ចុះថ្លៃដល់ 15% ពី Malaysia Airlines ពេលកក់សំបុត្រយន្តហោះជាមួយកាត ABA
21/Jan/2019
ប្រសិនបើឆ្នាំថ្មីនេះ អ្នកចង់ធ្វើដំណើរទៅក្រៅប្រទេស នេះជាឱកាសដ៏ល្អបំផុតសម្រាប់អ្នក! ចាប់ផ្តើមពីថ្ងៃទី1 ខែមករា ដល់ថ្ងៃទី31 ខែមីនា ឆ្នាំ2020 អ្នកនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ 15% លើថ្លៃសំបុត្រយន្តហោះពី Malaysia Airlines ដោយគ្រាន់តែប្រើកាត VISA ឬ Mastercard របស់ ABA ដើម្បីទូទាត់។
កម្មវិធីនេះ ផ្តល់ជូនចំពោះគ្រប់គោលដៅហោះហើររបស់ Malaysia Airlines ទាំងអស់ទូទាំងពិភពលោកពីចន្លោះថ្ងៃទី1 ខែមករា ដល់ថ្ងៃទី30 ខែមិថុនា ឆ្នាំ2020។
ប្រើកាត VISA ឬ Mastercard របស់ ABA ឥឡូវនេះ ហើយរៀបគម្រោងសម្រាប់ថ្ងៃសម្រាករបស់អ្នក ជាមួយ Malaysia Airlines!
ជំហានងាយៗដើម្បីកក់សំបុត្របញ្ចុះតម្លៃ
- ចូលទៅកាន់លីង។
- ជ្រើសរើសទីតាំងចេញដំណើរ (បានតែអាកាសយានដ្ឋានអន្តរជាតិភ្នំពេញប៉ុណ្ណោះ) និងគោលដៅដែលត្រូវទៅ។
- ជ្រើសរើសកាលបរិច្ឆេទចេញដំណើរ (និងកាលបរិច្ឆេទត្រលប់មកវិញសម្រាប់សំបុត្រទៅមក) ក្នុងអំឡុងពេលដែលបានផ្តល់ជូនខាងលើ។
- ជ្រើសរើសចំនួនអ្នកដំណើរ និងប្រភេទកៅអី។
- ទូទាត់សំបុត្រដែលបានកក់តាមកាត VISA ឬ Mastercard របស់ ABA ដើម្បីបានការចុះថ្លៃ ជាការស្រេច។
អំឡុងពេលប្រូម៉ូសិនសម្រាប់ការកក់ ថ្ងៃទី1 មករា ដល់ 31 ខែមីនា ឆ្នាំ2020។
អំឡុងពេលប្រូម៉ូសិនសម្រាប់ការធ្វើដំណើរ ថ្ងៃទី1 មករា ដល់ 30 ខែមិថុនា ឆ្នាំ2020។
លក្ខខណ្ឌនានា
- ប្រ៉ម៉ូសិននេះមានសុពលភាព សម្រាប់តែសំបុត្រដែលបានទិញពីលីងនេះប៉ុណ្ណោះ។
- ប្រ៉ម៉ូសិននេះផ្តល់ជូនទាំងម្ចាស់កាត VISA ឬ Mastercard របស់ ABA ទាំងថ្មីទាំងចាស់ (ទាំងកាតផ្លាស្ទីក និងកាតនិម្មិត)។
- ប្រ៉ម៉ូសិននេះផ្តល់ជូន សម្រាប់តែធ្វើដំណើរចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅកាន់គ្រប់គោលដៅដែលក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីកំពុងប្រតិបត្តិការ។
- ការបញ្ចុះតម្លៃនេះមិនរាប់បញ្ចូលពន្ធអាកាសយានដ្ឋាន ថ្លៃសេវា និងថ្លៃសេវាកម្មផ្សេងៗទេ។
- ការបញ្ចុះតម្លៃនេះផ្តល់ជូនទាំង Business Class និង Economy Class ទៅតាមចំនួនដែលមានជាក់ស្តែង។
- ការបញ្ចុះតម្លៃនេះមិនអាចផ្ទេរ ឬប្តូរជាសាច់ប្រាក់ ឬផលិតផលផ្សេងទៀតបានទេ។
- ធនាគារ ABA រក្សាសិទ្ធិតាមការសំរេចចិត្តរបស់ខ្លួន ក្នុងការបញ្ចប់កម្មវិធីនេះ ឬផ្លាស់ប្តូរ លុប ឬបន្ថែម លក្ខខណ្ឌផ្សេងៗ ដោយពុំចាំបាច់ជូនដំណឹងជាមុន។
- ការសម្រេចចិត្តរបស់ធនាគារ ABA និង Malaysia Airlines លើបញ្ហាទាំងអស់ដែលទាក់ទងនឹងកម្មវិធីនេះ គឺជាសេចក្តីសម្រេចផ្លូវការ ហើយគ្មានការឆ្លើយឆ្លងណាមួយត្រូវបានផ្តល់ជូននោះទេ។