ចុះថ្លៃសិក្សារហូតដល់ 30% នៅសាកលវិទ្យាល័យវេស្ទើន ជាមួយ ABA KHQR
09/Dec/2025

ដំណឹងពិសេសសម្រាប់សិស្សថ្មីនៅសាកលវិទ្យាល័យវេស្ទើន ចាប់ពីថ្ងៃទី10 ខែធ្នូ ឆ្នាំ 2025 រហូតដល់ថ្ងៃទី31 ខែធ្នូ 2026! ចុះថ្លៃផ្ដាច់មុខរហូតដល់ 30% នៅសាកលវិទ្យាល័យវេស្ទើនពេលអ្នកប្រើ ABA Mobile ស្គែនទូទាត់ជាមួយ ABA KHQR ។ អីឡូវនេះអ្នកអាចសិក្សានៅសកលវិទ្យាល័យដែលមានកេរ្ត៏ឈ្មោះល្អហើយបានចំណេញទៀត!
មិនទាន់មានគណនី ABA? ដោនឡូត ABA Mobile រួចបើក គណនីរហ័ស ដោយមិនចាំបាច់បំពេញក្រដាសស្នាម ឬអញ្ជើញទៅសាខាធនាគារ (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ) ដើម្បីទទួលយកអត្ថប្រយោជន៍នៃប្រូម៉ូសិននេះ ឥឡូវ។
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី 10 ខែធ្នូ ឆ្នាំ 2025 រហូតដល់ថ្ងៃទី31 ខែធ្នូ 2026 (រួមបញ្ចូលថ្ងៃទាំងពីរ រហូតអស់ថវិកាកំណត់)។
ដំណើរការនៃប្រូម៉ូសិន
- អ្នកប្រើ ABA Mobile នឹងទទួលបានការបញ្ចុះតម្លៃ 15% លើថ្លៃសិក្សានៅសាកលវិទ្យាល័យវេស្ទើន សម្រាប់កម្មវិធីសិក្សាបរិញ្ញាបត្ររង និង បរិញ្ញាបត្រ ពេលស្គែនទូទាត់ជាមួយ ABA KHQR អំឡុងពេលប្រូម៉ូសិន។
- អ្នកប្រើ ABA Mobile នឹងទទួលបានការបញ្ចុះតម្លៃ 30% លើថ្លៃសិក្សានៅសាកលវិទ្យាល័យវេស្ទើន សម្រាប់កម្មវិធីសិក្សា Master និង PhD ពេលស្គែនទូទាត់ជាមួយ ABA KHQR អំឡុងពេលប្រូម៉ូសិន។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនផ្ដាច់មុខ សម្រាប់អ្នកប្រើ ABA Mobile ទាំងអស់ ដែលបង់ថ្លៃសិក្សាជាមួយ ABA KHQR នៅបញ្ជរ។
- ការចំណាយផ្សេងទៀត ដូចជាថ្លៃសេវារដ្ឋបាល, សម្ភារៈសិក្សា, សូហ្វ៊ែរ, អាហារ, មធ្យោបាយធ្វើដំណើរ ឬគ្រោះថ្នាក់ផ្សេងៗ មិនរាប់បញ្ចូលទៅក្នុងប្រូម៉ូសិននេះឡើយ។
- ប្រូម៉ូសិននេះ ត្រូវបានផ្តល់ជូនសម្រាប់តែសិស្សថ្មីរបស់សាកលវិទ្យាល័យវេស្ទើន តែប៉ុណ្ណោះ។
- ប្រូម៉ូសិននេះ មិនអាចប្រើផ្គួបជាមួយប្រូម៉ូសិនផ្សេងដែលផ្ដល់ដោយធនាគារ ABA និង/ឬសាកលវិទ្យាល័យវេស្ទើន ឡើយ។
- ប្រូម៉ូសិននេះ ផ្ដល់ជូនតាមគោលការណ៍ មកមុន បានមុន រហូតអស់ថវិកាកំណត់ ដែលអាចបញ្ចប់មុនពេលដែលបាន កំណត់។
- ធនាគារ ABA និងសាកលវិទ្យាល័យវេស្ទើន រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការផ្លាស់ប្ដូរ ឬកែប្រែលក្ខខណ្ឌ ឬបញ្ចប់ប្រូម៉ូសិននេះដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA និងសាកលវិទ្យាល័យវេស្ទើន អំពីបញ្ហាណាមួយពាក់ព័ន្ធនឹងប្រូម៉ូសិននេះ គឺជាការសម្រេចចុងក្រោយ និងមិនមានការកែប្រែ។

