​ចុះថ្លៃ​រហូត​ដល់​ 25%​ នៅ​ពេល​ទិញ​សំបុត្រ​ឡាន​ ឬ​សំបុត្រ​ទូក​ពី​ redBus​ ក្នុង​ ABA​ Mobile

19/May/2026

កំពុង​រក​សំបុត្រ​ឡាន​ ឬ​សំបុត្រ​ទូក​ដែល​មាន​តម្លៃ​សមរម្យ​?

​ឥឡូវ​ អ្នក​អាច​ទទួល​បានការ​បញ្ចុះតម្លៃ​រហូត​ដល់​ 25%​ លើ​សំបុត្រ​ឡាន​ ឬ​សំបុត្រ​ទូក​ពី​ redBus​ ក្នុង​ ABA​ Mobile​។​ រហូត​ដល់​ថ្ងៃ​ទី​31​ ខែធ្នូ​ ឆ្នាំ​2026​ ចុះថ្លៃ​ 25%​ ភ្លាមៗ​ ដោយ​ដាក់​ប្រូ​ម៉ូ​កូដ​ “RBABA26”​ និង​ទូទាត់​ជាមួយ​ ABA​ PAY​។​ កុំ​ខកខាន​ប្រូ​ម៉ូ​សិន​ចំណេញ​នេះ​ -​ ជ្រើសរើស​ទិញ​សំបុត្រ​ឡាន​ ឬ​សំបុត្រ​ទូក​តាម​ផ្នែក​ មី​នី​អេប​ បាន​តម្លៃ​ល្អ​ និង​បទ​ពិសោធ​កក់​ដ៏​រលូន​ស្រួល​។

​មិន​ទាន់​មាន​គណនី​ ABA?​ ដោ​ន​ឡូត​ ABA​ Mobile​ រួច​បើក​ គណនី​រហ័ស​ ឥឡូវ​ ដោយ​មិន​ចាំបាច់​បំពេញ​ក្រដាស​ស្នាម​ ឬ​អញ្ជើញ​ទៅ​សាខា​ធនាគារ​ (​តម្រូវ​ឲ្យ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​លេខ​ទូរស័ព្ទ​)​ ដើម្បី​ទទួលយក​អត្ថ​ ប្រយោជន៍​នៃ​ប្រូ​ម៉ូ​សិន​នេះ​។​ ​

រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ទី​ 20​ ខែឧសភា​ ដល់​ថ្ងៃ​ទី​ 31​ ខែធ្នូ​ ឆ្នាំ​ 2026​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​ រហូត​អស់​ថវិកា​កំណត់​)​។

​ចន្លោះ​ពេល​ធ្វើ​ដំណើរ​៖​ ថ្ងៃ​ទី​ 20​ ខែឧសភា​ ដល់​ថ្ងៃ​ទី​ 31​ ខែធ្នូ​ ឆ្នាំ​ 2026​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។

​ជំហាន​ងាយៗ​ដើម្បី​ទទួល​បានការ​ចុះថ្លៃ​សំបុត្រ​ឡាន​ឬ​សំបុត្រ​ទូក

  • ​បើក​ដំណើរការ​ ABA​ Mobile​ រួច​ចុច​ មី​នី​អេប​
  • ​ស្វែងរក​ redBus​ Cambodia
  • ជ្រើសរើស​សំបុត្រ​ឡាន​ឬ​សំបុត្រ​ទូក​
  • ​ជ្រើសរើស​ទីតាំង​គោលដៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​នឹង​មក​ ហើយ​ជ្រើសរើស​កាលបរិច្ឆេទ
  • ​ស្វែ​រ​រក​ឡានក្រុង​ឬ​ទូក​ និង​ជ្រើសរើស​ប្រតិបត្តិ​ករ​ដឹក​ជញ្ជូន​ដែល​ពេញចិត្ត​
  • ​ជ្រើសរើស​កៅអី​ដែល​ពេញចិត្ត​ ហើយ​បន្ត​
  • វាយ​ប្រូ​ម៉ូ​កូដ​“RBABA26”​ ហើយ​បង់​ជាមួយ​គណនី​ ABA​ អ្នក​

ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​

  • ចុះថ្លៃ​ 25%​ ភ្លាមៗ​កំណត់​ត្រឹម​ $3​ នៅ​ពេល​កក់​សំបុត្រ​ឡាន​ឬ​សំបុត្រ​ទូក​ redBus​ ដោយ​ប្រើ​ប្រូ​ម៉ូ​កូដ​ “RBABA26”​ និង​ទូទាត់​ជាមួយ​ ABA​ PAY​ ក្នុងអំឡុងពេល​ប្រូ​ម៉ូ​សិន​សម្រាប់​អ្នក​ធ្លាប់​ប្រើ​redBus​ ហើយ​។

​ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​សម្រាប់​អ្នក​ប្រើ​ ABA​ ទាំងអស់​ដែល​បាន​ចុះ​ឈ្មោះ​គណនី​ redBus​ ហើយ​។
  • ​​ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​ចំពោះ​ការ​កក់​សំបុត្រ​ឡាន​ឬ​សំបុត្រ​ទូក​ទាំងអស់​ក្នុង​ផ្នែក​មី​នី​អេប​របស់​ ABA​ Mobile​ តែ​ប៉ុណ្ណោះ​។
  • ​ការ​បញ្ចុះតម្លៃ​ 25%​ នឹង​ត្រូវ​បាន​អនុវត្ត​នៅ​លើ​អេ​ក្រង់​ទូទាត់​ប្រាក់​ក្នុង​ផ្នែក​មី​នី​អេប​ របស់​ ABA​ Mobile​ បន្ទាប់​ពី​អ្នក​បាន​បញ្ចូល​ ប្រូ​ម៉ូ​កូដ​ “RBABA26”​ និង​ទូទាត់​ជាមួយ​ ABA​ PAY​។​
  • អតិថិជន​ ABA​ អាច​ទទួល​បានការ​ចុះថ្លៃ​ 25%​ ចំនួន​ពីរ​ដង​។​
  • ​សំបុត្រ​ដែល​បាន​ទិញ​អំឡុង​ពេល​ប្រូ​ម៉ូ​សិន​ មិន​អាច​ដូរ​យក​លុយ​វិញ​ និង​/​ឬ​ដូរ​ថ្ងៃ​ចេញដំណើរ​ឡើយ​។​
  • ​រង្វាន់​ពី​ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​បើក​ ឬ​ដូរ​យក​ជា​សាច់ប្រាក់​បាន​ឡើយ​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​ប្រើ​ផ្គួប​ជាមួយ​ប្រូ​ម៉ូ​សិន​ផ្សេង​ដែល​ផ្ដល់​ជូន​ដោយ​ធនាគារ​ ABA​ និង​/​ឬ​ redBus​ ឡើយ​។​
  • ធនាគារ​ ABA​ និង​ redBus​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ផ្លាស់​ប្ដូរ​ ឬ​កែប្រែ​លក្ខខណ្ឌ​ ឬ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​ redBus​ អំពី​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​នេះ​ គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ ហើយ​មិន​មានការ​ឆ្លើយឆ្លង​ណាមួយ​ផ្សេង​ទៀត​ឡើយ​។