ចុះថ្លៃ SGD 5, MYR 10 ឬ VND 40,000 លើ Grab Rides នៅសិង្ហបុរី ម៉ាឡេស៊ី និងវៀតណាម
20/Aug/2026

ធ្វើដំណើរនៅប្រទេសនានាក្នុងអាស៊ីអាគ្នេយ៍ជាមួយកាត ABA Visa ចំណេញជាង។ មិនថា ទៅលេងសិង្ហបុរី ម៉ាឡេស៊ី ឬវៀតណាម អ្នកនឹងទទួលបានការបញ្ចុះតម្លៃលើថ្លៃជិះ Grab ពេលទូទាត់ជាមួយកាត ABA Visa។
មិនទាន់មានកាត ABA Visa? មើលពីរបៀបបើក កាតប្លាស្ទិក និងកាតនិម្មិត Visa ដោយឥតគិតថ្លៃ តាមកម្មវិធី ABA Mobile។
រយៈពេលប្រម៉ូសិន៖ ពីថ្ងៃទី 21 សីហា ដល់ថ្ងៃទី 20 តុលា 2026 (រាប់បញ្ចូលថ្ងៃទាំងពីរ)
ដំណើរការនៃប្រូម៉ូសិន៖ ចុះ SGD 5, MYR 10 ឬ VND 40,000 លើថ្លៃជិះ Grab នៅសិង្ហបុរី ម៉ាឡេស៊ី និងវៀតណាម ដោយប្រើកូដ ABAXB ពេលទូទាត់ជាមួយកាត ABA Visa។
ជំហានងាយៗដើម្បីទទួលបានការផ្ដល់ជូននេះ
- ចុចលើ រូបប្រូហ្វាល របស់អ្នក ហើយជ្រើសរើសមធ្យោបាយទូទាត់
- ជ្រើសរើសកាត ABA Visa
- កក់មធ្យោបាយធ្វើដំណើរជាមួយ Grab
- ចុច “Offer” ហើយជ្រើសរើស “GrabGift”
- ដាក់កូដ “ABAXB”
- រួចចុច “Book” ជាការស្រេច
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនផ្ដាច់មុខសម្រាប់ម្ចាស់កាត ABA Visa ទាំងអស់ ដែលប្រើកាត Card ជាមធ្យោបាយទូទាត់នៅលើ Grab រួមទាំងកាតនិម្មិត។
- ម្ចាស់កាត ABA Visa ទទួលបានការបញ្ចុះតម្លៃដូចខាងក្រោម៖
- ចុះ SGD 5 លើថ្លៃជិះ Grab នៅសិង្ហបុរី
- ចុះ MYR 10 លើថ្លៃជិះ Grab នៅម៉ាឡេស៊ី
- ចុះ VND 40,000 លើថ្លៃជិះ Grab នៅវៀតណាម
- ដើម្បីទទួលបានប្រូម៉ូសិននេះ ម្ចាស់កាត ABA Visa ត្រូវដាក់កូដ ABAXB នៅពេលកក់ Grab។
- ម្ចាស់កាត ABA Visa ទទួលបានការផ្តល់ជូនតែមួយដងប៉ុណ្ណោះ ក្នុងប្រទេសចូលរួមនីមួយៗ (សិង្ហបុរី ម៉ាឡេស៊ី និងវៀតណាម) អំឡុងពេលប្រូម៉ូសិន។
- ប្រូម៉ូសិននេះអនុវត្តសម្រាប់តែការជិះ Grab នៅសិង្ហបុរី ម៉ាឡេស៊ី និងវៀតណាម ប៉ុណ្ណោះ។
- ម្ចាស់កាត ABA Visa អាចទទួលបានការផ្តល់ជូននេះដោយមិនមានលក្ខខណ្ឌការចំណាយអប្បបរមា។
- ប្រូម៉ូសិននេះ ផ្ដល់ជូនតាមគោលការណ៍ “មកមុន បានមុន”។
- ប្រូម៉ូសិននេះ មិនអាចផ្ទេរទៅឲ្យអ្នកផ្សេង មិនអាចប្រើផ្គួបជាមួយប្រូម៉ូសិនផ្សេងៗ និងមិនអាចដូរយកជាសាច់ប្រាក់ ឬផលិតផលផ្សេងបានទេ។
- ប្រូម៉ូសិននេះ មិនអាចប្រើផ្គួបជាមួយការផ្តល់ជូនផ្សេងៗ កាតបញ្ចុះតម្លៃ កម្មវិធីលើកទឹកចិត្តអតិថិជន (Loyalty Program) ប័ណ្ណបញ្ចុះតម្លៃ (Voucher) ទំនិញបញ្ចុះតម្លៃ ឬទំនិញតម្លៃថេរបានទេ។
- ធនាគារ ABA និង Grab រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការផ្លាស់ប្ដូរ ឬកែប្រែលក្ខខណ្ឌ ឬបញ្ចប់ប្រូម៉ូសិននេះដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA និង Grab អំពីបញ្ហាណាមួយពាក់ព័ន្ធនឹងប្រូម៉ូសិននេះ គឺជាការសម្រេចចិត្តចុងក្រោយ ដោយមិនមានការកែប្រែ។

