​ចុះថ្លៃ​រហូត​ដល់​ 10%​ លើ​សំបុត្រ​យន្ដហោះ​ Qatar​ Airways​ ជាមួយ​កាត​ ABA​ Mastercard

28/Apr/2025

ធ្វើ​ដំណើរ​ប្រកបដោយ​ផាសុកភាព​ និង​ចំណេ​ញៃ​ជាមួយ​កាត​ ABA​ Mastercard!​ ចាប់ពី​ថ្ងៃនេះ​ រហូត​ដល់​ថ្ងៃ​ទី​ 31​ ធ្នូ​ ឆ្នាំ​ 2025​ ម្ចាស់​កាត​ ABA​ Mastercard​ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​រហូត​ដល់​ 10%​ លើ​ថ្លៃ​សំបុត្រ​យន្តហោះ​ Qatar​ Airways​។​ សូម​ប្រើ​កាត​ ABA​ Mastercard​ របស់​អ្នក​ រាល់ពេល​កក់​សំបុត្រ​យន្តហោះ​ ដើម្បី​បាន​អត្ថប្រយោជន៍​ពី​ប្រូ​ម៉ូ​សិន​នេះ​។​ ត្រៀម​ទទួលយក​បទ​ពិសោធ​ធ្វើ​ដំណើរ​ដ៏​ងាយស្រួល​ និង​ចំណេញ​!​ ​

មិន​ទាន់​មាន​កាត​ ABA​ Mastercard?​ សូម​មើល​ពី​របៀប​បើក​កាត​ Mastercard​ និម្មិត​ ឬ​ ប្លា​ស្ទិ​ក​ ផ្ទាល់​តាម​កម្មវិធី​ ABA​ Mobile​។

​ចន្លោះ​ពេល​កក់​៖​ ពី​ថ្ងៃ​ទី​ 2​ ឧសភា​ ដល់​ថ្ងៃ​ទី​ 31​ ធ្នូ​ ឆ្នាំ​ 2025​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។​ ​

ចន្លោះ​ពេល​នៃ​ការ​ធ្វើ​ដំណើរ​៖​ ពី​ថ្ងៃ​ទី​ 2​ ឧសភា​ ឆ្នាំ​ 2025​ ដល់​ថ្ងៃ​ទី​ 31​ មីនា​ ឆ្នាំ​ 2026​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។

​*​រយៈពេល​ Blackout​

  • ពេល​ហោះ​ចេញ​ ៖​ 8​ សីហា​ ដល់​ថ្ងៃ​ 7​ កញ្ញា​ ឆ្នាំ​ 2025
  • ​ពេល​ហោះ​ចូល​ ៖​ 4​ កក្កដា​ ដល់​ថ្ងៃ​ 3​ សីហា​ ឆ្នាំ​ 2025 ​

ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ ម្ចាស់​កាត​ ABA​ Mastercard​ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​រហូត​ដល់​ 10%​ សម្រាប់​ការ​កក់​សំបុត្រ​យន្ដហោះ​ Qatar​ Airways​ ប្រភេទ​ Economy​ Class​ និង​ Business​ Class​ ហើយ​ទូទាត់​ជាមួយ​កាត​ ABA​ Mastercard​។

​​ជំហាន​ងាយៗ​ក្នុង​ការ​កក់​សំបុត្រ​យន្ដហោះ​ Qatar​ Airways​ ជាមួយ​ការ​បញ្ចុះតម្លៃ​

  • ចូល​ទៅ​វិ​ប​សាយ​ Qatar​ Airways
  • ជ្រើសរើស​ ទីតាំង​គោលដៅ​
  • ជ្រើសរើស​កាលបរិច្ឆេទ​ចេញដំណើរ​ និង​ត្រលប់​មក​វិញ​
  • ​ដាក់​ប្រូ​ម៉ូ​កូដ​ MASTERCARD
  • ចុច​ ស្វែងរក​
  • ​បញ្ជាក់​ រួច​បង់ប្រាក់​ជាមួយ​កាត​ ABA​ Mastercard​ របស់​អ្នក​។​ ​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​ផ្ដាច់មុខ​សម្រាប់​ម្ចាស់​កាត​ ABA​ Mastercard​ ទាំង​កាត​ប្លា​ស្ទិ​ក​ និង​កាត​និម្មិត​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​ចំពោះ​ការ​កក់​តាម​រយៈ​វិ​ប​សាយ​ របស់​ក្រុមហ៊ុន​ Qatar​ Airways​ បន្ទាប់​ពី​ដាក់​ប្រូ​ម៉ូ​កូដ​ ‘’​ MASTERCARD’’​។
  • ​ប្រូ​ម៉ូ​សិន​នេះ​ មាន​សុពលភាព​សម្រាប់​តែ​ការ​ចេញដំណើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ទៅ​កាន់​គោលដៅ​នៅ​អាហ្វ្រិក​ អឺរ៉ុប​ ឧបទ្វីប​ឥណ្ឌា​ មជ្ឈិមបូព៌ា​ អា​មេ​រិ​ក​ខាងជើង​ និង​អាម​រិ​ក​ខាងត្បូង​ ដែល​ Qatar​ Airways​ ធ្វើ​ប្រតិបត្តិការ​តែ​ប៉ុណ្ណោះ​។​
  • ​ម្ចាស់​កាត​ ABA​ Mastercard​ អាច​ទទួល​បានការ​បញ្ចុះតម្លៃ​លៃ​លើ​ជើងហោះហើរ​ចូលរួម​ ដែល​មាន​ស្លាក​បញ្ជាក់​អំពី​ការ​បញ្ចុះតម្លៃ​ ប៉ុណ្ណោះ​។
  • ​តម្លៃ​សំបុត្រ​ដែល​បង្ហាញ​ ជា​តម្លៃ​ដែល​បាន​បញ្ចុះ​រួចរាល់​ហើយ​។​
  • ការ​បញ្ចុះតម្លៃ​នេះ​ អនុវត្ត​ចំពោះ​តម្លៃ​សំបុត្រ​សម្រាប់​ ការ​ធ្វើ​ដំណើរ​ទៅ​មក​ និង​ការ​ធ្វើ​ដំណើរ​មួយ​ជើង​។​
  • ​ម្ចាស់​កាត​ ABA​ Mastercard​ អាច​ទទួល​បានការ​បញ្ចុះតម្លៃ​ទៅ​តាម​ប្រភេទ​សំបុត្រ​ដូច​ខាងក្រោម​៖

    • 10%​ លើ​សំបុត្រ​ Business​ Class​ សម្រាប់​កៅអី​កូដ​ D​ និង​ I​ (Business​ Comfort)
    • 7%​ លើ​សំបុត្រ​ប្រភេទ​ Business​ Class​ សម្រាប់​កៅអី​កូដ​ R​ (Business​ Classic)
    • 10%​ លើ​សំបុត្រ​ប្រភេទ​ Economy​ Class​ សម្រាប់​កៅអី​កូដ​ N,​ S,​ V,​ L,​ M​ និង​ K​ (Economy​ Convenience)​
    • 7%​ លើ​សំបុត្រ​ Business​ Class​ សម្រាប់​កៅអី​កូដ​ O,​ T​ និង​ Q​ (Business​ Classic)

  • ​ប្រូ​ម៉ូ​សិន​នេះ​មិន​អនុវត្ត​ចំពោះ​ប្រភេទ​កៅអី​កូដ​ដូច​ជា​ Y,​ B​ និង​ H​ (Economy​ Comfort),​ W​ (Economy​ Lite),​ P​ (Business​ Lite),​ C​ និង​ J​ (Business​ Elite)​ និង​ F​ និង​ A​ (First​ Elite)​។​
  • ​ម្ចាស់​កាត​ ABA​ Mastercard​ អាច​ទទួល​បានការ​បញ្ចុះ​តម្លៃលើស​ពី​ម្តង​ក្នុងអំឡុងពេល​ប្រូ​ម៉ូ​សិន​។​
  • ការ​បញ្ចុះតម្លៃ​នេះ​ មិន​អនុវត្ត​ចំពោះ​ពន្ធ​អាកាសយានដ្ឋាន​ ថ្លៃ​សេវា​ និង​បន្ទុក​ផ្សេងៗ​ឡើយ​។​
  • ប្រូ​ម៉ូ​សិន​នេះ​ អាស្រ័យ​លើ​កៅអី​ ប្រភេទ​កន្លែង​អង្គុយ​ និង​ តារាង​ពេលវេលា​ហោះហើរ​ ដែល​មាន​ជាក់ស្ដែង​ប៉ុណ្ណោះ​។​
  • ប្រូ​ម៉ូ​សិន​នេះ​មិន​អាច​ប្រើ​ផ្គួប​គ្នា​ជាមួយ​ប្រូ​ម៉ូ​សិន​ផ្សេងៗ​ ឬ​តម្លៃ​សំបុត្រ​ផ្សេងៗ​នោះ​ទេ​។​
  • ​ធនាគារ​ ABA,​ Mastercard​ និង​ Qatar​ Airways​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​កម្មវិធី​នេះ​ ឬ​ធ្វើការ​កែប្រែ​ លុប​ចោល​ ឬ​បន្ថែម​លក្ខខណ្ឌ​ណាមួយ​ដោយ​មិន​ជម្រាប​ជូនដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA,​ Mastercard​ និង​ Qatar​ Airways​ គឺជា​ការ​សម្រេច​ចុង​ក្រោយ​ និង​មិន​មានការ​កែប្រែ​។