ចុះថ្លៃរហូតដល់ 30% លើផលិតផល និងសេវាកម្មផ្សេងៗនៅ TYREPLUS Cambodia ជាមួយ ABA KHQR
04/Aug/2025

ប្រសិនបើអ្នកកំពុងប្រើប្រាស់ ABA Mobile ដើម្បីទូទាត់ថ្លៃជួសជុលរថយន្ត និងប្តូរសំបកកង់ ឬសេវាកម្មជាច្រើនទៀតនៅ TYREPLUS Cambodia អ្នកនឹងទទួលបានតម្លៃពិសេស! រហូតដល់ថ្ងៃទី 8 ខែកញ្ញា ឆ្នាំ 2026 ទទួលបានការបញ្ចុះតម្លៃរហូតដល់ 30% លើផលិតផល និងសេវាកម្មពី TYREPLUS ជាមួយ ABA KHQR! កុំខកខានប្រូម៉ូសិននេះឲ្យសោះ ប្រើ ABA Mobile ស្គែន ABA KHQR នៅ TYREPLUS Cambodia ឥឡូវ!
មិនទាន់មាន ABA? ដោនឡូត ABA Mobile រួចបើក គណនីរហ័ស ដោយមិនចាំបាច់បំពេញក្រដាសស្នាម ឬអញ្ជើញទៅសាខាធនាគារ (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ) ដើម្បីទទួលយកអត្ថប្រយោជន៍នៃប្រូម៉ូសិននេះ ឥឡូវ។
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី 9 កញ្ញា 2025 ដល់ថ្ងៃទី 8 កញ្ញា ឆ្នាំ 2026 (រាប់បញ្ចូលថ្ងៃទាំងពីរ)។
ដំណើរការនៃប្រូម៉ូសិន
- ចុះថ្លៃរហូតដល់ 10% លើផលិតផលពី TYREPLUS Cambodia ជាមួយ ABA KHQR ដូចជា៖
- ចុះថ្លៃ 5% លើសំបកកង់
- ចុះថ្លៃ 10% លើប្រេងរំអិល
- ចុះថ្លៃ 10% ល គ្រឿងបន្លាស់
- ចុះថ្លៃ 30% លើសេវាកម្មពី TYREPLUS Cambodia ជាមួយ ABA KHQR ដូចជា៖
- ការតម្រង់កង់
- ការថ្លឹងកង់
- ការតម្លើង និងដោះសំបកកង់រថយន្ត
- ការឆ្លាស់កង់
- ជួសជុលសំបកកង់ (ប៉ះកង់)
- សេវាកម្មផ្សេងៗទៀត
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនផ្ដាច់មុខសម្រាប់អ្នកប្រើប្រាស់ ABA Mobile។
- ប្រូម៉ូសិននេះ អនុវត្តចំពោះផលិតផល និងសេវាកម្មទាំងអស់ពី TYREPLUS Cambodia នៅពេលទូទាត់តាម ABA KHQR ។
- មិនមានកំណត់ចំនួនទិញប្រចាំថ្ងៃរបស់អតិថិជនឡើយ។
- ប្រូម៉ូសិននេះ មិនអាចបើក ឬដូរយកជាសាច់ប្រាក់បានឡើយ។
- ប្រូម៉ូសិននេះ មិនអាចប្រើផ្គួបជាមួយប្រូម៉ូសិនផ្សេងដែលផ្ដល់ជូនដោយធនាគារ ABA និង/ឬ TYRE PLUS Cambodia ឡើយ។
- ធនាគារ ABA និង TYRE PLUS Cambodia រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការផ្លាស់ប្ដូរ ឬកែប្រែលក្ខខណ្ឌ ឬបញ្ចប់ប្រូម៉ូសិននេះដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA និង TYRE PLUS Cambodia អំពីបញ្ហាណាមួយពាក់ព័ន្ធនឹងប្រូម៉ូសិននេះ គឺជាការសម្រេចចិត្តចុងក្រោយ និងមិនមានការកែប្រែ។

