំព័រ​ AirAsia​ ឬ​កម្មវិធី​ AirAsia​ MOVE​ និង​បញ្ចូល​កូដ​ប្រូ​ម៉ូ​សិន​ KTABA​។​
  • ​ម្ចាស់​កាត​ ABA​ Visa​ និង​ Mastercard​ អាច​ប្រើប្រាស់​ការ​ផ្ដល់​ជូន​នេះ​បាន​ច្រើន​ដង​ក្នុងអំឡុងពេល​ប្រូ​ម៉ូ​សិន​។​
  • ការ​ផ្ដល់​ជូន​នេះ​អនុវត្ត​សម្រាប់​សំបុត្រ​ទៅ​មួយ​ជើង​ និង​ទៅ​-​ត្រឡប់​មក​វិញ​ ក្នុង​ប្រភេទ​កៅអី​ Economy​ Class​។​ ការ​បញ្ចុះតម្លៃ​អនុវត្ត​លើ​ថ្លៃ​សំបុត្រ​មូលដ្ឋាន​ (Base​ Fare)​ ប៉ុណ្ណោះ​ និង​អាស្រ័យ​លើ​កៅអី​ ថ្នាក់​ធ្វើ​ដំណើរ​ និង​កាលវិភាគ​ជើងហោះហើរ​។​
  • ការ​បញ្ចុះតម្លៃ​មិន​អាច​សង​ប្រាក់​វិញ​ ប្តូរ​ ផ្ទេរ​ ឬ​ប្តូរ​ជា​សាច់ប្រាក់​ ឥណទាន​ ឬ​សំណង​ក្នុង​ទម្រង់​ផ្សេងៗ​បាន​ទេ​។​
  • ​សម្រាប់​សំណួរ​ ឬ​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ប្រូ​ម៉ូ​សិន​នេះ​ សូម​ទាក់ទង​ AirAsia​ Cambodia​ តាម​រយៈ​៖

    • អ៊ីមែល​៖​ [email protected]
    • ​ទូរស័ព្ទ​៖​ +855​ 67​ 576​ 168

  • ABA​ Bank​ និង​ AirAsia​ Cambodia​ រក្សា​សិទ្ធិ​ក្នុង​ការ​បញ្ចប់​កម្មវិធី​នេះ​ ឬ​កែប្រែ​ លុប​ចោល​ ឬ​បន្ថែម​លក្ខខណ្ឌ​ណាមួយ​ ដោយ​មិន​ចាំបាច់​ជូនដំណឹង​ជា​មុន​។
  • ​ការ​សម្រេចចិត្ត​របស់​ ABA​ Bank​ និង​ AirAsia​ Cambodia​ លើ​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​នេះ​ នឹង​ត្រូវ​ចាត់ទុកជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​។​