​ចុះថ្លៃ​រហូត​ដល់​ 10%​ លើ​សំបុត្រ​យន្ដហោះ​ Qatar​ Airways​ ជាមួយ​កាត​ ABA​ Visa

15/Jan/2025

ហោះហើរ​ទៅ​កាន់​គោលដៅ​នានា​ជុំវិញ​ពិភពលោក​ជាមួយ​ក្រុមហ៊ុន​ Qatar​ Airways​ និង​ចំណេញ​រហូត​ដល់​ 10%​ ជាមួយ​កាត​ ABA​ Visa!​ រហូត​ដល់​ថ្ងៃ​ទី​ 31​ ធ្នូ​ 2025​ ម្ចាស់​កាត​ ABA​ Visa​ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​រហូត​ដល់​ 10%​ លើ​សំបុត្រ​យន្ដហោះ​ Qatar​ Airways​ ទៅ​កាន់​គោលដៅ​នានា​ជុំវិញ​ពិភពលោក​។​ កក់​ជើងហោះហើរ​របស់​លោក​អ្នក​ឥឡូវនេះ​ ជាមួយ​ ABA​ Visa​។​ ​

មិន​ទាន់​មាន​កាត​ ABA​ Visa?​ សូម​មើល​ពី​របៀប​បើក​កាត​ Visa​ និម្មិត​ ឬ​ ប្លា​ស្ទិ​ក​ ផ្ទាល់​តាម​កម្មវិធី​ ABA​ Mobile​។​ ​

ចន្លោះ​ពេល​ទិញ​៖​ ពី​ថ្ងៃ​ទី​ 14​ មក​រា​ ដល់​ថ្ងៃ​ទី​ 31​ ធ្នូ​ 2025​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។​ ​

ចន្លោះ​ពេល​នៃ​ការ​ធ្វើ​ដំណើរ​៖​ ពី​ថ្ងៃ​ទី​ 14​ មក​រា​ 2025​ ដល់​ថ្ងៃ​ទី​ 31​ មីនា​ 2026​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។​ ​

ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ ចុះថ្លៃ​រហូត​ដល់​ 10%​ លើ​សំបុត្រ​យន្តហោះ​ Qatar​ Airways​ ពេល​ទូទាត់​ជាមួយ​កាត​ ABA​ Visa​ ដោយ​ប្រើ​ប្រូ​ម៉ូ​កូដ​ APVISA25​។​ ​

ជំហាន​ងាយៗ​ ដើម្បី​កក់​សំបុត្រ​យន្ដហោះ​ Qatar​ Airways​ បាន​បញ្ចុះតម្លៃ​

  • ចូល​ទៅ​ www.qatarairways.com/apacvisa
  • ជ្រើសរើស​ ទីតាំង​គោលដៅ​ និង​កាលបរិច្ឆេទ​
  • ​ដាក់​កូដ​បញ្ចុះតម្លៃ
  • ​បញ្ជាក់​ រួច​បង់ប្រាក់​ជាមួយ​កាត​ ABA​ Visa​ របស់​អ្នក​។​ ​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​ផ្ដាច់មុខ​សម្រាប់​ម្ចាស់​កាត​ ABA​ Visa​ ទាំង​កាត​ប្លា​ស្ទិ​ក​ និង​កាត​និម្មិត​។
  • ​ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​ចំពោះ​ការ​កក់​តាម​រយៈ​វិ​ប​សាយ​ www.qatarairways.com/apacvisa​ បន្ទាប់​ពី​ដាក់​ប្រូ​ម៉ូ​កូដ​ ‘APVISA25’​។​
  • ​ម្ចាស់​កាត​ ABA​ Visa​ អាច​ទទួល​បានការ​បញ្ចុះតម្លៃ​ដូច​ខាងក្រោម​៖

    • ចុះថ្លៃ​រហូត​ដល់​ 10%​ លើ​សំបុត្រ​ Business​ Class​ សម្រាប់​កៅអី​កូដ​ I​ និង​ D​ (Business​ Comfort)​ និង​សំបុត្រ​ Economy​ Class​ សម្រាប់​កៅអី​កូដ​ S,​ V,​ L,​ M​ និង​ K​ (Economy​ Convenience)
    • ​ចុះថ្លៃ​រហូត​ដល់​ 7%​ លើ​សំបុត្រ​ប្រភេទ​ Business​ Class​ សម្រាប់​កៅអី​កូដ​ R​ និង​ I​ (Business​ Classic)​ និង​សំបុត្រ​ Economy​ Class​ សម្រាប់​កៅអី​កូដ​ O,​ T,​ Q​ និង​ N​ (Economy​ Classic)

  • ប្រូ​ម៉ូ​សិន​នេះ​ មាន​សុពលភាព​សម្រាប់​តែ​ការ​ចេញដំណើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ទៅ​កាន់​គោលដៅ​មួយ​ចំនួន​ ដូច​ជា​ Almaty,​ Amsterdam,​ Ankara,​ Athens,​ Atlanta,​ Abu​ Dhabi,​ Baku,​ Barcelona,​ Belgrade,​ Berlin,​ Boston,​ Brussels,​ Budapest,​ Bucharest,​ Casablanca,​ Chicago,​ Copenhagen,​ Cape​ Town,​ Dar​ es​ Salaam,​ Dallas,​ Doha,​ Dublin,​ Durban,​ Dubai,​ Edinburgh,​ Yerevan,​ Frankfurt,​ Geneva,​ Helsinki,​ Houston,​ Harare,​ Islamabad,​ Johannesburg,​ Kilimanjaro,​ Los​ Angeles,​ Larnaca,​ London,​ Lusaka,​ Chennai,​ Madrid,​ Medan,​ Miami,​ Milan,​ Moscow,​ Munich,​ Nairobi,​ New​ York,​ Oslo,​ Paris,​ Philadelphia,​ Prague,​ Rome,​ Sao​ Paulo,​ Seattle,​ Victoria,​ Mahe​ Island,​ San​ Francisco,​ Sharjah,​ Sofia,​ Stockholm,​ Tbilisi,​ Venice,​ Vienna,​ Washington​ D.C.,​ Warsaw,​ Montreal,​ Zagreb,​ Zanzibar,​ Zurich,​ Manchester,​ Nice,​ Dusseldorf,​ Birmingham,​ Toulouse,​ Lyon,​ Manama,​ Ras​ Al​ Khaimah,​ AlUla,​ Tabuk,​ Yanbu,​ Trabzon,​ Istanbul,​ Hamburg​ និង​Lisbon.
  • ​ការ​បញ្ចុះតម្លៃ​នេះ​ អនុវត្ត​ចំពោះ​តម្លៃ​សំបុត្រ​ទៅ​មក​ នៃ​ប្រភេទ​កៅអីអង្គុយ​ និង​គោលដៅ​មួយ​ចំនួន​ដែល​បាន​កំណត់​ប៉ុណ្ណោះ​។​ 6.​​ការ​ចុះថ្លៃ​នេះ​នឹង​អនុវត្ត​ផ្ទាល់​លើ​តម្លៃ​សំបុត្រ​ និង​មិន​បង្ហាញ​ឲ្យ​ឃើញ​លើ​វិក្កយបត្រ​នោះ​ទេ​។​ អតិថិជន​ត្រូវ​តែ​ជ្រើសរើស​សំបុត្រ​ដែល​ចុះថ្លៃ​ហើយ​ ដោយ​រក​មើល​គូ​ប៉ុង​ដែល​បញ្ជាក់​ថា​ បញ្ចុះតម្លៃ​លៃ​។​
  • នៅ​ក្នុង​កាលៈទេសៈ​មួយ​ចំនួន​ ប្រូ​ម៉ូ​កូដ​បញ្ចុះតម្លៃ​នេះ​ នឹង​បញ្ចូល​រួច​ជា​ស្រេច​ទៅ​ក្នុង​ថ្លៃ​សំបុត្រ​ដែល​មាន​បញ្ចុះតម្លៃ​ស្រាប់​។​ ប៉ុន្តែ​ ប្រូ​ម៉ូ​កូដ​នេះ​ មិន​អាច​អនុវត្ត​ចំពោះ​ប្រ​ម៉ូ​សិន​អន​ឡាញ​ និង​ការ​ផ្តល់​ជូន​ ឬ​តម្លៃ​សំបុត្រ​ ដែល​មាន​ដាក់​ "​ផ្ដល់​ជូន​ពិសេស​"​ ឬ​ ‘Special​ Offer’​ ដែល​មាននៅ​លើ​វិ​ប​សាយ​ ឬ​អេប​របស់​ Qatar​ Airways​ នោះ​ទេ​។​
  • ​តម្លៃ​សំបុត្រ​អាច​មានការ​ប្រែប្រួល​អាស្រ័យ​លើ​ Qatar​ Airways​ ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​ 9.​​ការ​បញ្ចុះតម្លៃ​នេះ​ មិន​អនុវត្ត​ចំពោះ​ពន្ធ​អាកាសយានដ្ឋាន​ ថ្លៃ​សេវា​ និង​បន្ទុក​ផ្សេងៗ​ឡើយ​។​
  • ចំនួន​កៅអី​មាន​កំណត់​ ហើយ​អាស្រ័យ​លើ​កន្លែង​ទំនេរ​ដែល​នៅ​សល់​ជាក់ស្ដែង​ប៉ុណ្ណោះ​ ហើយ​ការ​កក់​កន្លែង​អង្គុយ​ច្រើន​ប្រភេទ​ អាច​ត្រូវ​បាន​អនុវត្ត​ដោយ​វិធាន​ថ្លៃ​ឈ្នួល​តឹងរ៉ឹង​។
  • ​​ការ​គិតថ្លៃ​បន្ថែម​សម្រាប់​ Blackout​ Period​ និង​ Peak​ Period​ អាច​នឹង​ត្រូវ​បាន​អនុវត្ត​។​ សូម​ពិនិត្យ​មើល​វិធាន​គោល​តម្លៃ​សម្រាប់​ព័ត៌មាន​លម្អិត​នៅ​ពេល​កក់​សំបុត្រ​។​
  • សូម​ពិនិត្យ​មើល​វិធាន​តម្លៃ​សម្រាប់​ព័ត៌មាន​លម្អិត​នៅ​ពេល​កក់​សំបុត្រ​សម្រាប់​ការ​កែប្រែ​សំបុត្រ​ ការ​លុប​ចោលការ​កក់​សំបុត្រ​ និង​ការ​មិន​បង្ហាញខ្លួន​។​
  • សូម​ជម្រាប​ថា​ តម្លៃ​ប្រូ​ម៉ូ​សិន​ជាក់លាក់​តាម​ទីផ្សារ​ អាច​មាន​សម្រាប់​កាលបរិច្ឆេទ​ និង​គោលដៅ​មួយ​ចំនួន​ដែល​បាន​កំណត់​ ប៉ុន្ដែ​អាច​នឹង​មិន​ទទួល​បានការ​បញ្ចុះតម្លៃ​ ក្រោម​ការ​ផ្តល់​ជូន​នេះ​ទេ​។​ ជម្រើស​ដែល​មាន​ទាំងអស់​ រួម​ទាំង​លក្ខខណ្ឌ​នានា​សម្រាប់​តម្លៃ​សំបុត្រ​នីមួយៗ​ នឹង​បង្ហាញ​ជូន​អំឡុង​ពេល​កក់​ ដើម្បី​ឲ្យ​អ្នកធ្វើការ​ជ្រើសរើស​។​
  • ធនាគារ​ ABA,​ Visa​ និង​ Qatar​ Airways​ Group​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​កម្មវិធី​នេះ​ ឬ​ធ្វើការ​កែប្រែ​ លុប​ចោល​ ឬ​បន្ថែម​លក្ខខណ្ឌ​ណាមួយ​ដោយ​មិន​ជម្រាប​ជូនដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA,​ Visa​ និង​ Qatar​ Airways​ Group​ គឺជា​ការ​សម្រេច​ចុង​ក្រោយ​ និង​មិន​មានការ​កែប្រែ​។​